អន្តរជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​ថៃ ព្រមាន​ដេញ​បរទេស​ចេញទៅ​វិញ បើ​ពួកគេ​អត់​ពាក់​ម៉ាស់​
07, Feb 2020 , 4:35 pm        
រូបភាព
ដោយ: ធីតា
​លោក Anutin Charnvirakul រដ្ឋមន្ត្រី​សុខាភិបាល​ថៃ បាន​ព្យាយាម​ពន្យល់​ឲ្យ​ពលរដ្ឋ​ពង្រឹង​ការការពារ​ខ្លួន​ពី​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV)​។ ជាមួយគ្នានេះ លោក​បាន​ព្រមាន​ថា ជនបរទេស (farangs) ដែល​បដិសេធ​ពាក់​ម៉ាស់ នឹងត្រូវ​ដេញចេញ​ពី​ថៃ​។​

 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ BTS Siam នា​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ បាន​បញ្ជាក់ថា ជនបរទេស​ដែលមាន​អាកប្បកិរិយា​មិន​គប្បី នឹងត្រូវ​រាយការណ៍​ទៅ​ស្ថានទូត​របស់​ពួកគេ​។ ប្រសិនបើ​ពួកគេ​មិន​ព្រម​ពាក់​ម៉ាស់ តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​ថៃ មធ្យោបាយ​តែមួយគត់ គឺ​ដេញ​ពួកគេ​ចេញពី​ថៃ​តែម្តង​។​
 
​តាម​ការផ្សាយ​របស់ Khaosod English រដ្ឋមន្ត្រី​សុខាភិបាល​ថស កត់សម្គាល់ថា ជនជាតិ​ចិន និង​អាស៊ី​ផ្សេងទៀត​បាន​ពាក់​ម៉ាស់ ប៉ុន្តែ​ជនជាតិ​អឺរ៉ុប​មួយចំនួន មិន​បានធ្វើ​ដូច្នោះ​ឡើយ​។ ទោះបីជា​ម៉ាស់ មិនអាច​ទប់ស្កាត់​មេរោគ​បាន​១០០​ភាគរយ តែ​ក៏​ឲ្យ​ជួយ​ការពារ​បាន​ខ្លះ​ផងដែរ​។​
 
​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៧ ខែកុម្ភៈ នេះ ថៃ រកឃើញ​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​២៥​ករណី ដោយមាន​ទាំង​ទេសចរ​ចិន និង​ជនជាតិ​ចិន ដែល​ក្នុងនោះ ៩​ករណី​ត្រូវបាន​អះអាងថា ជាសះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕
 

Tag:
 កូ​រ៉ូ​ណាវី​រុស​
  ម៉ាស់​
© រក្សាសិទ្ធិដោយ thmeythmey.com