ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! ចង់បាន​អញ្ចាញ​និង​ធ្មេញ​រឹងមាំ​មិន​ពិបាក​ឡើយ កុំ​រំលង​អត្ថបទ​នេះ​
12, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ការទទួល​ទាន​អាហារ​អាច​ជះឥទ្ធិពល​ដល់​សុខភាព​ធ្មេញ​។ ដូច្នេះហើយ​ទើប​អ្នក​អាច​រក្សា​សុខភាព​ធ្មេញ​ល្អ​រឹងមាំ​បាន​តាមរយៈ​ការជ្រើសរើស​អាហារ​ត្រឹមត្រូវ​ដើម្បី​ទទួលទាន​។ ប៉ុន្តែ​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​ល្អ​សម្រាប់​ធ្មេញ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​ជួយ​រក្សា​សុខភាព​អញ្ចាញ និង​ធ្មេញ ក៏ដូចជា​ទប់ស្កាត់​ជំងឺ​អញ្ចាញ រួមទាំង​ជំងឺ​ពុក​ធ្មេញ​ផងដែរ ៖
 
១. យ៉ា​អួរ​

​ជា​អាហារសម្រន់​ដ៏​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ធ្មេញ​និង​អញ្ចាញ​។ យ៉ា​អួរ​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​និង​កាល់ស្យូម​ដែល​ល្អ​សម្រាប់​រក្សា​សុខភាព​ធ្មេញ​រឹងមាំ​។ បាក់តេរី​ល្អៗ ឬ​ប្រូ​បាយ​អូ​ទិ​ក​ដែលមាន​នៅក្នុង​យ៉ា​អួរ​ក៏​ល្អ​ចំពោះ​សុខភាព​អញ្ចាញ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​យ៉ា​អួរ​សុទ្ធ​ទើប​គ្មាន​ផ្ទុក​ជាតិ​ស្ករ​ដែល​ពពួក​បាក់តេរី​ចូលចិត្ត​។​
 
២. តែ​បៃតង​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សមាសធាតុ polyphenols ជួយ​កម្ចាត់ និង​ពន្យឺតការ​រីកលូតលាស់​នៃ​បាក់តេរី​ដែល​បង្កបញ្ហា​ជំងឺ​អញ្ចាញធ្មេញ និង​ជំងឺ​ពុក​ធ្មេញ​។ លើសពីនេះទៅទៀត​តែ​បៃតង​ក៏មាន​ផ្ទុក​ជាតិ​រ៉ែ fluoride ដែល​ជួយ​ពង្រឹង​សុខភាព​ធ្មេញ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ធ្មេញ​។​
 
៣. ប៉េងប៉ោះ​

​ក៏មាន​ផ្ទុក fluoride ដែល​ជួយ​ឱ្យ​ធ្មេញ​និង​អញ្ចាញ​មាន​សុខ​ភាពល្អ​រឹងមាំ​។ ក្រៅពី​ប៉េង​ប៉ោ​អាហារ​ផ្សេងទៀត​ដូចជា​ការ៉ុត ក្រូច ទំពាំង​បារាំង មើម​ឆៃថាវ​ក្រហម​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ fluoride ផងដែរ​។​
 
៤. បន្លែ​បៃតង​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​និង​វីតាមីន​ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​ធ្មេញ និង​អញ្ចាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​។ ក្រៅពី​កាល់ស្យូម បន្លែ​បៃតង​ក៏​ជា​ប្រភព​វីតាមីន B ដែលមាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​អញ្ចាញធ្មេញ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៥. គ្រាប់​ធញ្ញជាតិ​
 
​ការ​ទំពារ​គ្រាប់​ធញ្ញជាតិ​ជា​លំ​ហាត់ប្រាណ​ដ៏​ប្រសើរ​មួយ​សម្រាប់​មាត់​។ ម្យ៉ាងវិញទៀត​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​រួមមាន​ស័ង្កសី ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម និង​ផូស្វ័រ​ដែល​ចាំបាច់​សម្រាប់​សុខភាព​ធ្មេញ ព្រមទាំង​អញ្ចាញ​។ ទោះជា​យ៉ាងណា​កុំ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ក្នុង​មួយថ្ងៃ​។​
 
៦. ត្របែក​

​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​ជាច្រើន​ហើយ​នោះ ត្របែក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ tannic ផូស្វ័​រិ​ក និង​អាស៊ីត malic ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​និង​រក្សា​សុខភាព​អញ្ចាញ​ល្អប្រសើរ​ផងដែរ​។​

៧. ខ្ទឹមបារាំង​
 
​ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​តាមរយៈ​សមាសធាតុ sulfuric ដែលមាន​ផ្ទុក​។​
 
៨. ខ្ញី​

​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​នៃ​ខ្ញី​អាចជួយ​ដោះស្រាយ​បញ្ហា​ហើម​អញ្ចាញ​បាន​យ៉ាង​ប្រសើរ​។ ខ្ញី​ក៏មាន​លក្ខណៈសម្បត្តិ​កម្ចាត់​មេរោគ​បាក់តេរី​ផងដែរ​! ដូច្នេះ​ការទទួល​ទាន​ខ្ញី​ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់ ហើយ​អ្នកនឹង​ចៀសផុត​បញ្ហា​ខ្យល់​ដង្ហើម​មិនល្អ ក៏ដូចជា​កំណកកំបោរ​ជាប់​ធ្មេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com