ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រពះ​ធ្វើការ​មិនសូវ​បានល្អ អ្នក​គួរតែ …
04, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការមិន​រំលាយ​អាហារ គឺ​មិនមែនជា​ជំងឺ​នោះទេ ប៉ុន្តែ ជា​ជា​រោគសញ្ញា​មួយចំនួន​ដែល​អ្នក​ធ្លាប់មាន រួមមាន​ការឈឺ​ពោះ និង​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត​បន្ទាប់ពី​អ្នក​ចាប់ផ្តើម​បរិភោគ​។

 
​បើទោះបីជា​យ៉ាងណា ការមិន​រំលាយ​អាហារ គឺជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់​ហើយ​របៀប​ដែល​អ្នក​ធ្លាប់មាន​ការមិន​រំលាយ​អាហារ​អាច​នឹង​ខុសគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។​
 
​រោគសញ្ញា​នៃ​ការមិន​រំលាយ​អាហារ​អាច​កើតមាន​ម្តងម្កាល ឬ​កើតមាន​ជា​ញឹកញាប់​ជា​រៀងរាល់ថ្ងៃ​។ ការមិន​រំលាយ​អាហារ​អាចជា​រោគសញ្ញា​នៃ​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេងទៀត​។​
 
​ការមិន​រំលាយ​អាហារ ដែល​មិន​ត្រូវបាន​បង្កឡើង​ដោយ​ជំងឺ​ណាមួយ​អាច​ត្រូវបាន​ដោះស្រាយបាន​ជាមួយនឹង​ការផ្លាស់ប្តូរ​របៀប​រស់​នៅ និង​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​។​
 
​ការមិន​អាចរំលាយ​អាហារ​កម្រិត​ស្រាលៗ​អាចជួយ​បាន​ដោយ​ការប្តូរ​របៀប​រស់នៅ​ដែលមាន​ដូចខាងក្រោម​នេះ ៖
 
• សូម​បរិភោគ​អាហារ​តិចៗ ហើយ​ទំពារ​ឲ្យ​ម៉ត់​ល្អ​
• ជៀសវាង​អាហារ​មួយចំនួន ដែលមាន​ខ្លាញ់ ហឺរ អាហារ​កែច្នៃ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ជាតិ​កាហ្វេ​អ៊ី​ន និង​គ្រឿង​ស្រវឹង​
• រក្សា​ទម្ងន់​ឲ្យ​បានល្អ​
• ហាត់ប្រាណ​បាន​ទៀងទាត់​
• គ្រប់គ្រង​ភាព​តានតឹង​
• ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com