ជាតិ
បុរស​ហូឡង់នៅ​លើនាវាទេសចរណ៍ក្នុងក្រុងព្រះសីហនុ មិនមានផ្ទុក​កូរ៉ូណាវីរុសឡើយ
11, Feb 2020 , 4:31 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋបាល​ខេត្តព្រះសីហនុ នារសៀល​ថ្ងៃអង្គារ ទី១១​ ខែកុម្ភៈ នេះ បានអះអាងថា ករណី​ជនជាតិ​ហូ​ឡង់ ឈ្មោះ Van Der Meer អាយុ ៧០​ឆ្នាំ  ដែល​ធ្វើដំណើរ​តាម​នាវា​ទេសចរណ៍ NORWEGIAN JADE នៅ​ខេត្តព្រះសីហនុ មិនមាន​ជំងឺរលាកសួតបង្កឡើង​ដោយមេរោគកូរ៉ូណា​ប្រភេទថ្មី (2019-nCoV) ឡើយ។



អត្ថបទទាក់ទង


បុរសអ្នកទេសចរនោះ បាន​ធ្វើដំណើរជាមួយ​នាវា ដែលបាន​​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​។ ដោយសារ​លោកមាន​អាការ​ក្តៅខ្លួន​ទើបត្រូវ​បាន​បញ្ជូនមក​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ។

បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមគ្រូពេទ្យ​ អ្នកជំងឺ​មាន​អាការ​ឡើង​សំពាធ​ឈាម តែ​កំដៅ​បាន​ចុះមក​ធម្មតា​វិញ​។ ​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​របស់​អ្នកជំងឺ​ទៅធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដោយ​លទ្ធផល​នៅ​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ​បញ្ជាក់ថា​លោក Van Der Meer មិនមាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV)​ នោះទេ។

ក្រោយមក ត្រូវ​បាន​​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ​រៀបចំ​បែបបទ​អនុញ្ញាតឱ្យ​លោកចាក​ចេញពី​មន្ទីរពេទ្យ​វិញ​៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com