ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
កសិករ​ដាក់លក់​«​បន្លែ​សុ​វត្ថិភាព»តែសៅរ៍-អាទិត្យនៅកណ្តាលក្រុងសៀមរាប មាន​អ្នកទិញ​ច្រើន​
07, Feb 2020 , 7:19 pm        
រូបភាព
ដោយ:
​សៀមរាប​៖ រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍​ប្រជាកសិករ​មកពី​សហគម​ន៍​ដាំ​បន្លែ​សុ​វត្ថិភាព នៅក្នុង​ស្រុក​សូទ្រនិគម​, ប្រាសាទបាគង និង​បន្ទាយស្រី ប្រមាណ​១០​គ្រួសារ បាន​យកមក​ដាក់លក់​នៅក្នុង​ស្តង់​មួយកន្លែង​ទុល​មុខ​ទីស្នាក់ការ​ផ្តល់ព័ត៌មាន​ទេសចរណ៍ ដែល​ស្ថិត​នៅក្បែរ​សួនច្បារ​មុខ​ព្រះរាជដំណាក់ នា​ក្រុង​សៀមរាប​។ កសិករ​វ័យ​៥៣​ឆ្នាំ ឈិ​ត ឆេង ដែល​កំពុង​ដាក់លក់​បន្លែ​នៅ​ទីនោះ បាន​ឲ្យ​ដឹងថា បន្លែ​របស់​ពួកគាត់​មាន​អតិថិជន​មក​ទិញ​ច្រើន ដោយ​ពួកគាត់​ជឿទុកចិត្ត​លើ​គុណភាព​បន្លែ ដែល​ដាំ​ដុះ​តាម​គោលការណ៍​បន្លែ​សុ​វត្ថិភាព។ អតិថិជន​ភាគច្រើន​ដែល​មក​ទិញ​បន្លែ​ទាំងនេះ គឺ​ក្រោយ​ពេលដែល​ពួកគាត់​ចេញពី​ធ្វើ​ការងារ និង​មួយចំនួនទៀត ជា​អ្នកដើរ​ហាត់ប្រាណ​នា​ព្រឹក​ព្រលឹម​នៅតាម​មាត់​ស្ទឹង និង​សួន​សាធារណៈ​ក្បែរ​ទីតាំង​លក់​បន្លែ​ទាំងនោះ​។​

 
​ក្រុម​អ្នកលក់​បន្លែ នា​កណ្តាល​ក្រុង​សៀមរាប​នេះ បាន​អះអាងថា ក្រៅ​ទី​ទទួលបាន​ការគាំទ្រ​ខ្លាំង អតិថិជន​ភាគច្រើន​ក៏បាន​សំណូមពរ​ឲ្យ​ក្រុម​កសិករ​ដាំ​ដុះ​បន្លែ​សុ​វត្ថិភាព យក​ត្រី​និង​សាច់​មក​ដាក់លក់​ផង ដែល​កាន់តែ​ផ្តល់​ភាពងាយស្រួល​សម្រាប់​ពួកគាត់ ដោយ​មិនចាំបាច់​ទៅ​ចំណាយពេល​ទៅ​ទិញ​នៅ​ផ្សារ​។ លោក ឈិ​ត ឆឹង បាន​បញ្ជាក់ថា ទីតាំង​លក់​បន្លែ​នេះ ត្រូវបាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប អនុញ្ញាត​ឲ្យ​ដាក់លក់​តែ​ថ្ងៃ​សៅរ៍​អាទិត្យ​ប៉ុណ្ណោះ ដោយ​មួយ​តូប​ត្រូវ​បង់ប្រាក់​៥​ពាន់​រៀល​ក្នុង​មួយ​សប្តាហ៍ សម្រាប់​ជួល​អ្នក​បោសសម្អាត និង​តម្លៃ​ដំឡើង​តង់​សម្រាប់​ដាក់លក់​៕
 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៃ​ផ្សារ​បន្លែ​ចុង​សប្តាហ៍​របស់​ក្រុម​សហគមន៍​ដាំ​បន្លែ​សុ​វត្ថិភាព ដែលមាន​ទីតាំងនៅ​ម្ខាង​ផ្លូវ​នៃ​សួនច្បារ​មុខ​ទីសក្ការៈ ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដូចតទៅៈ 


(លោក ឈិត​ ឆេង កសិករមកពីសហគមន័បន្លែសុវត្ថភាព នៅស្រុកសូទ្រនិគម ខេត្តសៀមរាប )








































 

© រក្សាសិទ្ធិដោយ thmeythmey.com