ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ហេតុអ្វី​ចាំបាច់​ត្រូវ​ញុាំ​ផ្លែឈើ​?
10, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការរួមបញ្ចូល​ផ្លែឈើ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​សុខភាព​ល្អប្រសើរ​ចៀសផុត​ជំងឺ​ផ្សេងៗ​។ ផ្លែឈើ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​។ មួយ​ពែង​នៃ​ផ្លែឈើ​ក្នុង​មួយថ្ងៃ គឺ​សំខាន់​សម្រាប់​របប​អាហារ​សុខភាព​ល្អ​។


 
​ខាងក្រោម​យើង នឹង​បង្ហាញ​ឱ្យ​ពី​មូលហេតុ​មួយចំនួន​ដែល​អ្នក​ចាំបាច់​គួរ​ញ៊ាំ​ផ្លែឈើ ៖
 
១. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បានជា​ច្រើន​ប្រភេទ​
២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​
៣. កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​គាំងបេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ល្អ​សម្រាប់​សុខភាព​បេះដូង​។​
៤. ផ្លែឈើ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ឆ្អឹង​ដោយ​កាត់បន្ថយ​ការបាត់បង់​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង​។ ប៉ូ​តា​ស្យូ​ម​ក៏​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្តន៍​ទៅជា​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​ផងដែរ​។​
៥. ជាតិ​សរសៃ​ខ្ពស់​ក្នុង​ផ្លែឈើ​ចាំបាច់​សម្រាប់​សម្រួល​ចលនា​ពោះវៀន បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។​
៦. ជួយ​ឱ្យ​ស្រក​ទម្ងន់​និង​ប្រយុទ្ធប្រឆាំង​ជំងឺ​ធាត់​ជ្រុល​
៧. ជួយ​ឱ្យ​ឆ្អែត​បានយូរ ហើយ​ផ្លែឈើ​ភាគច្រើន​មាន​ផ្ទុក​កាឡូរី​ទាប​
៨. មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​និង​បង្កើន​ការលូតលាស់​កោសិកា​សុខភាព​ល្អ​។​
៩. សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ដល់​ការបង្កើត​កោសិកា​ឡើងវិញ​និង​រក្សា​សុខភាព​អញ្ចាញធ្មេញ​។​
១០. អាស៊ីត​ហ្វូ​លិ​ក ( Folic acid) ក្នុង​ផ្លែឈើ​ជួយ​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​ថ្មី​។ អាស៊ីត​ហ្វូ​លិ​ក​ក៏​ចាំបាច់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ​។​
១១. ការ​ទទួលទាន​ផ្លែឈើ​ជាប្រចាំ​ជួយ​ការពា​រាងកាយ​ពី​ពពួក​វីរុស​និង​បាក់តេរី​
១២. ផ្លែឈើ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្ដាសាយ​ឬ​គ្រុនផ្ដាសាយ​និង​ក្អក​
១៣. ផ្លែឈើ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស្ករ​ល្អ​
១៤. ផ្ដល់​សារធាតុចិញ្ចឹម វីតាមីន សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​រ៉ែ​ចាំបាច់​ដល់​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​
 
•​ ​អ្វីដែល​ត្រូវ​ចងចាំ​
 
១. លាង​សម្អាត​ផ្លែឈើ​ឱ្យបាន​ត្រឹមត្រូវ​មុន​ទទួលទាន​។ ផ្លែឈើ​ខ្លះ​មាន​ជាប់​ជាតិ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​រាងកាយ​។​
២. រក្សាទុក​ផ្លែឈើ​នៅ​កន្លែង​ស្អាត​និង​ក្នុង​សីតុណ្ហភាព​ត្រឹមត្រូវ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com