ពីនេះ ពីនោះ
«ប្រាស»មានន័យខុសពី «ប្រាស់»ដូចម្តេច?
× «ប្រាស»សំដៅលើ ដំណើរចាកឆ្ងាយ។ ចំណែក «ប្រាស់»ជាពាក្យដែលផ្សំជាមួយ «ប្រើ»។ នេះបើយោងតាមវចនានុក្រមខ្មែរសម្តេច ជួន ណាត។
«ប្រាស» ជាកិរិយាសព្ទ មានន័យថា ដំណើរឃ្លាតឆ្ងាយ, ព្រាត់ចេញ, ចាកចេញ,ផុតចេញ។ ឧទាហរណ៍៖ បំណាច់នឹងប្រាសចាក គួរហាមាត់ផ្តែផ្តាំមួយម៉ាត់ ហេតុម្តេចក៏ទៅបាត់ ស្ងាត់សូន្យឈឹង។
រីឯ «ប្រាស់»ជាបរិវារសព្ទ សម្រាប់ផ្សំជាមួយពាក្យ ប្រើ ដែលមានន័យថា ប្រើប្រាស់។ ឧទាហរណ៍៖ ទូរ, តុ,ចាន, ឆ្នាំង ជារបស់សម្រាប់ប្រើប្រាស់ ក្នុងផ្ទះបាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com