ប៉ូតាស្យូមគឺជាជាតិរ៉ែដ៏សំខាន់បំផុតមួយក្នុងរាងកាយ ដែលមានក្នុងកោសិកាទាំងអស់។ ខណៈពេលដែលវាត្រូវបានគេរកឃើញក្នុងអាហារជាច្រើន តែមនុស្សភាគច្រើនមិនទទួលបានជីវជាតិមួយនេះគ្រប់គ្រាន់តែជាពិសេសបើសិនជាអ្នកមិនបានញ៉ាំអាហារមានវត្តមានរបស់ខ្ពស់តែម្តង។ ប៉ូតាស្យូមដើរតួនាទីសំខាន់ពីរយ៉ាងក្នុងកោសិកាមនុស្សយើងដូចជា៖
- រក្សាកម្រិតជាតិទឹកក្នុងកោសិកាដើម្បីជួយឲ្យកោសិកាមានសុខភាពល្អ
- រក្សាដំណើរការណ៍ Electrochemial សម្រាប់ការឆ្លងកាត់ភ្នាស់កោសិកា ដែលរឿងនេះនឹងជួយដល់ការចម្លងសរសៃប្រសាទ ការកន្ត្រាក់របស់សាច់ដុំ និងមុខងារតម្រងនោម។
ជាមួយនឹងតួនាទីពីរយ៉ាងនេះ ប៉ូតាស្យូមអាចជួយថែរក្សាសុខភាពបេះដូង សម្រួលដល់ជាតិទឹកក្នុងខ្លួន និងមុខងារកោសិកា។ ដូច្នេះការកង្វះជីវជាតិមួយនេះគឺជាបញ្ហាមួយដែលគួរឲ្យបារម្ភខ្លាំងណាស់។ ខាងក្រោមនេះគឺជាហេតុផលមិនគួរឲ្យឲ្យជឿដែលរាងកាយខ្វះជាតិប៉ូតាស្យូមមិនបាន៖
១. រក្សាមុខងារសាច់ដុំបេះដូង
តួនាទីសំខាន់បំផុតរបស់ប៉ូតាស្យូមគឺថែរក្សាមុខងាររបស់បេះដូង។ វាក៏ជួយឲ្យបេះដូងធ្វើការបានល្អបំផុតផងដែរ។ ការកង្វះវត្តមានប៉ូតាស្យូមអាចនាំឲ្យប្រឈមនឹងការខ្សោយបេះដូង និងថតបេះដូងខាងក្រោមនិងឆ្វេងរីកធំ។ ឥទ្ធិពលគ្រោះថ្នាក់មួយទៀតនៅពេលខ្វះប៉ូតាស្យូមដែរនោះគឺ បេះដូងលោតខុសចង្វាក់រហូតដល់កើតជាជំងឺស្លោកសាច់ដុំបេះដូង ដោយសារតែកង្វះលំហូរឈាម និងអុកស៊ីសែនចិញ្ចឹមសាច់បេះដូង។
២. ខ្សោយសម្ពាធឈាម
ខណៈពេលដែលប្រជាជនអាមេរិកតែងញ៉ាំអាហារមានជាតិសូដ្យូមខ្ពស់ (ប្រៃ) ដូច្នេះវាងាយនឹងធ្វើឲ្យជាតិប៉ូតាស្យូមចុះទាបណាស់ ដូច្នេះពួកគេក៏ប្រឈមខ្ពស់នឹងការលើសសម្ពាធឈាមដែរ។ ដូច្នេះសម្រាប់អ្នកលើសសម្ពាធឈាមតែងតែត្រូវបានគ្រូពេទ្យណែនាំឲ្យញ៉ាំអាហារសម្បូរជាតិប៉ូតាស្យូម ទាំងពីអាហារ ឬថ្នាំបំប៉ន។ ប៉ូតាស្យូមអាចបញ្ចុះសម្ពាធឈាមបានតាមរយៈការជួយពង្រីកសរសៃឈាម និងបង្កើនការបញ្ចេញចោលជាតិសូដ្យូមតាមទឹកនោម។ យ៉ាងណាមិញ របបអាហារ DASH ដើម្បីបញ្ចុះសម្ពាធឈាមនោះគឺសម្បូរជាតិប៉ូតាស្យូមស្រាប់ហើយ។
៣. បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល
ការស្រាវជ្រាវក៏បានបញ្ជាក់ថា របបអាហារសម្បូរជាតិប៉ូតាស្យូមមិនត្រឹមតែជួយបញ្ចុះសម្ពាធឈាមទេ តែក៏អាចបន្ថយការប្រឈមនឹងដាច់សរសៃឈាមក្នុងខួរក្បាលបានដែរ។ ការញ៉ាំប៉ូតាស្យូមខ្ពស់អាចបង្ការការរឹងរបស់សរសៃឈាមអាក់ទែបាន។ យ៉ាងណាមិញ ថ្វីបើការញ៉ាំប៉ូតាស្យូមច្រើនអាចបន្ថយការស្លាប់ក៏ដោយ តែវាហាក់បីដូចជាមិនបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលលើស្ត្រីមានជំងឺលើសសម្ពាធឈាមទេ។ ដូច្នេះអ្នកស្រាវជ្រាវនិយាយថា ការញ៉ាំអាហារមានជាតិប៉ូទាស្យូមខ្ពស់អាចមានប្រយោជន៍ច្រើនជាងមុនពេលកើតមានជំងឺលើសសម្ពាធឈាម។
