អត្ថបទពាណិជ្ជកម្ម
ក្រសួង​មុខងារសាធារណៈ បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩ ដោយ​ប្តេជ្ញា​ជំរុញ​ការ​អភិ វ​ឌ្ឍ​ធនធានមនុស្ស​នៅ​ឆ្នាំ​ថ្មី​
05, Feb 2020 , 5:19 pm        
រូបភាព
ការបំពាក់គ្រឿងឥស្សរិយយសដល់មន្តី្ររាជការ
ការបំពាក់គ្រឿងឥស្សរិយយសដល់មន្តី្ររាជការ
​ភ្នំពេញ​៖ ក្រសួង​មុខងារសាធារណៈ បាន​បិទ​បញ្ចប់​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ កាលពី​ព្រឹក​ថ្ងៃទី ៥ ខែកុម្ភៈ​នេះ នៅ​សណ្ឋាគារ ភ្នំពេញ​។ ពិធី​បិទ​សន្និបាត​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោក ព្រុំ សុខា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងា​សាធារណៈ និង​ដោយមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​នានា និង​មន្ត្រីរាជការ​នៃ​ក្រសួង​មុខងារសាធារណៈ​សរុប​ប្រមាណ​៤០០​នាក់​។​
 
​ថ្លែង​ក្នុង​សុន្ទ​កថា​បួ​ក​សរុប​និង​បិទ​សន្និបាត លោក ព្រុំ សុខា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មុខងារសាធារណៈ បានស្នើ​ឲ្យ​អង្គភាព​ជំនាញ​នីមួយៗ នៅ​២០២០​នេះ​ត្រូវផ្ដោត​ការយកចិត្តទុកដាក់​លើ ការងារ​អភិ​ឌ្ឍ​ធនធានមនុស្ស និង​ការងារ​គាំទ្រ​ទូទៅ និង​អភិវឌ្ឍ​ស្ថាប័ន ដើម្បី​អនុលោម​តាម​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ របស់​ក្រសួង​។ ក្រៅពីនេះ លោក ព្រុំ សុ​ខាង ក៏បាន​លើកឡើង​ពី​ការងារ​កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​ការងារ​គ្រប់គ្រង​មុខងារសាធារណៈ​ផងដែរ​។ 


 
​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មុខងារសាធារណៈ បានស្នើ​ដល់​អង្គភាព​ជំនាញ​នីមួយៗ ៤​ចំណុច​។ ទី​១ គឺ​ការងារ​កំណែទម្រង់រដ្ឋបាល​សាធារណៈ នោះ​គឺ​ការរៀបចំ​សេចក្ដីព្រាង​ក​ម្ម​វិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ២០២០-២០៣០ ដាក់ជូន​គណៈ​រដ្ឋ​ម​ន្រី្ត​ដើម្បី​អនុម័ត​ក្នុង​ត្រីមាស​ទី​១​។ ក្រៅពីនេះ ក៏មានដែរ ការជំរុញ​ការបញ្ជ្រាប និង​ផ្សព្វផ្សាយ​កម្មវិធី​ជាតិ​កំណែទម្រង់ ការរៀបចំ​ការដំឡើង​ប្រាក់​បំណាច់​ដល់​មន្ត្រីរាជកា​រ និង​ការដាក់​ឲ្យ​មានការ​វាយតម្លៃ​អង្គភាព​។ ទី​២ ការងារ​អភិ​ឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​សាធារណៈ គឺ​ផ្តោតលើ​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រីជាន់ខ្ពស់ និង​ថ្នាក់ក្រោម​ជាតិ និង​ជំរុញ​ការស្រាវជ្រាវ ការសហការ និង​ការប្រើប្រាស់​ព័ត៌មានវិទ្យា​។ ទី​៣ ការងារ​គ្រប់គ្រង​មុខងារសាធារណៈ គឺ​អនុវត្ត​ក្របខណ្ឌ​គតិយុត្ត និង​ការពង្រឹង​ការត្រួតពិនិត្យ​រដ្ឋបាល​។ ចំណុច​ទី​៤ គឺ​ការងារ​គាំទ្រ​ទូទៅ និង​អភិវឌ្ឍ​ស្ថាប័ន គឺ​រៀបចំ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន​អង្គភាព ការពង្រឹង​សមត្ថភាព​ម​ន្រី្ត​តាម​ការបណ្ដុះបណ្ដាល​។ 


 
​ដើម្បី​ជំរុញ​ប្រព័ន្ធគ្រប់គ្រង​ការងារ​ច្បាស់លាស់ លោក ព្រុំ សុខា បាន​សង្កត់ធ្ងន់ថា​៖«​អង្គភាព​ក្រោម​ឱវាទ​ទាំងអស់ ពិសេស​នាយកដ្ឋាន មជ្ឈមណ្ឌល និង​មន្ទីរ​មុខងារសាធារណៈ​រាជធានី ខេត្ត ត្រូវ​រៀបចំ​ផែនការ​ប្រចាំឆ្នាំ ដោយ​បញ្ជាក់​សកម្មភាព ក្របខណ្ឌ ពេលវេលា និង​តម្រូវការ​ថវិកា និង​ត្រូវ​ផ្ដល់​របាយការណ៍​ពី​សមិទ្ធកម្ម​ឲ្យ​ទាន់ពេល​ដែរ​»​។​
 
​សូមជម្រាបថា នៅមុន​បិទ​បញ្ចប់​សន្និបាត​នេះ ក៏មាន​ការបំពាក់​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រីរាជកា​រ ដែលមាន​ស្នាដៃ​លេចធ្លោ​នៅក្នុង​ឆ្នាំ​២០១៩ ជាង​១០០​នាក់​ផងដែរ​៕











(​អត្ថបទ​ពាណិជ្ជកម្ម​) 

Tag:
 Ministry of Civil Servise Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com