អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ ជប៉ុន​រកឃើញ​៦០​ករណី​ទៀត​នៅ​នាវា Diamond Princess
10, Feb 2020 , 1:04 pm        
រូបភាព
ដោយ: រួបរួម
​នា​ថ្ងៃទី​១០ ខែកុម្ភៈ ជប៉ុន បាន​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (2019-nCoV)  ៦០​ករណី​បន្ថែមទៀត នៅលើ​នាវា​ទេសចរណ៍ Diamond Princess  ដែល​ត្រូវបាន​ឃាត់ទុក​នៅ​កំពង់ផែ Yokahama​។ តួលេខ​ថ្មី​នេះ នាំ​ឲ្យ​ចំនួន​អ្នកជិះ​នាវា​ដែល​ត្រូវបាន​រកឃើញថា កើត​កូ​រ៉ូ​ណាវី​រុស ឡើងដល់​១៣០​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់ TBS TV​។​



​មនុស្ស​១០​នាក់​ដំបូង ត្រូវបាន​រោគ​ឃើញ​រោគសញ្ញា​កូ​រ៉ូ​ណាវី​រុស នៅ​ថ្ងៃទី​៤ ខែមករា ក្នុងចំណោម​អ្នកជិះ​នាវា Diamond Princess ប្រមាណ​៣៧០០​នាក់​។ ចំនួន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​កាលពី​ម្សិលមិញ ចំនួន​សរុប​ឡើងដល់​៧០​នាក់ ហើយ​នៅថ្ងៃនេះ​៦០​នាក់​បន្ថែមទៀត​។​

​បើ​គិត​ទូទាំងប្រទេស​ជប៉ុន​ទាំងមូល ការរកឃើញ​អ្នក​កើត​កូ​រ៉ូ​ណាវី​រុស មាន​១៥៦​ករណី​ហើយ ដែល​ក្នុងនោះ​២៦​នាក់​នៅតាម​តំបន់​នានា និង​១៣០​នាក់​នៅលើ​នាវា Diamond Princess៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com