ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ហេតុអ្វីចាំបាច់ទិញ«សិទ្ធិបើកអាជីវកម្មបន្ត ឬ Franchise» របស់វិទ្យាស្ថាន CAM-ASEAN?
× ភ្នំពេញ៖ វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ដែលបណ្ដុះបណ្ដាលភាសាអង់គ្លេស-ចិន ដល់កុមារ និងសិស្សនិស្សិត ប្រកាសលក់សិទ្ធិបើកអាជីវកម្មបន្ត ដល់ដៃគូ ឬវិនិយោគិន ដែលមានបំណងធ្វើអាជីវកម្មទាក់ទងនឹងវិស័យអប់រំ។ ហេតុអ្វីចាំបាច់ទិញ «សិទ្ធិបើកអាជីវកម្មបន្ត ឬ Franchise» របស់វិទ្យាស្ថាន CAM-ASEAN? ថាតើទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey.com ជាមួយលោក ស៊ាង សុបញ្ញា អគ្គនាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN)ដូចតទៅ៖
«កេរ្តិ៍ឈ្មោះល្អ, បទពិសោធន៍ជោគជ័យ, បច្ចេកវិទ្យា» ជាអ្វីដែលដៃគូ និងអ្នកវិនិយោគគួរទិញសិទ្ធិបើកអាជីវកម្មបន្តពី CAM-ASEAN។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ស៊ាង សុបញ្ញា បញ្ជាក់ថា៖ «ប្រសិនបើបងប្អូនទាំងអស់ចង់ធ្វើការងារនេះ ជាមួយក្រុមការងារខ្ញុំ។ ខ្ញុំរីករាយ នឹងជួបពិភាក្សាគ្រប់ពេល ពីបញ្ហានេះ។ យើងមិនចង់ធ្វើការជាមួយគ្នាហើយបរាជ័យនោះទេ ព្រោះខ្ញុំធ្វើ ត្រូវតែជោគជ័យទាំងអស់គ្នា រួមទាំងសង្គមជាតិផង។ ដូច្នេះខ្ញុំទន្ទឹងរង់ចាំ និងជជែកគ្នាដោយបើកចិត្តទូលាយជាមួយគ្នា»។
បច្ចុប្បន្ន វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN) មានសិស្សនិស្សិតកំពុងសិក្សាជាង ២ពាន់នាក់ ដោយមានកម្មវិធីសិក្សាចំនួន ៧ រួមមាន ភាសាអង់គ្លេស, ភាសាចិន, ជំនាញតាមក្រុមហ៊ុន, កម្មវិធីសិក្សាសម្រាប់កុមារ, វ័យជំទង់, កម្មសិក្សាតាមប្រព័ន្ធអនឡាញ និងកម្មវិធីបញ្ជូនសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេស៕
Tag:
CAM-ASEAN
Franchise
វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន
ស៊ាង សុបញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com