៤. បង្ការភាពពុកឆ្អឹង
ប៉ូតាស្យូមអាចជួយបង្ការ ឬបន្ថយភាពពុករបស់ឆ្អឹងតាមរយៈការបញ្ចុះជាតិកាលស្យូមតាមទឹកនោម និងពង្រឹងដល់តុល្យភាពរបស់ជាតិប៉ូតាស្យូមក្នុងរាងកាយ។ ការញ៉ាំប៉ូតាស្យូមក្នុងកម្រិតគ្រប់គ្រាន់អាចជួយបន្ថយការប្រឈមនឹងជំងឺឆ្អឹង ជាពិសេសជំងឺពុកឆ្អឹងតែម្តង។
៥. បង្ការការកើតគ្រួសក្នុងតម្រងនោម
រឿងមួយនិយាយថា ការប្រឈមនឹងការកើតគ្រួសក្នុងតម្រងនោមហាក់បីដូចជាមានជាប់ទាក់ទងនឹងចំនួនប៉ូតាស្យូមដែលអ្នកញ៉ាំដែរ។ កាលណាញ៉ាំប៉ូតាស្យូមកាន់តែតិច ការប្រឈមនឹងគ្រួសតម្រងនោមកាន់តែខ្ពស់ ជាពិសេសគ្រួសប្រភេទ Calcium Oxalate ឬ Calcium Phosphate តែម្តង។ ហេតុផលនោះគឺថាការញ៉ាំប៉ូតាស្យូមកាន់តែតិច វានឹងរំខានដល់ការរំលាយជាតិកាលស្យូមក្នុងតម្រងនោម ហើយក៏បញ្ចេញកាលស្យូមតាមទឹកនោមកាន់តែច្រើនដែរ រហូតដល់កើតគ្រួសក្នុងតម្រងនោមតែម្តងទៅ។ ដូច្នេះបើសិនជាកើតគ្រួសក្នុងតម្រងនោមហើយ តើប៉ូតាស្យូមអាចជួយអ្វីបានទៅ? រឿងនេះមិនទាន់មានអ្វីច្បាស់លាស់នៅឡើយទេ។ នៅពេលអ្នកមានគ្រួសក្នុងតម្រងនោមញ៉ាំអំបិលប៉ូតាស្យូមស៊ីត្រាត រយៈពេល ៣ឆ្នាំ វាដូចជាអាចបន្ថយការកើតគ្រួសក្នុងតម្រងនោមជាងអ្នកញ៉ាំថ្នាំ Placebo ធម្មតា។ ប៉ុន្តែអ្នកស្រាវជ្រាវគិតថា អំបិលអាស៊ីតស៊ីទ្រិច ដើរតួនាទីដ៏ធំមួយជាងប៉ូតាស្យូមទៅទៀត។
៦. បង្ការជំងឺទឹកនោមផ្អែម
ចាប់តាំងពីប៉ូតាស្យូមគឺជាជីវជាតិដែលរាងកាយត្រូវការដើម្បីបញ្ចេញអាំងស៊ុយលីនពីក្នុងកោសិក Beta របស់លំពែងក៏ដោយ តែបើសិនជាប៉ូតាស្យូមមានតិចវិញ គឺវាមានជាប់ទាក់ទងនឹងការមិនអាចទទួលយកបានជាតិស្ករក្នុងឈាម ព្រមទាំងកើតជំងឺទឹកនោមផ្អែមប្រភេទទី២ទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ឥទ្ធិពលបែបនេះច្រើនតែកើតឡើងលើប្រជាជនពូជសាសន៍ អាហ្វ្រិកអាមេរិក ដែលតែងញ៉ាំប៉ូតាស្យូមតិចៗ ជាងពូជសាសន៍ស្បែកស។ ខណៈពេលដែលអ្នកឆាប់ញ៉ាំអាហារមានជាតិប៉ូតាស្យូមខ្ពស់លឿន ឬតាំងពីក្មេងហើយ វានឹងអាចបង្ការជំងឺទឹកនោមផ្អែមបាន ប៉ុន្តែចូរចាំថា មិនត្រូវញ៉ាំប៉ូតាស្យូមច្រើនពេកក្នុងពេលមានជំងឺទឹកនោមផ្អែមដំណាក់កាលចុងក្រោយអីដោយសារតែតម្រងនោមរបស់គាត់កំពុងតែខូចស្រាប់ហើយ។
