ពីនេះ ពីនោះ
«​អាកា​រៈ​»​និង​«​អាកា​រះ​»​ជា​ពាក្យ​ខុស ពាក្យ​ដែល​ត្រូវ​គឺ​«​អាការ​»
05, Feb 2020 , 7:18 am        
រូបភាព
ដោយ: ថ្មីៗ
 
​សង្កេតឃើញ​មនុស្ស​ទូទៅ​និយម​ប្រើប្រាស់​ពាក្យ​ខុសពី​វចនានុក្រម​ខ្មែរ​។ ឧទាហរណ៍​ជាក់ស្តែង​ដូចជា​ពាក្យ​«​អាការ​»,«​អាកា​រៈ​» និង​«​អាកា​រះ​»​នេះ​អ៊ីចឹង ដែល​តែង​ឃើញ​មាន​អ្នកខ្លះ​ប្រើ​មិនទាន់​ត្រឹមត្រូវ​នៅឡើយ​ទេ​។


 
​តាម​បញ្ជាក់​ពី​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​សរសេរ​ជា​«​អាការ​» ដែល​មានន័យថា គ្រឿង​សម្គាល់​, លក្ខណៈ​សម្គាល់​ជា​គ្រឿង​សង្កេត រូបរាង​, ទ្រង់ទ្រាយ​, ភិនភេទ​, ភិនភាគ​, វិធី​, បែបបទ​, បែប​ភាព​, លំនាំ​, ទំនង​, ឫកពា​, កិរិយា​,​សភាព​, គុណសម្បត្តិ​។ ឧទាហរណ៍​៖ អាការរោគ​, ចេញ​អាការ​ឲ្យ​ដឹងថា​ល្អ ឬ​អាក្រក់​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com