ONE Championship
កីឡាជាតិ
ជាតិ
រឿងរ៉ាវ​សំខាន់​ចំនួន​៥ ដែល​បាន​រៀនសូត្រ​ពី​កម្មវិធី ONE: WARRIOR’S CODE
12, Feb 2020 , 8:29 am        
រូបភាព
 អត្ថបទ​៖ ស៊ី​ធី​

​កម្មវិធី ONE: WARRIOR’S CODE បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ​ពាសពេញ​ពិភពលោក​ពេល​រៀបចំ​នៅក្នុង​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី​៧ ខែកុម្ភៈ​។ កម្មវិធី​នេះ​បង្កើតបាន​វីរបុរស​ថ្មី និង​កីឡាករ​ថ្មីៗ​មាន​ទេពកោសល្យ​របស់ ONE Championship ហើយ​អ្នកគាំទ្រ​ច្បាស់​ជា​ចង់ឃើញ​ពួកគេ​ប្រកួត​ទៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាងមុខ​។



​ខាងក្រោម​នេះ​ជា​រឿង​សំខាន់ៗ​ចំនួន ៥ ដែល​បាន​រៀនសូត្រ​ថ្មីៗ​ពី​កម្មវិធី​ដ៏​ល្អ​នេះ​។ 
 
#1 Petchmorakot កាន់តែ​ល្អប្រសើរ​ក្រោយ​មានបទពិសោធន៍​ប្រកួត Kickboxing 
Petchmorakot Petchyindee Academy បាន​ត្រលប់​មកវិញ​ជាមួយនឹង​ការប្រកួត​ដ៏​ល្អ​បំផុត​សម្រាប់​ក្បាច់​ជំនាញ​របស់ខ្លួន​និង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ក្រុង​ហ្សា​កាតា ពេល​ឈ្នះ​ខ្សែក្រវាត់ ONE Featherweight Muay Thai World Title ដែល​គេ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​លើកដំបូង​។ កីឡាករ​វ័យ ២៥ ឆ្នាំ​មកពី​បាងកក បាន​ប្រើ​ជើងឆ្វេង​ដ៏​មាន​ប្រសិទ្ធភាព និង ជង្គង់​ចំ​គោលដៅ​លើ​កីឡាករ​ជើង​ខ្លាំង  Pongsiri PK.Saenchaimuaythaigym​។  ក្រៅពីនោះ​រូបគេ​អាច​ប្រើ​កណ្ដាប់​បានល្អ និង​បង្ហាញ​ភាពខុសប្លែក​អំពី​ក្បាច់​ប្រយុទ្ធ​របស់គេ​ផងដែរ​។ 
Petchmorakot បានទទួល​បទពិសោធ​ន៍​ច្រើន​ពេល​ចាញ់ Giorgio “The Doctor” Petrosyan នៅក្នុង​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix​។ ប៉ុន្តែ Petchmorakot បានបង្ហាញ​សមត្ថភាព​ប្រកួត​ដ៏​ទាក់ទាញ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​។ គ្រានោះ​តារា​ថៃ​រូបនេះ​បានបង្ហាញ​ក្បាច់គុន Kickboxing តតាំង​នឹង “The Doctor” ដែល​ខុសប្លែក​ពីមួយ​ថៃ​បន្តិច​។ នេះ​ធ្វើ​ឲ្យ​ចាញ់​ប្រៀប​កីឡាករ​មកពី​អ៊ីតាលី “The Doctor” ដោយសារតែ​កណ្ដាប់ដៃ​។ 
 
​កីឡាករ​មកពី​ខេត្ត Ubon Ratchathani ពិតជា​គ្រោះថ្នាក់​ណាស់​នៅពេល​រូបគេ​ប្រកួត​មួយ​ថៃ​ជាពិសេស​ការប្រើ​អាវុធ​ព្រម​គ្នា​ដ៏​គ្រោះថ្នាក់ និង អាច​បញ្ចប់​គូប្រកួត​បាន​គ្រប់ពេលវេលា​។ 
 
