ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រើ​បង្គន់​សាធារណៈ គួរតែ​ប្រយ័ត្ន​ពី​ចំណុច​នេះ ទើប​មិន​ឆ្លង​វីរុស​ថ្មី​
06, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុងការ​ការពារ​អ្នក​ពី​វីរុស​ថ្មី ក្រោយ​ពេលដែល​ប្រើ​បង្គន់​សាធារណៈ​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  1. ​ប្រសិនជា​អ្នកមើល​ដឹងថា លើ​ចាន​បង្គន់​នោះ​គឺ​កង្វក់​ខ្លាំង អ្នក​គួរតែ​ប្តូរ​បង្គន់​មួយទៀត មិនគួរ​បន្ត​ប្រើ​បង្គន់​កង្វក់​នេះ​ទេ ទើប​អ្នក​មិន​ឆ្លង​រោគ​ពី​បង្គន់​នោះ​យ៉ាង​ងាយ​។​
  2. ​អ្នក​គួរតែ​យក​ក្រណាត់​សើម​ដែលមាន​សារធាតុ​អាល់កុល​តាម​ខ្លួន ទើប​អាច​ប្រើពេល​ចូល​បន្ទប់ទឹក​សាធារណៈ​។ នៅពេលដែល​អ្នក​ចូល​បន្ទប់ទឹក អ្នក​គួរតែ​យក​ក្រណាត់​សើម​នោះ​ជូត​លើ​ចាន​បង្គន់​ជាមុនសិន ទើប​អ្នក​អាច​អង្គុយ​លើ​បង្គន់​នោះបាន ដើម្បី​សម្លាប់​មេរោគ​ដែលមាន​លើ​នោះ​។​
  3. ​អ្នក​មិនគួរ​ឡើងជា​ន់​លើ​ចាន​បង្គន់​ដើម្បី​បត់ជើងតូច ឬ​ធំ​នោះទេ ព្រោះ​ទម្ងន់​អ្នក​ធ្ងន់ អាចធ្វើ​ឲ្យ​ចាន​បង្គន់​នោះ​ប្រេះ​បាន ដោយ​អាចធ្វើ​ឲ្យ​អ្នករបួស​បាន​យ៉ាង​ងាយ​។​
  4. ​ដៃ​របស់​អ្នក​មិនគួរ​ប៉ះពាល់​ផ្តេសផ្តាស​ក្នុង​បន្ទប់ទឹក​នោះឡើយ ព្រោះ​សុទ្ធ​តែមាន​មេរោគ​ផ្ទុក​ច្រើនណាស់​ក្នុងនោះ​។ ដូចនេះ អ្នក​មិនគួរ​ប៉ះពាល់​របស់​ដែលមាន​ក្នុង​នោះឡើយ​។ ជាពិសេស ក្រោយ​ពេលដែល​អ្នកចេញ​ពី​បន្ទប់ទឹក គួរតែ​លាងដៃ​របស់​អ្នក​ឲ្យ​បាន​ស្អាត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com