ពីនេះ ពីនោះ
«​ចំណេះ​,​ជំនាញ និង​ទេពកោសល្យ​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
09, Feb 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​វចនានុក្រម​សម្តេច ជួន​ណាត បាន​ពន្យល់​ពាក្យ​«​ចំណេះ​,​ជំនាញ និង​ទេពកោសល្យ​»​ខុសគ្នា​ដូចខាងក្រោម​៖

១/ ពាក្យ «​ចំណេះដឹង​» មានន័យថា ការចេះដឹង ដែលមាន​នៅក្នុង​ចិត្ត​តាមរយៈ​ការរៀន​នៅ​សាលា និង តាម​ការស្រាវជ្រាវ​។ 
២/ ពាក្យ «​ជំនាញ​» មានន័យថា​ដែល​វាងវៃ​, ប៉ិន​, ប្រសប់​, ស្ទាត់​, ដែល​ចេះ​ស្ទាត់​ប្រាកដ​ហើយ ជាការ ងារ​ចេះ​ត​គ្នាៗ​។ 
៣/ ពាក្យ «​ទេពកោសល្យ​» មានន័យថា ភាព ប៉ិនប្រសប់​, ភាព​ប្លែក​ពី​គេ​, ដែល​កើតចេញពី​ការច្នៃប្រឌិត​ខ្លួនឯង​។ ល​៕

© រក្សាសិទ្ធិដោយ thmeythmey.com