អន្តរជាតិ
ស្ត្រីចិនផ្ទុកកូរ៉ូណាវីរុស សម្រាលបានកូនស្រីម្នាក់ដែលមានសុខភាពល្អ ស្រ្តីផ្ទុកកូរ៉ូណាវីរុស សម្រាលបានកូនស្រីម្នាក់ ដែលមានសុខភាពយ៉ាងល្អ។ រូបភាព៖ China Daily
× ស្ត្រីផ្ទុកកូរ៉ូណាវីរុសម្នាក់ នាថ្ងៃទី៣០ ខែមករា បានសម្រាលទារកមួយ ដែលមានសុខភាពយ៉ាងល្អ នាមន្ទីពេទ្យក្នុងក្រុង Harbin ខេត្ត Heilongjiang។ នេះបើតាមការអះអាងរបស់គណៈកម្មការក្រុង Harbin នាថ្ងៃទី៣ ខែកុម្ភៈ។
ស្ត្រីមានផ្ទៃពោះម្នាក់ ដែលត្រូវបានគេរកឃើញថាមានផ្ទុកកូរ៉ូណាវីរុស សម្រាលបានបុត្រីម្នាក់ មានទម្ងន់៣,០៥ គីឡូក្រាម នាមន្ទីពេទ្យមួយកន្លែងក្នុងក្រុង Harbin ខេត្ត Heilongjiang។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ដើម្បីការពារទារកពីការឆ្លងវីរុសប្រភេទថ្មីនេះ ក្រុមគ្រូពេទ្យជំនាញសម្រេចសម្រាលកូនស្រីនេះ តាមរយៈការវះកាត់។
រហូតមកទល់ពេលនេះ ស្ត្រី និងកូនស្រី មានសុខភាពល្អនៅឡើយ ប៉ុន្តែអ្នកទាំងពីរត្រូវបានគេដាក់នៅបន្ទប់ដោយឡែក ដើម្បីតាមដានស្ថានភាពជំងឺ។ បើតាមការធ្វើរោគវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យលើទារកចំនួនពីរដង ក្នុងរយៈពេលពីរថ្ងៃកន្លងមក ទារក ត្រូវបានគេរកឃើញថា មិនមានផ្ទុកកូរ៉ូណាវីរុសឡើយ។ យ៉ាងណាក៏ដោយ គេនៅតែតាមដានអ្នកទាំងពីរបន្តទៀត៕
Tag:
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com