ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹកដោះគោ​-​ទឹកឃ្មុំ ជួយ​ឱ្យ​ស្បែក​បងប្អូន​ស ហើយ​ក្មេង​ជាង​វ័យ​
06, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ចាស់​តាម​អាយុ ជា​អ្វីដែល​មនុស្ស​យើង​មិនអាច​ចៀសផុត​នោះទេ ប៉ុន្តែ​ប្រសិនបើ​អ្នកដឹង​ក្បួន ហើយ​ចេះ​ការពារ វា​មិន​ងាយ​មករក​អ្នក​នោះទេ ទោះបីជា​អ្នក​អាយុ ៦០ ហើយក៏​ដោយ​។​

 
​ស្នាម​ជ្រួញ ជា​សញ្ញា​នៃ​ភាព​ចាស់ ទោះបីជា​អ្នកមាន​អាយុ​តិចក្តី ហើយ​វា​ពិតជា​រំខាន និង​ធ្វើ​មនុស្ស​ស្រី​ស្ត្រេ​ស ហើយ​ពិបាកចិត្ត​ខ្លាំងណាស់​។ ហេតុ​ដូច្នេះហើយ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​ម៉ាស​បិទមុខ​បែប​ងាយៗ​បំផុត ដែល​អ្នក​អាចធ្វើ​ដោយ​ខ្លួនឯង ដើម្បី​បំបាត់​ស្នាម​ជ្រី​ជ្រួញ​នៅលើ​ផ្ទៃមុខ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​
 
​ម៉ាស​បិទមុខ​នេះ ងាយស្រួល​ធ្វើ ហើយ​ចំណាយលុយ​អស់​តិច​ទៀតផង​។​
 
​គ្រឿងផ្សំ មានតែ​ពីរ​មុខ​ទេ គឺ ៖
 
១. ទឹកដោះគោ ២ ស្លាបព្រា​បាយ​
២. ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។​
 
​ទឹកឃ្មុំ អាច​ផ្តល់​សំណើម និង​ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន​។ ទឹកឃ្មុំ អាច​សម្លាប់​មេរោគ និង​បាក់តេរី ដែលមាន​នៅលើ​ផ្ទៃមុខ​។​
 
​ទឹកដោះគោ ជា​គ្រឿង​ខាត​ស្បែក​ធម្មជាតិ ដែល​សាក​សម​បំផុត សម្រាប់​អ្នក​ចង់បាន​ស្បែ​កស ហើយ​ម៉ត់​រលោង​។​
 
​វិធី​ធ្វើ​
១. លាយ​គ្រឿងផ្សំ​ទាំងពីរ​បញ្ចូល​គ្នា រួច​យកទៅ​លាប​លើ​មុខ​
២. ម៉ាស្សា​មុខ ជា​រាង​រង្វង់ ក្នុង​រយៈពេល ៥ ទៅ ១០ នាទី​
៣. ទុក​វា​ចោល ២០ ទៅ ២៥ នាទី​
៤. យក​ក្រណាត់​ស្អាត​ជ្រលក់​ទឹក រួច​ជូត​សម្អាត​មុខ​ចេញ​ឲ្យ​ស្អាត​
៥. លាងមុខ​ថ្នម ដោយ​មិន​ប្រើ​សាប៊ូ​។​
 
​បងប្អូន​អាចធ្វើ​បែបនេះ ពីរដង​ក្នុង​មួយអាទិត្យ ធានា ស្បែក​បងប្អូន​នឹង​ស ហើយ​ក្មេង​ជាធម្មតា​ជាមិនខាន​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com