#2 Eko Roni Saputra ចូលប្រឡូក​គុន​ចម្រុះ​

​មុនពេល​ប្រកួត​នៅ ONE: WARRIOR’S CODE កីឡាករ​ជំនាញ​ចំបាប់ Eko Roni Saputra បាន​សម្រប​ខ្លួន​យ៉ាង​ល្អ​មក​ប្រកួត​គុន​ចម្រុះ​។ ទោះ​រូបគេ​ជា​កីឡាករ​ជើងឯក​ច្រើន​សម័យកាល​ផ្នែក​ចំបាប់ ប៉ុន្តែ​គេ​បាន​ប្រើពេល​ត្រឹម ៤ នាទី​ប៉ុណ្ណោះ ដើម្បី​បញ្ចប់​គូប្រកួត​។ នៅពេល​រូបគេ​ចូលចាប់​ជើង​ផ្ដួល ខុន ស៊ី​ចាន់ កីឡាករ​ឥណ្ឌូណេស៊ី​រូបនេះ​បាន​ប្រើ​ក្បាច់​ជឺ​ជិត​ស៊ូ ដែល​ហាត់​នៅ Evolve MMA នា​ប្រទេស​សិង្ហ​បុរី បាន​យ៉ាង​ពិសេស​។ រូបគេ​នៅតែ​អាច​គ្រប់គ្រង​ការប្រកួត និង​ផ្លាស់ប្ដូរ​ទីតាំង​ពីលើ ស៊ី​ចាន់ រហូត រួមទាំង​ការប្រើ​កែង​ពីលើ​ដ៏​គ្រោះថ្នាក់​ទៀតផង​។ លើសពីនេះទៅទៀត ពេល​មានឱកាស​ចាប់ Eko Roni ក៏ អាច​នៅ​ពីលើ​គូ​ជារឿយៗ​។ តើ​កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ​អាច​នឹង​ប្រើ​ជំនាញ​វ៉ៃ​ឈរ​បានល្អ​ក្នុងការ​ប្រកួត​បន្ទាប់​។ 
 
#3 លទ្ធផល​ដ៏​អស្ចារ្យ​មិនទាន់​មកដល់​សម្រាប់ Matsushima នោះទេ​


 
​មិនមាន​កីឡាករ​ច្រើន​ប៉ុន្មាន​ទេ​ដែល​អាចធ្វើ​បានល្អ​ដូច Koyomi “Moushigo” Matsushima និង​បាន​ប្រកួត​ខ្សែក្រវាត់​កម្រិត​ពិភពលោក  World Title នាពេល​កន្លងមក​។ ទោះ​កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ ចាញ់​ម្ចាស់​ខ្សែក្រវាត់  Martin “The Situ-Asian” Nguyen កាល​ឆ្នាំមុន ប៉ុន្តែ​គេ​បាន​ប្រឹងប្រែង​ត្រលប់​មករក​លទ្ធផល​ល្អ​វិញ និង​បង្កើត​ចំណាប់អារម្មណ៍​ខ្លាំង​ដល់​អ្នកគាំទ្រ​។ Matsushima ជា​កីឡាករ​ជំនាញ​ខាង​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់ បាន​បង្កើត​ភាពគ្រោះថ្នាក់​ដល់ “The Fighting God” Kim Jae Woong ហើយ​កីឡាករ​ជប៉ុន​រូបនេះ​ធ្វើ​បានល្អ​ណាស់​ក្នុង​ការប្រើ​ក្បាច់គុន​ចម្រុះ​។ “Moushigo” បាន​សង​ក្បាច់ Kim វិញ​ដោយ​ការចូលចាប់​ផ្ដួល និង​ការប្រើ​កណ្ដាប់ដៃ ហើយ​បន្ទាប់មក​បាន​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣​។ ការប្រកួត​ដ៏​អស្ចារ្យ​បែបនេះ ត្រូវបាន​គេ​មើលឃើញថា “Moushigo” ជា​កីឡាករ​កំពូល​ម្នាក់​ក្នុង​ទម្ងន់ featherweight​។ 
 
