អត្ថបទពាណិជ្ជកម្ម
គ្រឹះស្ថាន​អប់រំ Aii & AIS បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី​រយៈពេល​២​ថ្ងៃ​
04, Feb 2020 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងឱកាស​ឆ្នាំ​សិក្សា​ថ្មី​នេះ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមាន​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ជា​ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ នឹង​រៀបចំ​ការបើកទ្វារ​ចំហរ​ដល់​សិស្សានុសិស្ស​អ្នកអាណាព្យាបាល​សិស្ស និង​សាធារណជន​ទូទៅ ចូល​ទស្សនា​ក្នុង​ទីតាំង​អគារសិក្សា​រយៈពេល​២​ថ្ងៃ​ដោយ​សេរី​។​
 
​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ដែល​ត្រូវ​បើកទ្វារ​ចូល​ទស្សនា​ដោយ​សេរី​នោះ​រួមមាន មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ចោមចៅ សាខា​ផ្សារ​ថ្មី និង​សាខា​ជ្រោយចង្វារ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខនេះ ចាប់ពី​ម៉ោង ៨​ព្រឹក​ដល់ ម៉ោង​៥​ល្ងាច​នេះ​បើតាម​គណៈ​គ្រប់គ្រង​នៃ​មជ្ឈមណ្ឌល​និង​សាលារៀន​។ មជ្ឈមណ្ឌល ភាសា អេ អាយ អាយ​មាន​ទទួល​សិស្ស​ចុះឈ្មោះ​ចូលរៀន​ជា​រាងរៀលថ្ងៃ​។​
 
​ទាក់ទិន​បញ្ហា​នេះ លោក យ៉េន ចាន់​សុ​ម៉ា នាយក​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ សាខា​ផ្សារ​ថ្មី បាន​ប្រាប់ The Intercon Rooster កាលពី​ថ្មីៗ​កន្លងទៅ​ថា ការបើកចំហរ​ដល់​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី​នេះ ធ្វើឡើង​ដើម្បី​ផ្ដល់ឱកាស​ដល់​សិស្សានុសិស្ស អ្នកអាណាព្យាបាល​សិស្ស និង​សាធារណជន​គ្រប់​ម​ជ្ឈ​ម​ដ្ឋា​ន​ចូល​ទស្សនា​ពី​រចនា​សម្ព​ន្ធ អគារ បន្ទប់​សិក្សា សម្ភារ​សិក្សា គ្រឿង​ឧបទេស បណ្ណាល័យ ឧបករណ៍​សិក្សា និង​ទីតាំង​អគារសិក្សា​ជាដើម​។​


 
​លើសពីនេះ នាយក​មជ្ឈមណ្ឌល​រូបនេះ មានប្រសាសន៍​បន្ថែមថា ក្រៅពី​ចូល​ទស្សនា​នៅតាម​អគារសិក្សា​នីមួយៗ ក៏បានផ្ដល់​ឱកាស​ដល់​សិស្សានុសិស្ស អ្នក​អាណា​បាល​សិស្ស និង​សាធារណជន បាន​ស្គាល់គ្នា បង្កើន​ទំនាក់ទំនង បង្កើត​ភាពស្និទ្ធស្នាល រវាង​គ្នា​នឹង​គ្នា​ផងដែរ​។​
 
​លោក ចាន់​សុ​ម៉ា បញ្ជាក់ថា ការបើកចំហរ​ដល់​សាធារណជន​ទូទៅ​នេះ ក៏មាន​រៀបចំ​ជា​ស្តង់​ពិ​ព័រ​ណ៌ មាន​កន្លែង​ផ្ដល់ព័ត៌មាន កន្លែង​ប្រឹក្សា​យោបល់​កម្មវិធីសិក្សា មាន​កន្លែង​សម្រាប់​កុមារ​កម្សាន្ត មានការ​គូរ​គំនូស ការ​ផាត់​ពណ៌​រូបភាព ការ​ទស្សនា​ការរៀន និង​បង្រៀន និង​ការពិសោធ​របស់​សិស្ស​ជាដើម​។ 
 
​បើតាម​លោក រឿង សុភាព ជា​នាយក​ចាងហ្វាង នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ចោមចៅ បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន ដោយសារ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង មានការ​រីកចម្រើន និង​គាំទ្រ​ខ្លាំង​ពី​អ្នកអាណាព្យាបាល​សិស្សានុសិស្ស និង​មហាជន​ទូទៅ​នោះ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​បានសម្រេច​ចិត្ត បើកទ្វារ​ដល់​សាធារណជន ចូល​ទស្សនា ដោយ​សេរី​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​១៥-១៦​ខែកុម្ភៈ ខាងមុខនេះ​។​
 
​នាយក​ចាងហ្វាង​ដដែល​បន្ថែមថា ក្នុងថ្ងៃនេះ​ផងដែរ សិស្សានុសិស្ស​គ្រប់​មជ្ឈដ្ឋាន ដែលមាន​បំណង​សិក្សា​នៅ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង អាចធ្វើ​តេស្ត​ចូលរៀន​ដោយ​ឥត​គិត​ប្រាក់​ឡើយ​។
​សូមជម្រាបថា មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ជា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ចិន និង​ភាសា​ថៃ ឈានមុខ​គេ​នៅ​កម្ពុជា​ដោយ​ផ្ដោតទៅលើ​គុណភាព វិន័យ និង​សេវាកម្ម​។​
 
​ចំពោះ សាលារៀន អន្តរទ្វីប អាមេរិកាំង ជា​គ្រឹះស្ថាន​អប់រំ ដែល​ផ្ដោត​សំខាន់​ទៅលើ​ចំណេះ​ទូទៅ​ចាប់ពី​ថ្នាក់ក្រោម​ម​ត្តេ​យ្យ​សិក្សា រហូតដល់​វិទ្យាល័យ ដោយ​ផ្ដោតទៅលើ​គុណភាព វិន័យ និង​សេវាកម្ម​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 AIS
© រក្សាសិទ្ធិដោយ thmeythmey.com