៧. រក្សាតុល្យភាពការរំលាយអាហារ
ប៉ូតាស្យូមជួយដល់ការបំលែងការរំលាយជីវជាតិដូចជា ខ្លាញ់ និងកាបូអ៊ីដ្រាត។ ជាតិរ៉ែមួយនេះមានតម្លៃខ្លាំងក្នុងការទាញយកថាមពលពីជីវជាតិដែលយើងបានញ៉ាំរួច។ ការសិក្សាបានបង្ហាញថា ប៉ូតាស្យូមក៏ជាសមាសធាតុមួយក្នុងការកើតជាមួយគ្នានៃប្រូតេអ៊ីន ដែលវាមានឥទ្ធិពលដោយផ្ទាល់លើការលូទលាស់ និងកើតឡើងវិញរបស់ជាលិក និងជំរុញដល់សុខភាពទូទៅល្អ ជាពិសេសតុល្យភាពនៃការរំលាយអាហារតែម្តង។
៨. បង្ការភាពរឹងរបស់សាច់ដុំ ឬរមួយក្រពើ
ប៉ូតាស្យូមជួយដឹកជញ្ជូនកាលស្យូមចូលទៅក្នុងកោសិកាតាមរយៈ Sodium-potassium Pumps ដើម្បីជួយដល់ការកន្ត្រាក់របស់សាច់ដុំ ដែលរឿងនេះកើតឡើងចំពៅះសាច់ដុំរលោង សាច់ដុំបេះដូង និងសាច់ដុំជាប់ឆ្អឹង។ ដូច្នេះការមានប៉ូតាស្យូមក្នុងខ្លួនគ្រប់គ្រាន់ គឺជារឿងចាំបាច់ដើម្បីបង្ការការរឹងជាប់របស់សាច់ដុំ ឬរមួលក្រពើតែម្តង។
៩. រក្សាជាតិទឹកក្នុងកម្រិតមួយខ្ពស់
ដោយសារតែវាជាអេឡិចត្រូលីត្រដ៏សំខាន់ក្នុងរាងកាយ ដូច្នេះប៉ូតាស្យូមនឹងជួយថែរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន។ កោសិកាប្រភេទខុសៗគ្នាត្រូវការតុល្យភាពជាតិទឹកសមស្របដើម្បីជាការផលិតអ្វីមួយតាមមុខងាររបស់វា ហើយវត្តមានរបស់ប៉ូតាស្យូមគឺជំនួយដល់សកម្មភាពទាំងអស់នេះឯង។ ហេតុដូច្នេះហើយទើបកីឡាករអត្តពលកម្មត្រូវបានគេណែនាំឲ្យញ៉ាំផ្លែចេកដើម្បីជំនួសនូវជាតិប៉ូតាស្យូមដែលបានបាត់បង់ និងរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនឲ្យនៅល្អ។
១០. ចម្លងសរសៃប្រសាទ
វត្តមាន Sodium-potassium Pump ក្នុងសរសៃប្រសាទគឺជាផ្នែកមួយដ៏សំខាន់ ដូច្នេះប៉ូតាស្យូមអាចជួយដល់ការចម្លងសរសៃប្រសាទសម្រាប់បញ្ជូនចរន្តអគ្គិសនីពីកោសិកាសរសៃប្រសាទទៅកាន់ផ្នែកផ្សេងៗទាំងអស់របស់រាងកាយ។ ហេតុដូច្នេះហើយទើបការកង្វះជាតិប៉ូតាស្យូមអាចធ្វើឲ្យអ្នកជំងឺវង្វេងវង្វាន់ ឬកន្ត្រាក់សាច់ដុំជាប់ភ្លាមៗ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការកង្វះជាតិប៉ូតាស្យូមក៏អាចនាំឲ្យមានជំងឺផ្លូវចិត្តបានដែរ។
១១. រក្សាតុល្យភាពអារម្មណ៍
រឿងនេះប្រហែលជាអ្នកមិនធ្លាប់ដឹងទេ។ ប៉ូតាស្យូមដើរតួនាទីដ៏សំខាន់មួយក្នុងការសម្រួលដល់អ័រម៉ូន Serotonin ដែលជាអ័រម៉ូនជួយឲ្យសប្បាយចិត្ត។ ហេតុដូច្នេះហើយទើបគ្រូពេទ្យជាច្រើនណែណាំឲ្យញ៉ាំអាហារសម្បូរជាតិប៉ូតាស្យូម តែសូដ្យូមតិចដើម្បីបំបាត់ស្ត្រេស៕
ត្រួតពិនិត្យដោយ www.health.com.kh