ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឃើញ​គេ​លង់ទឹក អ្នក​គួរ​ជួយ​គេ​តាម​វិធី​ណា​?
07, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ចំណុច​សំខាន់បំផុត ដែល​អ្នក​ត្រូវ​ចងចាំ គឺ ៖

 
១. ហៅ​គ្នីគ្នា​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​
២. ត្រូវមាន​មនុស្ស​ម្នាក់ ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ឡាន​សង្គ្រោះបន្ទាន់​
៣. ព្យាយាម​យក​ជនរងគ្រោះ ចេញពី​ទឹក​ឲ្យ​បាន​ឆាប់​
៤. ត្រួតពិនិត្យ​ដង្ហើម​រងគ្រោះ​
៥. បើ​ជនរងគ្រោះ មិន​ដកដង្ហើម ត្រូវ​ពិនិត្យមើល​ជីពចរ​
៦. បើ​គ្មាន​ជីពចរ ត្រូវ​ប្រញាប់​ធ្វើ​ចលនា​បេះដូង​ភ្លាម​។​
 
​ដាក់​ជនរងគ្រោះ ឲ្យ​គេង​ផ្ងារ ៖
 
• ដាក់​កែង​បាតដៃ​ម្ខាង ទៅ​ចំ​កណ្តាល​ទ្រូង​របស់​ជនរងគ្រោះ​ស្រប​នឹង​ដោះ (​ប៉ុន្តែ សម្រាប់​ទារក គឺ​ដាក់​ម្រាម​ពីរ​នៅលើ​ឆ្អឹងទ្រូង​)
• យកដៃ​ម្ខាង​ទៀត​សង្កត់ពីលើ​ដៃ​នេះ​ចុះក្រោម​ប្រហែលជា ៥ សង់ទីម៉ែត្រ (​ត្រូវ​ប្រយ័ត្ន ៖ មិនត្រូវ​សង្កត់​លើ​ឆ្អឹងជំនី​ឡើយ​) ប៉ុន្តែ សម្រាប់​ទារក គឺ​ចុះក្រោម​តែ ២,៥ ឬ ៣ សង់ទីម៉ែត្រ​ប៉ុន​នោះ​
• សង្កត់​បែបនេះ​ឲ្យ​បាន ៣០ ដង (​ក្នុង​អត្រា ១០០ ដង​ក្នុង​មួយ​នាទី ឬ​លឿន​ជាង​នេះ​)
• ត្រូវ​ឲ្យ​ទ្រូង​របស់​ជនរងគ្រោះ​ងើប​ឡើងលើ​វិញ​រាល់ពេល​សង្កត់​ម្តងៗ​
• ពិនិត្យមើល​ដង្ហើម​ជនរងគ្រោះ ថា​តើ​គេ​ចាប់ផ្តើម​ដកដង្ហើម​ឬ​នៅ​
• បើ​មិនទាន់មាន​ដង្ហើម អ្នក​គួរ​ធ្វើ​វា​ម្តងទៀត សារ​ឡើងវិញ​។​
 
​ប្រសិនបើ​អ្នក បាន​រៀន​ចេះ​ច្បាស់​ពី​វិធី​សង្គ្រោះ​បឋម​បាន​ច្រើន អ្នក​អាច​បើកផ្លូវ​ខ្យល់ របស់​ជនរងគ្រោះ​តាមរយៈ ៖
 
• ការ​ផ្ងើយ​ចង្ការ​ជនរងគ្រោះ​ឡើងលើ​
• បិទ​ច្រមុះ​ជនរងគ្រោះ ឲ្យ​បាន​ជិត​ល្អ​
• អ្នក​ត្រូវ​ដកដង្ហើម​តាម​ធម្មតា​
• យក​មាត់​របស់​អ្នក​គ្របពីលើ​មាត់​ជនរងគ្រោះ​ឲ្យ​បាន​ជិត​ដូចគ្នា​
• រួច​ផ្លុំ​ខ្យល់​ចេញពី​មាត់​អ្នក​ចូលទៅ​មាត់​ជនរងគ្រោះ ដើម្បី​បើក​សន្ទះ​ខ្យល់​ដែល​បិទ​ជិត​
• ឆ្លៀត​ដកដង្ហើម ២ វិនាទី ដើម្បី​ប្រាកដថា​ទ្រូង​ជនរងគ្រោះ​កម្រើក​
• ផ្លុំ​ខ្យល់​បែបនេះ ២ ដង តាម​ពីក្រោយ ដោយ​ការ​សង្កត់​ទ្រូង ៣០ ដង​ទៀត​
• ចូរ​ធ្វើ​ដំណើរការ​នេះ​ឆ្លាស់គ្នា​នេះ (​សង្កត់ ៣០ ដង ផ្លុំ​ខ្យល់ ២ ដង​) រហូតដល់​អ្នកជំនាញ ឬ​គ្រូពេទ្យ​មកដល់ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​បន្ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com