កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរស​ប្រេ​ស៊ី​ល Pele ប្រឈម​បញ្ហា​ផ្លូវចិត្ត ដោយសារ​ជំងឺ​ត្រគាក​រ៉ាំរ៉ៃ​
11, Feb 2020 , 7:39 pm        
រូបភាព
Pele ហាក់ដូច​ជាមាន​អារម្មណ៍​ថា «​មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត​» និង​មិន​ចង់​ចាកចេញ​ពីក្នុងផ្ទះ​សោះ ដោយសារតែ​បញ្ហា​ជំងឺ​ត្រគាក​របស់ខ្លួន​។ នេះ​បើតាម​ការអះអាង​របស់ Edinho ដែលជា​កូនប្រុស​បង្កើត​របស់ Pele​។​


​ស្តេច​បាល់ទាត់​ប្រេ​ស៊ី​ល ដែល​សព្វថ្ងៃ​មាន​វ័យ​៧៩​ឆ្នាំ បាន​រង​ទុក្ខ​នឹង​បញ្ហា​ត្រគាក​តាំងពី​យូរយារ​ណាស់​មកហើយ ដែល​តម្រូវ​ឲ្យ​លោក​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ការដើរ​។ ដោយសារតែ​ជំងឺ​នេះ ភាគច្រើន​នៃ​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​របស់ Pele នាពេល​ថ្មីៗ​នេះ​គឺ​ស្ថិត​លើ​រទេះរុញ​។​
 
​លោក Edinho បាន​ប្រាប់ GloboEsporte.com ថា​៖«​គាត់ [Pele] មានការ​ពិបាក​ក្នុងការ​ចល័ត​ទៅ​ទីតាំង​ផ្សេងៗ​។ គាត់​បានរ​ប្តូរ​ត្រគាក​ហើយ ប៉ុន្តែ​អ្វីៗ​មិនបាន​ធ្វើ​ឲ្យ​មាន​ភាពប្រសើរ​ឡើងវិញ​នោះទេ​។ ដោយសារតែ​ពិបាក​ទៅណា​មក​ណា​នេះហើយ ទើប​ធ្វើ​ឲ្យ​ប៉ា​របស់ខ្ញុំ​កំពុងមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​»​។​
 
«​គាត់​ខ្មាស់អៀន​គាត់​មិន​ចង់​ចេញទៅ​ក្រៅ​ទេ ព្រោះ​ខ្លាច​គេ​មើលឃើញ​ពី​ស្ថានភាព​យ៉ាប់យ៉ឺន​របស់គាត់ នៅពេល​គាត់​មានកម្ម​វិធី​ផ្សេងៗ​ដែល​តម្រូវ​ឲ្យ​ចេញពីផ្ទះ​នោះ​។ គាត់​ពិតជា​មានការ​ខ្មាស់អៀន​ខ្លាំងណាស់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ Edinho​។​
 
Pele ដែល​ជួយ​ក្រុមកីឡា​បាល់ទាត់​ជា​ម្រើ​ស​ជាតិ​ប្រេ​ស៊ី​ល​លើក​ពាន World Cup ៣​លើក បាន​ចំណាយពេល ១៨ ឆ្នាំ​ជាមួយ​ក្រុម Santos ដោយ​បង្ហាញខ្លួន ១២៨១ ប្រកួត និង​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​១០៩១​គ្រាប់​។ កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ដ៏​ច្រើនសន្ធឹក​នេះ នៅ​មិនទាន់មាន​កីឡាករ​ណា​អាច​ធ្វើបាន​នៅឡើយ​នោះទេ​មកទល់​សព្វថ្ងៃ​៕



© រក្សាសិទ្ធិដោយ thmeythmey.com