កីឡាអន្តរជាតិ
អន្តរជាតិ
មិន​ចង់​ឆ្លង​កូ​រ៉ូ​ណាវី​រុស បុរស​ចិន​ម្នាក់ រត់​ហាត់ប្រាណ​ជុំវិញ​គ្រែ​បាន​១០០​គីឡូម៉ែត្រ​
07, Feb 2020 , 8:59 am        
រូបភាព
​ដោយសារ​អាជីវកម្ម​នៅ​ចិន​ត្រូវបាន​បិទ ព្រោះ​ការរីក​រាលដាល​កាន់តែខ្លាំង​ឡើង​នៃ​កូ​រ៉ូ​ណាវី​រុស​ថ្មី  (2019-nCoV) បាន​បង្ខំ​ពលរដ្ឋ​ចិន​ត្រូវ​ស្នាក់នៅ​ក្នុងផ្ទះ​ដើម្បី​គេច​ផុតពី​ការឆ្លង​។ អ្នកខ្លះ​រក​វិធីសាស្ត្រ​ធ្វើ​លំ​ហាត់ប្រាណ​នៅក្នុង​ផ្ទះល្វែង​របស់​ពួកគេ ហើយ​ខ្លះទៀត​បាន​ឈានដល់​ការរត់​ម៉ា​រ៉ា​តុង​នៅ​ជុំវិញ​បន្ទប់ទទួលភ្ញៀវ​តែម្តង ដោយ​ធ្វើបាន​ដល់ ១០០​គីឡូម៉ែត្រ​ឯណោះ​។​

 
​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួ (Xinhua) រាយការណ៍​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​ថា ក្រុម​អ្នករត់​ទាំង​នោះបាន​ប្រើប្រាស់​ទីធ្លា​រួម​ជុំវិញ​ផ្ទះល្វែង​របស់​ពួកគេ​រៀងខ្លួន​ដើម្បី​ហ្វឹកហាត់​ដោយ​ការរត់​ម៉ា​រ៉ា​តុង​។​
 
​បុរស​ម្នាក់​ដែល​រស់នៅក្នុង​ក្រុង Hangzhou ខេត្ត Zhejiang បាន​ចំណាយពេល ៥​ម៉ោង​រត់​ជុំវិញ​គ្រែ​នៅក្នុង​ផ្ទះ​បាន​ចំនួន ៦៤៥០​ជុំ​។ ដោយឡែក​អ្នករត់​ម្នាក់ទៀត​នៅ Xi'an ខេត្ត Shaanxi រត់​ជុំវិញ​បន្ទប់ទទួលភ្ញៀវ​ក្នុងផ្ទះ​របស់ខ្លួន​បាន​ដល់​ទៅ ១០០ គីឡូម៉ែត្រ​។​
 
​មានការ​ប៉ាន់​ស្មានថា​ប្រជាជន​ចិន​ប្រមាណ​២៥​លាន​នាក់​បាន​ប្រើ​វិធីសាស្ត្រ​រត់​ជាប្រចាំ ស្របពេល​ដែល​ការ​ផ្ទុះឡើង​នៃ​មេរោគ​កូ​រ៉ូ​ណា​វីរុស​កាន់តែខ្លាំង​ឡើងៗ​ឥតឈប់ឈរ​។ កូ​រ៉ូ​ណា​វីរុស​បាន​អុកឡុក នៅក្នុង​ទឹកដី​ចិន និង​ប្រទេស​ផ្សេងទៀត​យ៉ាងខ្លាំង​។ 
 
​ស្របពេល​ចិន​បើក​ការប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​មេរោគ​កូ​រ៉ូ​ណាវី​រុស អ្នក​ដែល​រត់​ហាត់ប្រាណ​ទាំងនោះ​សុទ្ធតែ​មិនអាច ឬ​មិន​ចង់​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​។ ពួកគេ​ស្វែងរក​គ្រប់​វិធី និង​ច្នៃ​ជីវិត​របស់​ពួកគេ​ដែល​ត្រូវ​រស់ក្នុង​ផ្ទះ​ដើម្បី​បន្ថយ​ការធុញទ្រាន់ និង​តានតឹង​។ ពលរដ្ឋ​ចិន​ទាំងនោះ ក្រៅពី​បង្ហោះ​សកម្មភាព​រត់​ក្នុងផ្ទះ ពួកគេ​ក៏បាន​ចែករំលែក​វិធី​បែប​កំប្លែង​ផ្សេងៗ​គ្នា​លើ​បណ្តាញ​អ៊ីនធឺណិត​ដើម្បី​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​ផងដែរ​។​
 
​កាលពី​ប៉ុន្មាន​ថ្ងៃមុន អ្នករត់​ហាត់ប្រាណ​ម្នាក់​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​របស់​ចិន Weibo ដោយ​រៀបរាប់​អំពី​ថា​នាង​បាន​រត់ប្រណាំង​ជាមួយ​គ្រួសារ​របស់​នាង​នៅក្នុង​ផ្ទះ​៕

Tag:
 កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com