ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អត្ថបទពាណិជ្ជកម្ម
សេវា​ហៅ​កង់​បី​តាម APP ឈ្មោះ​GoGo Taxi Cambodia សង្ឃឹម​បំពេញ​ភាពខ្វះខាត​ក្នុង​ទីផ្សារ​កម្ពុជា​បាន​
07, Feb 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ GoGo Taxi Cambodia គឺជា​សេវាកម្ម​ហៅ​រ៉ឺម៉ក​កង់​បី និង​តាក់ស៊ី តាម​កម្មវិធី​ទូរ​សព្ទ​(Application) ដែល​ទើប​ប្រឡូក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៩​នេះ​។ GoGo Taxi Cambodia ហាក់​មាន​ជំនឿ​ខ្ពស់​នៅក្នុង​ជំនួញ​របស់ខ្លួន​។ លោក ទូច ពិសិដ្ឋ អ្នកគ្រប់គ្រង​ទីផ្សារ​នៃ​ក្រុមហ៊ុន GoGo Taxi Cambodia អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្មវិធី​ហៅ​រ៉ឺម៉ក​កង់​បី និង​តាក់ស៊ី​តាម​ទូរ​សព្ទ​មួយ​នេះ នឹង​បង្កើត​ជម្រើស​កាន់តែ​ល្អប្រសើរ​សម្រាប់​អតិថិជន​។​ជាមួយគ្នានេះ GoGo Taxi Cambodia ចូលមក​ប៉ះប៉ូវ​ចន្លោះប្រហោង ដែល​គូប្រជែង​របស់ខ្លួន មិនទាន់មាន​នៅក្នុង​ទីផ្សារ​បច្ចុប្បន្ន​។ លោក ទូច ពិសិដ្ឋ បញ្ជាក់​ពី​ជំនឿ​របស់​ក្រុមហ៊ុន​ខ្លួន​ដូច្នេះ​៖«​ក្នុងសម័យ​បច្ចេកវិទ្យា​នេះ ក្រុមហ៊ុន​ធំ​លែង​ជា​ឧបសគ្គ​ទៀតហើយ តែ​គិត​លើ​ល្បឿន​វិញ​។ លើសពីនេះ​ទៀត គឺ​យើង​នៅតែ​មើលឃើញ​ចន្លោះប្រហោង ឱកាស និង​យុទ្ធសាស្ត្រ​អាចទៅរួច​ក្នុង​ជំនួញ​នេះ​»​។
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​អាន​បទ​សម្ភាស​រវាង​សារព័ត៌មាន​ថ្មីៗ និង​លោក ទូច ពិសិដ្ឋ ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន GoGo Taxi Cambodia ខាងក្រោម​នេះ​៖ 
​សារព័ត៌មាន​ថ្មីៗ​៖ លោក ទូច ពិសិដ្ឋ ដោយសារតែ​សេវា​កក់​រ៉ឺម៉ក​កង​បី តាម​កម្មវិធី​ទូរស័ព្ទដៃ មិនមែនជា​អាជីវកម្ម​ថ្មី​ឡើយ​នៅ​កម្ពុជា នាង​ខ្ញុំ​ចង់​ឲ្យ​លោក រំឭក​បន្តិច​ពី​ដើមចម​នៃ​ការបង្កើត​អាជីវកម្ម​មួយ​នេះ​?


 
​លោក ទូច ពិសិដ្ឋ​៖ ត្រឹមត្រូវ​ណាស់ សេវា​កក់​រ៉ឺម៉ក​កង់​បី ឬ​តុ​ក​តុ​ក និង​ការហៅ​សេវាកម្ម​តាក់ស៊ី​ផ្សេងៗ កំពុងតែ​ដំណើរការ​ដោយ​ក្រុមហ៊ុន​មួយចំនួន​នៅ​កម្ពុជា​យើង​ហើយ​។ ក្នុងនោះ​មាន​ទាំង​វិនិយោគិន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស ដែល​បាន​ហក់​ចូលមក​ដូចគ្នា ប៉ុន្តែ​អ្វី​ដែលជា​ដើមចម នៃ​ការបង្កើត​កម្មវិធី​នេះ​ឡើង​គឺ ដោយសារ​ក្រុម​យើង​មាន​ក្តី​ស្រឡាញ់ និង​ចំណេះ​ជំនាញ​លើ​ផ្នែក​ហ្នឹង​ស្រាប់​។  ម្យ៉ាងទៀត​យើង​ឃើញថា នៅក្នុង​បរិបទ​នៃ​ប្រទេសជាតិ​កំពុង​រីកចម្រើន​ដូច្នេះ ចរាចរណ៍​ក៏​កាន់តែ​កកស្ទះ ហើយ​យើង​ឃើញថា និន្នាការ​នៅក្នុង​ប្រទេស​យើង​បច្ចុប្បន្ន មាន​ទំនោរ​ផ្លាស់ប្តូរ​មធ្យ​បាយ​ធ្វើដំណើរ​។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ស្រទាប់​យុវវ័យ និង​មជ្ឈិមវ័យ ក៏មាន​ការយល់ដឹង​ច្រើនឡើងៗ​ទៅលើ​បច្ចេកវិទ្យា ដែល​នេះ​ក៏​ជា​ឱកាស​សម្រាប់​ការវិនិយោគ​របស់​ពួកយើង​។ ហើយ​អ្វីដែល​សំខាន់​នោះ គឺ​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​មាន​ក្រុម​ដ៏​ខ្លាំង ដែល​យើង​អាចធ្វើ​រឿង​អស្ចារ្យ​បាន​ច្រើន​។​
 
