ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល៖ បុរសចិនអាយុ៦០ឆ្នាំនៅខេត្តព្រះសីហនុ ជាសះស្បើយពីកូរ៉ូណាវីរុសហើយ បុរសជនជាតិចេញ ដែលឆ្លងកូរ៉ូណាវីរុស ចេញមកយកអាហារ ដែលក្រុមគ្រូពេទ្យដាក់មុខបន្ទប់ព្យាបាលរបស់គាត់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
× ក្រសួងសុខាភិបាល នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ នេះ បានប្រកាសថា បុរសជនជាតិចិនឈ្មោះ ចា ជិនហួអាយុ៦០ឆ្នាំ ដែលមានជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី បានជាសះស្បើយពីជំងឺហើយ បន្ទាប់ពីវិទ្យាស្ថានប៉ាស្ទ័រ ធ្វើតេស្តិ៍ឃើញលទ្ធផលអវិជ្ជមានដល់ទៅ២លើក៕
ក្រសួងសុខាភិបាល បញ្ជាក់ថា ថ្វីត្បិតតែមានសភាពល្អប្រសើរ តែអ្នកជំងឺ មិនទាន់ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យនោះទេ ដោយទុកតាមដានបន្ថែម រហូតដលថ្ងៃទីទី៩ ខែកុម្ភៈ ដើម្បីរង់ចាំការធ្វើតេស្តជាថ្មីម្តងទៀត ទៅតាមវិធានវេជ្ជសាស្រ្តក្នុងការបញ្ជាក់នូវភាពជាសះស្បើយ ដោយមិនមានវីរុសកូរ៉ូណាពិតប្រាកដរបស់អ្នកជំងឺ។
ក្រសួង អះអាងដូច្នេះថា៖«នៅពេលដែលការវិភាគធ្វើតេស្តបង្ហាញលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មីជាលើកទី៣ នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងនឹងរៀបចំតាមលក្ខណៈបច្ចេកទេស ឲ្យអ្នកជំងឺចេញពីមន្ទីរពេទ្យតែម្តង ហើយសមាជិកគ្រួសាររបស់គាត់ទាំង៣នាក់ ដែលមានអវិជ្ជមានវីរុសកូរ៉ូណាថ្មីនេះ ក៏នឹងបានរួចផុតពីការសង្កេតតាមដានសុខភាពចំនួន១៤ថ្ងៃ ស្របពេលជាមួយគ្នាទៅនឹងការចាកចេញពីមន្ទីរពេទ្យរបស់អ្នកជំងឺខាងលើនោះផងដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com