ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អ្នក​កំពុងតែ​ជួប​បញ្ហា​ឈាម​អ​ញ្ចា​ធ្មេញ​មែន​ទេ​? ទាំងនេះ​អាចជា​មូលហេតុ​របស់​វា​ហើយ​
05, Feb 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​សុខភាព និង​អនាម័យ​មាត់​ធ្មេញ​មាន​សារៈសំខាន់​ណាស់​។ តាម​ការសិក្សា​ថ្មី​បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​សុខភាព​មាត់​ធ្មេញ​ជាមួយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ជំងឺ​រលាក​ផ្សេងៗ​ទៀត​។ យក​ល្អ​គួរតែ​អនុវត្ត​អនាម័យ​ឲ្យ​បានល្អ និង​ប្រាកដថា អញ្ចាញធ្មេញ និង​ធ្មេញ​នៅតែមាន​សុខភាព​ល្អ​។​ក្រៅពី​អនាម័យ និង​ការថែរក្សា អាហារ​ដែល​អ្នក​ញ៉ាំ និង​ប្រភេទ​នៃ​របៀប​រស់នៅ​ដែល​អ្នកធ្វើ​ក៏​អាចមាន​ឥទ្ធិពល​ចំពោះ​សុខភាព​មាត់​ដែរ​។​

 
​យក​ល្អ​គួរតែ​យកចិត្តទុកដាក់​ប​ន្ថ​ម​អំពី​អាកា​រៈប​ញ្ហា​អញ្ចាញធ្មេញ​ផង​ដើម្បី​ពិគ្រោះ​ជាមួយ​ពេទ្យធ្មេញ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​មូលហេតុ​មួយចំនួន​ដែល​នាំ​ឲ្យ​ឈាម​អញ្ចាញធ្មេញ​៖
 
​បម្រែបម្រួល​អ័រម៉ូន​
 
​អ័រម៉ូន​មនុស្ស​យើង​ប្រហែលជា​អាចធ្វើ​ឲ្យ​ឈាម​អញ្ចាញធ្មេញ​បាន​។ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ច្រើនតែ​ជួប​បញ្ហា​ឈាម​អញ្ចាញធ្មេញ​ដោយសារតែ​បម្រែបម្រួល​អ័រម៉ូន​។ បើសិនជា​រឿងនេះ​កើតឡើង​មែណ អ្នក​ត្រូវតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការប្រើប្រាស់​ថ្នាំ​សម្រាប់​បញ្ហា​អតុល្យភាព​អ័រម៉ូន និង​ព្យាយាម​ថែរក្សា​អនាម័យ​មាត់​ធ្មេញ​ក្នុងពេល​តែមួយ​។ 
 
​ដុសធ្មេញ​ខ្លាំងពេក​
 
​ពេលខ្លះ មូលហេតុ​នៃ​ការ​ឈាម​អញ្ចាញធ្មេញ​អាចជា​រឿង​សាមញ្ញ​ទេ ជាពិសេស​ការ​ដុសធ្មេញ​ខ្លាំងពេក​។ ការ​ដុសធ្មេញ​ដោយ​ប្រើ​កម្លាំង​ខ្លាំង​អាចធ្វើ​ឲ្យ​រហែក​អញ្ចាញធ្មេញ​រហូតដល់​ហូរឈាម​បាន​។ ចូរ​ចាំ​ថា យក​ល្អ​គួរតែ​ថែរក្សា​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បានល្អ ដោយ​កុំ​ដុសធ្មេញ​ខ្លាំងៗ​ពេក តែ​ត្រូវ​ដុសធ្មេញ​ជា​ទៀងទាត់​មួយថ្ងៃ​ពីរដង និង​ប្រាកដថា​អ្នក​បាន​សម្អាត​មាត់​ទាំងមូល​ហើយ​។ 
 
​ប្រើ​អំបោះ​សម្អាត​ចន្លោះ​ធ្មេញ​មិន​ត្រឹមត្រូវ​
 
​ការប្រើ​អំបោះ​សម្អាត​ចន្លោះ​ធ្មេញ​មើលទៅ​អាចជា​រឿង​ងាយស្រួល តែ​ត្រូវ​រៀន​ដែរ​ទើប​ចេះ​។ ការប្រើ​អំបោះ​សម្អាត​ចន្លោះ​ធ្មេញ​មិនបាន​ត្រឹមត្រូវ​អាច​នាំ​ឲ្យ​ដាច់ដោច​ដល់​អញ្ចាញធ្មេញ​ដែល​នាំ​ឲ្យ​ហូរឈាម​តាម​អញ្ចាញធ្មេញ​បាន​។ អ្នក​ត្រូវតែ​ប្រាកដថា អ្នក​បាន​រៀន​ចេះដឹង​អំពី​វិធីសាស្ត្រ​ត្រឹមត្រូវ​ក្នុង​ការប្រើ​អំបោះ​សម្អាត​ចន្លោះ​ធ្មេញ​។ 
 
​ការ​កង្វះ​វីតាមីន C
 
​ការ​កង្វះ​វីតាមីន C ឬ​ហៅថា Scurvy អាច​នាំ​ឲ្យ​ហូរឈាម​តាម​អញ្ចាញធ្មេញ​បាន​។ អាកា​រៈ​ផ្សេងៗ​ទៀត​នៃ​ជំងឺ​នេះ​មានដូចជា ខ្សោយ អស់កម្លាំង ឬ​ហូរឈាម​តាម​ស្បែក​។ ថ្នាំ​បំប៉ន​វីតាមីន C និង​របប​អាហារ​សម្បូរ​ដោយ​វីតាមីន C អាចជួយ​ដល់​ការព្យាបាល​ជំងឺ​នេះ​បាន​។ 
 
​មហារីក​គ្រាប់​ឈាមស​
 
​ជំងឺមហារីក​គ្រាប់​ឈាមស​គឺជា​មហារីក​ឈាម​មួយ​ប្រភេទ​ដែល​អាចធ្វើ​ឲ្យ​ឈាម​អញ្ចាញធ្មេញ​បាន​។ នេះ​ជា​ហេតុផល​មួយ​ដែល​អ្នកជំងឺ​គួរតែ​យកចិត្តទុកដាក់​ឲ្យ​មែនទែន​។ អាកា​រៈ​ផ្សេងៗ​ទៀត​នៃ​ជំងឺ​នេះ​មានដូចជា វិលមុខ អស់កម្លាំង មិន​ឃ្លាន​អាហារ និង​ផ្សេងៗ​ទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com