​សារព័ត៌មាន​ថ្មីៗ​៖ ហេតុអ្វី​បានជា ក្រុមហ៊ុន​លោក សម្រេច​ហក់​ចូលក្នុង​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាន ពោលគឺ​ផ្តល់​សេវាកម្ម​កក់​រ៉ឺម៉ក​កង​បី​តាម​កម្មវិធី​ទូរ​សព្ទ ដែលមាន​ឈ្មោះថា Go Go Taxi Cambodia​នេះ​?
 
​លោក ទូច ពិសិដ្ឋ​៖ ក្តី​ស្រលាញ់ ហើយ​សង្ឃឹមថា​បច្ចេកវិទ្យា​(Technology) នឹង​ជួយ​សម្រួល​ការងារ​យើង​កាន់តែ​ប្រសើរ មិន​ត្រឹម​ក្នុង​វិស័យ​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វិស័យ​ជាច្រើន​ទៀត​ក៏ត្រូវ​បាន​ជំរុញ​ឲ្យ​រីកចម្រើន តាមរយៈ​បច្ចេកវិទ្យា​នេះដែរ​។ ទំនោរ​សង្គម ដែល​គ្រប់​មនុស្ស​ទាំងអស់ ចាប់ផ្តើម​ប្រើ​ស្មា​ត​ហ្វូ​ន ជា​មធ្យោបាយ​ក្នុងការ​ទំនាក់ទំនង និង​សេវា​ម្ម​ផ្សេងៗ ដែលជា​បង្ក​ភាពងាយស្រួល​កាន់តែខ្លាំង​។ បង្កើត​ជម្រើស​កាន់តែ​ល្អប្រសើរ សម្រាប់​អតិថិជន​ទាំងអស់​ឲ្យ​មាន​ជម្រើស​ច្រើន ក្នុងការ​ប្រើប្រាស់​តាម​តំបន់​នីមួយៗ ហើយ​អ្វីដែល​យើង​បាន​រៀន​ពី​គូប្រជែង​របស់​យើង គឺជា​ការ​ប៉ះប៉ូវ​នូវ​ចន្លោះប្រហោង ដែល​ទីផ្សារ​របស់​ពួកគាត់​មិនទាន់មាន​។​


 
​សារព័ត៌មាន​ថ្មីៗ​៖  លោក ពិសិដ្ឋ គិតថា Go Go Taxi Cambodia អាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​កម្ពុជា​បានទេ ដោយសារ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ធំៗ​២ ដែល​បាន​ចាប់យក​ចំណែក​ទីផ្សារ​ដ៏​ច្រើន​រួច​បាត់​ទៅហើយនោះ​?
 
​លោក ទូច ពិសិដ្ឋ​៖ តាម​ការពិតទៅ កាលពីដើម នៅពេលដែល​យើង​ឃើញថា មាន​ក្រុមហ៊ុន​ធំៗ​នៅក្នុង​វិស័យ​ដែល​យើង​ចង់​ធ្វើ យើង​តែងតែ​ខ្លាច ឬក៏​ឈប់​ធ្វើ​នូវ​អ្វី​ដែលជា​ចំណង់​ចំណូលចិត្ត​(passion) គោលដៅ និង​យុទ្ធសាស្ត្រ​របស់​យើង​។ តែ​តាមពិតទៅ ក្នុងសម័យ​បច្ចេកវិទ្យា​នេះ គឺ​លែង​គិតថា​ក្រុមហ៊ុន​ធំ ជា​ឧបសគ្គ​ទៀតហើយ តែ​គិត​លើ​ល្បឿន​វិញ នោះ​គឺ «​លឿន​ស៊ី​យឺត​»​។ លើសពីនេះ​ទៀត គឺ​យើង​នៅតែ​មើលឃើញ​ចន្លោះប្រហោង ឱកាស និង​យុទ្ធសាស្ត្រ​អាចទៅរួច​ក្នុង​ជំនួញ​នេះ ព្រមទាំង​បច្ចេកវិទ្យា ភាពបត់បែន និង​ភាពងាយស្រួល​របស់​យើង​អាច​ចាប់យក​អតិថិជន និង​តំបន់​ដែល​មិនសូវ​ប្រជែង​ខ្លាំង​បន្ថែមទៀត ពី​គូរ​ប្រកួត​ធំៗ​របស់​យើង​បាន​៕


 
​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com