ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង​៖«​មូលដ្ឋាន​កម្លាំង​នយោបាយ​របស់​បក្ស គឺ​អំពើ​ល្អ​ជាមួយ​ប្រជាជន​»
09, Feb 2020 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេច ស ខេង ដែលជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ក្រើនរំឭក​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ឱ្យ​ពង្រឹងគុណភាព​នៃ​ការបម្រើ​ប្រជាជន ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​អ្នកបោះឆ្នោត​។ សេចក្តីណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ភោ​ធ​អគារ​សាខា​គណបក្ស​នៅក្នុង​ស្រុក​ព្រះស្តេច​នៃ​ខេត្តព្រៃវែង​នា​ថ្ងៃ​សៅរ៍​ទី​៨​ខែកុម្ភៈ​។​

 
 
​ការបន្ត​កសាង​មូលដ្ឋាន​គណបក្ស​ដែលមាន​ដូចជា​អគារ​សាខា​គណបក្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​មូលដ្ឋាន គឺ​បញ្ហា​ដែល​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បន្ត​កសាង​ពិត​មែនហើយ​។ ប៉ុន្តែ​សម្រាប់​សម្តេច ស ខេង ដែលជា​អនុប្រធាន​គណបក្សកាន់អំណាច​ផង​នោះ ការស្វែងរក​ការគាំទ្រ​ពី​សំណាក់​អ្នក​ដែល​មិនមែនជា​ជា​សមាជិក​គណបក្ស គឺ​រឹតតែ​សំខាន់​សម្រាប់​ប្រជាប្រិយភាព​គណបក្ស​។ សម្តេច​បាន​បញ្ជាក់ថា​៖«​មូលដ្ឋាន​ក្នុង​ការកសាង​កម្លាំង​នយោបាយ​របស់​គណបក្ស គឺ​អំពើ​ល្អ​ជាមួយ​ប្រជាជន​។ ធ្វើ​អ្វីដែល​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ដល់​ប្រជាជន​។ បើ​ធ្វើតាម​អំណាច​របស់​យើង ប្រជាជន​មិន​គាំទ្រ​ទេ​។ គេ​មិន​បោះឆ្នោតឱ្យ​យើង​ទេ​។ យើង​ប្រកាន់​របប​បោះឆ្នោត​។ មិនមែន​ឡើងកាន់​អំណាច តាម​យោធា​ឯណា​!»​។​
 
​សម្តេច ស ខេង ក៏បាន​ដាស់តឿន​ដល់​មន្ត្រី​គណបក្ស​ដែល​កំពុងកាន់​តួនាទី​នៅក្នុង​រដ្ឋាភិបាល​ផង​នោះ ដោយ​មិនឱ្យ​ពួកគេ គំរាមកំហែង រំលោភ​អំណាច​លើ​ប្រជាជន​នោះឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com