ស្ត្រី​កូរ៉េខាងត្បូង​ម្នាក់ ឆ្លង​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​ដំណើរ​កម្សាន្ត​នៅ​ថៃ​
សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ត្រី​កូរ៉េខាងត្បូង​ម្នាក់ ឆ្លង​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​ដំណើរ​កម្សាន្ត​នៅ​ថៃ​
04, Feb 2020 , 1:45 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៤ ខែកុម្ភៈ បាន​រកឃើញ​ករណី​ទី​១៦ នៅក្នុង​ទឹកដី​របស់ខ្លួន​។ បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ស្ត្រី​រូបនេះ បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​ត្រឡប់​មកពី​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ថៃ​។


​ស្ត្រី​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ ដែលមាន​វ័យ ៤២​ឆ្នាំ ត្រូវបាន​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ រកឃើញថា គឺជា​ការរកឃើញ​កូ​រ៉ូ​ណាវី​រុស​ក្នុងករណី​ទី​១៦​។ បើតាម​មជ្ឈមណ្ឌល​មួយ​នេះ ជនរងគ្រោះ​ទី​១៦ បាន​ត្រលប់​មកពី​ថៃ​តាំងពី​ថ្ងៃទី​១៩ ខែមករា​មក​ម្លេះ​។ រហូតដល់​ថ្ងៃទី​២៥ ខែមករា​ប៉ុណ្ណោះ ទើប​ស្ត្រី​រូបនេះ ចេញ​រោគសញ្ញា​គ្រុនក្តៅ​។ បើទោះបីជា​មានការ​ព្យាបាល​យ៉ាងណាក៏ដោយ ស្ត្រី​រូបនេះ​មិនមែន​ភាព​ធូរស្បើយ​ឡើយ​។ 
 
​នៅពេល​ធ្វើ​រោគវិនិច្ឆ័យ នៅ​មន្ទី​ពេទ្យ​មួយកន្លែង ក្នុង​ក្រុង​Gwangju ដែលមាន​ចម្ងាយ ៣៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​សេ​អូ​ល ទើប​ដឹងថា​ស្ត្រី​វ័យ ៤២​ឆ្នាំ​រូបនេះ មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​កូរ៉េខាងត្បូង Yonhap​។ 
 
​បន្ទាប់ពី​រកឃើញ​រោគសញ្ញា​បែបនេះ ជនរងគ្រោះ ត្រូវបាន​គេ​ដាក់​នៅ​បន្ទប់​ដោយឡែក ដើម្បី​ទទួលបាន​ការព្យាបាល​។ លើសពីនេះ អាជ្ញាធរ កំពុង​ស្វះ​ស្វែងរក​មនុស្ស​ទាំងឡាយ ដែល​ស្ត្រី​វ័យ ៤២​ឆ្នាំ​បាន​ជួប និង​និយាយ​ជាមួយ និង​កន្លែង​ដែល​អ្នកជំងឺ​រូបនេះ​បាន​ទៅ​៕ 
 

Tag:
 ថៃ​
  កូរ៉េខាងត្បូង​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com