ជាតិ
សុខភាព
អ្នកនាំពាក្យ​៖​ជនបរទេស​ដែល​ដួលសន្លប់​នៅ​ព្រលានយន្តហោះ គ្រាន់តែខ្យល់គរប៉ុណ្ណោះ​
09, Feb 2020 , 1:30 pm        
រូបភាព
ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល  បាន​បញ្ជាក់ថា បុរស​ជនបរទេស​ដែល​ដួលសន្លប់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ  នៅ​ព្រឹក​ថ្ងៃទី​៩ កុម្ភៈ​នេះ មិនមាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ទេ គឺ​គ្រាន់​តែមាន​អាការ​ខ្យល់គរ​ប៉ុណ្ណោះ​។ លោក  លី សូ​វ៉ាន់ ពន្យល់​ដូច្នេះ​៖​ ​«​កូ​រ៉ូ​ណាវី​រុស ជា​ជំងឺឆ្លង​។ វា​មិនអាច​ឆ្លង​ចូល​ភ្លាម ចេញ​រោគសញ្ញា​ដួលសន្លប់​ភ្លាម​ទេ​។ ក្នុងករណី​ដែល​ដួលសន្លប់​ភ្លាមៗ នេះ​ជា​ប្រភេទ​ជំងឺមិនឆ្លង គឺ​បញ្ហា​បេះដូង បញ្ហា​ផ្លូវដង្ហើម និង​ខ្យល់គរ​»​។


 
​បើតាម​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ មន្ត្រី​អាកាសយានដ្ឋាន​បាន​បញ្ជូន​បុរស​នោះ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ហើយ​រូបគេ​ក៏បាន​ដឹងខ្លួន​វិញ​។ 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៦ កុម្ភៈ ក្រសួងសុខាភិបាល​បានប្រកាសថា បុរស​ជនជាតិ​ចិន​ដែលមាន​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បានជា​សះស្បើយ​ពី​ជំងឺ​ហើយ បន្ទាប់ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​ធ្វើ​តេ​ស្តិ៍​ឃើញ​លទ្ធផល​អវិជ្ជមាន​ដល់​ទៅ​២​លើក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com