ជាតិ
បទសម្ភាសន៍
លោក ស៊ា​ង សុ​បញ្ញា​៖«E-Learning ជួយ​ពង្រឹង​ទាំង​ភាសា​អង់គ្លេស និង​ចំណេះដឹង​បច្ចេកវិទ្យា​»
08, Feb 2020 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា បាន​ជំរុញ​ឲ្យ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន (CAM -ASEAN) បញ្ចូល​កម្មវិធី E-Learning សម្រាប់​សិស្ស​និស្សិត​សិក្សា​បន្ថែម លើ​មុខវិជ្ជា​ភាសា​អង់គ្លេស​។ បើតាម​លោក ស៊ា​ង សុ​បញ្ញា អគ្គនាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ការសិក្សា​តាម​អន​ឡាញ​នេះ ជួយ​ពង្រឹងសមត្ថភាព​ភាសា​អង់គ្លេស​របស់​សិស្ស​និស្សិត​បាន​ច្រើន និង​ធ្វើ​ឲ្យ​សិស្ស​និស្សិត​មានចំណេះដឹង​ភាសា​អង់គ្លេស​ផង និង​បច្ចេកវិទ្យា​ផង​។​

 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក ស៊ា​ង សុ​បញ្ញា អគ្គនាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​ដូចតទៅ​៖ 



E-Learning របស់ CAM-ASEAN ជា​ទម្រង់​មួយ​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​និស្សិត​ចូលទៅ​រៀនសូត្រ​តាមរយៈ​វេ​ប​សាយ​របស់​សាលា CAM-ASEAN ក្នុងទិសដៅ​បំប៉ន​ចំណេះដឹង​ភាសា​អង់គ្លេស​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ស៊ា​ង សុ​បញ្ញា លើកឡើង​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​អប់រំ​តូច​មួយ ដែលមាន​ទស្សនវិស័យ​ចង់​ឲ្យ​សិស្ស​និស្សិត​ខ្មែរ ក្លាយជា​សិស្ស​និស្សិត​កម្រិត​អន្តរជាតិ ដែល​អាច​ប្រកួតប្រជែង​បាន​។ ខ្ញុំ​ចង់​ឲ្យ​គាត់​ចេះ​បច្ចេកវិទ្យា ចេះ​ភាសា​បន្ថែម​លើ​ជំនាញ​ស្នូល​របស់​ពួកគាត់​»​។​
 
​ជាមួយគ្នានេះ អគ្គនាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន (CAM-ASEAN) ក៏បាន​លើកទឹកចិត្ត​ដល់​សិស្ស​និស្សិត​ផងដែរ​។ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​សិស្ស​និស្សិត​ទាំងអស់ ដែល​សមត្ថភាព​ភាសា​អង់គ្លេស​នៅមានកម្រិត សូម​ប្អូនៗ​កុំ​ធ្វេសប្រហែស ព្រោះ​យើង​មិនដឹង​ឱកាស​របស់​យើង​កើតឡើង​នៅពេលណា​នោះទេ ប៉ុន្តែ​យើង​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​ហើយ ត្រៀម​សមត្ថភាព​ភាសា សមត្ថភាព​ជំនាញ និង​បុគ្គលិកលក្ខណៈ​របស់ខ្លួន​ឯង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ា​ង សុ​បញ្ញា អគ្គនាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​។
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន (CAM-ASEAN) មាន​សិស្ស​និស្សិត​កំពុង​សិក្សា​ជាង ២​ពាន់​នាក់ ដោយមាន​កម្មវិធីសិក្សា​ចំនួន ៧ រួមមាន ភាសា​អង់គ្លេស​, ភាសា​ចិន​, ជំនាញ​តាម​ក្រុមហ៊ុន​, កម្មវិធីសិក្សា​សម្រាប់​កុមារ​, វ័យ​ជំទង់​, កម្មសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ និង​កម្មវិធី​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​៕
 
 
 

Tag:
 CAM-ASEAN
  E-Learning
© រក្សាសិទ្ធិដោយ thmeythmey.com