ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Shannon Wiratchai ត្រឡប់ទៅសង្វៀន ONE ជាថ្មីក្រោយខកខានតាំងពីខែឧសភា
×
ដោយ៖ ស៊ីធី
កីឡាករគុនចម្រុះសញ្ជាតិថៃ Shannon Wiratchai ត្រឡប់ទៅសង្វៀនជាថ្មីម្ដងទៀតក្រោយខកខានតាំងពីខែឧសភា ឆ្នាំ ២០១៩ បន្ទាប់ពីចាញ់កីឡាករ Iuri Lapicus នៅក្នុងកម្មវិធី ONE:ENTER THE DRAGON។ Shannon ត្រូវឡើងមកជួបកីឡាករគុនចម្រុះសញ្ជាតិហ្វីលីពីន Honorio Banario នៅក្នុងកម្មវិធី ONE : KING OF THE JUNGLE ក្នុងទម្ងន់ Featherweight ដែលរៀបចំនៅសិង្ហបុរី នាថ្ងៃទី២៨ កុម្ភៈ។
កីឡាករមកពីក្លិបប្រដាល់ Bangkok Fight Lab និង Tiger Muay Thai រូបនេះមានបទ ពិសោធន៍ប្រកួតគុនចម្រុះរហូតដល់ ១៤ លើកក្នុងនោះឈ្នះ ៩ លើក និង ចាញ់៥លើក។ នេះជាការត្រលប់មកសង្វៀនដើម្បីស្ដារមុខមាត់ឡើងវិញ បន្ទាប់ចាញ់ ៣ លើកជាប់គ្នានៅសង្វៀន ONE Championship កាលឆ្នាំ ២០១៨ និង ២០១៩ កន្លងទៅក្នុង៣លើកចុងក្រោយ។ បែបណាក្ដី OneShin បានធ្វើឲ្យអ្នកគាំទ្រជនជាតិថៃមានមោទនភាពជាច្រើនតាមរយៈជ័យជម្នះលើកីឡាករល្បីៗលំដាប់ពិភពលោកដូចជា Peter Davis សញ្ជាតិម៉ាឡេស៊ី, Mitch “The Dragon” Chilson សញ្ជាតិម៉ាឡេស៊ី, និង Amir Khan របស់សិង្ហបុរីជាដើម។
Shannon “One Shin” Wiratchai គឺម្ចាស់ជើងឯក Naksu Champion និងជាកីឡាករគុនចម្រុះកំពូលប្រចាំប្រទេសថៃ។ អ្នកគាំទ្រតែងតែបង្ហាញភាពរីករាយពេលពេល Wiratchai ឡើងប្រកួតនិង បង្កើតកំណត់ត្រាល្អ ពោលឈ្នះរហូតដល់ ៦ ជាប់គ្នាក្នុងឆ្នាំ ២០១៧។ គេជាកីឡាករជំនាញយូដូ ដោយមានជំនាញបោក និងបញ្ចប់គូប្រកួតបានយ៉ាងល្អ។ ក្រៅពីនេះ OneShin បានប្រើក្បាច់ក្នុងពេលតែមួយបានយ៉ាងល្អទាំងប្រយុទ្ធ និង គុនចម្រុះ ឬ ការចូលចាប់។ ក្បាច់ចូលចាប់របស់ Wiratchai បានធ្វើឲ្យរូបគេផ្ដួលគូប្រកួតជាច្រើនលើកច្រើនសារ។
Shannon Wiratchai គឺជាកីឡាករត្រួសត្រាយផ្លូវម្នាក់សម្រាប់គុនចម្រុះនៅឯស្រុកកំណើត ឬ គេចាត់ទុកថាកីឡាករជើងចាស់។ កីឡាករវ័យ៣១ឆ្នាំរូបនេះជាកីឡាករបានរួមចំណែកអភិវឌ្ឍគុនចម្រុះនៅប្រទេសថៃក្រោយពេលចុះកិច្ចសន្យាប្រកួតឲ្យ ONE Championship តាំងពីឆ្នាំ ២០១២ មក។
កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕
© រក្សាសិទ្ធិដោយ thmeythmey.com