ពាក្យដែលមានអក្សរ «ន» ខ្លះ ត្រូវបានប្តូរមកជាអក្សរ «ណ» វិញ។ កន្លងមកមហាជននៅតែច្រឡំសរសេរតែអក្សរ «ន»។
ពាក្យដែលមហាជនតែងតែយល់ច្រឡំសរសេរដោយផ្តើមដោយអក្សរ «ន» នោះមានដូចជា កំនកំណើត(មិនមែនកំនកំនើត),កំណាត់(មិនមែនកំនាត់), កំណប់(មិនមែនកំនប់), កំណើន(មិនមែនកំនើន), កំណែន(មិនមែនកំនែន),ចំណុច(មិនមែនចំនុច), ចំណូល(មិនមែនចំនូល), ចំណេញ(មិនមែនចំនេញ, ច្រណែន(មិនមែនច្រនែន), ចំណោទ(មិនមែនចំនោទ),ចំណែក(មិនមែនចំនែក)។ល។
ដោយឡែកពាក្យដែលត្រូវសរសេរដោយអក្សរ «ន»វិញ នោះមានដូចជា ចំនួន,ចំនួប,ចំនៀរ ,ចំណាន,លំនាច,លំនាំ,លំនឹង,,លំនៅ, ទំនង, ទំនិញ,ទំនាស់, ទំនាល់, ទំនុក, ទំនៀប,ទំនេរ, ទំនើប,ទំនៀម,ទំនើស ជាដើម៕