#4 Naito ជា​ដុំ​ពេជ្រ​ម្នាក់​ក្នុងការ​ប្រកួត ONE Super Series
 
​កីឡាករ​ជប៉ុន Taiki “Silent Sniper” Naito ធ្វើ​បានល្អ​ខ្លាំងណាស់​ក្នុង​ពីរលើក​ដំបូង​នៅ​សង្វៀន​អន្តរជាតិ ONE កាល​ឆ្នាំមុន ប៉ុន្តែ​រឹតតែ​ល្អ​ទៀត ពេល​ឈ្នះ “The Baby Face Killer” Savvas Michael Petchyindee Academy​។ កីឡាករ​សញ្ជាតិ​ស៊ី​ប គឺជា​ម្ចាស់​ខ្សែក្រវាត់ Muay Thai World Champion ពីរ​សម័យកាល បន្ទាប់ពី​ចំណាយពេល​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ប៉ុន្តែ រូបគេ​បែរ​ចាញ់​បុរស​ខ្លាំង​ជប៉ុន មកពី Aichi ទៅវិញ​។ 
 
Naito ពិតជា​ល្អ​មិន​នឹកស្មាន​ដល់​សម្រាប់​ការប្រើ​ក្បាច់​មួយ​ថៃ​។ គេ​មានបទពិសោធន៍​ក្នុងការ​ប្រកួត kickboxing និង ការ​ប្រដាល់សកល​ដែល​ធ្វើ​ឲ្យ​រូបគេ​កាន់តែ​ល្អ​ហើយ​ផ្ដល់​ភាពគ្រោះថ្នាក់​ដល់ Michael គ្រប់​កាលៈទេសៈ​។ កីឡាករ​ជប៉ុន​បាន​វ៉ៃ​ឲ្យ​កីឡាករ​មកពី​ស៊ី​ប​ដួល​ពីរដង​ដើម្បី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ ហើយ​អាច​ក្លាយជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ទម្ងន់ flyweights លំដាប់​ពិភពលោក​។ តើ​កីឡាករ​ជប៉ុន​រូបនេះ​ទំនង​អាច​ជួប​ម្ចាស់​ខ្សែក្រវាត់ Rodtang “The Iron Man” Jitmuangnon ឬ យ៉ាងណា​? 
 
#5 Tonna ពិតជា​គ្រោះថ្នាក់​ណាស់​ក្នុង​ទម្ងន់ Strawweight មិន​ធ្លាប់មាន​


 
Josh “Timebomb” Tonna បានបង្ហាញ​ជំនាញ​របស់ខ្លួន​ដើម្បី​បញ្ចប់ Joseph “Hurricane” Lasiri និង Yoshihisa “Mad Dog” Morimoto កន្លងទៅ​។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​រូបគេ​ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់មាន​។ ក្នុងការ​ប្រកួត​ទម្ងន់ strawweight កីឡាករ​មកពី​អូស្ត្រាលី​រូបនេះ​ពិតជា​គួរ​ឲ្យ​ស្ញប់ស្ញែង​ខ្លាំងណាស់​។ 
 
Tonna បានធ្វើ​ឲ្យ​កីឡាករ​មួយ​ថៃ Andy “Punisher” Howson ពី​អង់គ្លេស​មិនអាច​តស៊ូ​បាន​។ Tonna​បាន​ប្រើ​ក្បាច់​លឿនៗ​នៅពេល​ការប្រកួត​ចាប់ផ្ដើម​ទឹក​ទី​១ និង គ្រប់គ្រង​ល្អ​នា​ទឹក​ទី​២​។ គេ​ដើរចូល​ដើម្បី​បោះ​ជង្គង់ ហើយ​បន្ទាប់មក បានបញ្ចប់​ដៃគូ​ដោយ​ប្រើ​ជង្គង់​អុក​ចំ​ក្បាច់​ជាច្រើន​។ វា​ពិតជា​រំភើប​ណាស់​ពេល​ម្ចាស់​ខ្សែក្រវាត់ ISKA K-1 World Champion ទទួល​ជ័យជម្នះ​ត្រចះត្រចង់​ទល់នឹង​កីឡាករ​ខ្លាំងៗ​ក្នុង​លោក​។ តើ​កីឡាករ​អូស្ត្រាលី រូបនេះ​នឹង​ប៉ះ​ជើង​ខ្លាំង​ណា​ទៀត​ទៅ​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 

© រក្សាសិទ្ធិដោយ thmeythmey.com