អត្ថបទពាណិជ្ជកម្ម
realme បានប្រកាស​ជា​ផ្លួ​វ​ការ ថា​នឹងដាក់​បង្ហាញ​ផលិតផល​ថ្មី​គឺ realme x50 ដោយ​បំពាក់ 5G មុនគេ​បង្អស់​
12, Feb 2020 , 9:17 am        
រូបភាព
​រូបភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​ផ្លូវការ បង្ហាញ​ពី realme X50 Pro 5G
​រូបភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​ផ្លូវការ បង្ហាញ​ពី realme X50 Pro 5G
ដោយ: ថ្មីៗ
realme ដែលជា​ម៉ាក​សញ្ញា​ស្មា​ត​ហ្វូ​ន ដែលមាន​ការរីកចម្រើន​លឿន​បំផុត បាន​ប្រ កាស​ជា​ផ្លូវការ​នៅថ្ងៃនេះ​ថា ខ្លួន​នឹង​រៀបចំ​ព្រឹត្តិការណ៍​សម្ពោធ​ផលិតផល 5G ថ្មី​ជាមួយនឹង​ប្រធានបទ «​ល្បឿន​នៃ​អនាគត​» នៅក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​ប្រចាំឆ្នាំ​2020 (MWC) ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​បា​សេ​ឡូ​ណា (Barcelona) ប្រទេស​អេ​ស្ប៉ា​ញ នៅ​ម៉ោង​៩​កន្លះ​ព្រឹក ថ្ងៃទី​២៤ ខែកុម្ភៈ (UTC + 01:00) ខាងមុខ​។ កំពូល​ស្មា​ត​ហ្វូ​ន 5G ដំបូងបង្អស់ របស់ realme X50 Pro 5G នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​នៅលើ​គេហទំព័រ​នៅពេល​ឆាប់​នេះៗ​។​
 
​នេះ​សបញ្ជាក់​ឱ្យឃើញថា ម៉ាក​សញ្ញា​ស្មា​ត​ហ្វូ​ន realme នឹង​បង្ហាញខ្លួន​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​ប្រចាំឆ្នាំ (MWC) ដែលជា​ការតាំងពិព័រណ៍​ទូរស័ព្ទ​ដ៏​ធំ នៅក្នុង​ឧស្សាហកម្ម​សារគមនាគមន៍​លំដាប់​ពិភពលោក​។ ក្នុងនាម​ជា​អ្នក​ពេញនិយម នៃ​5G ទូទាំង​ពិភពលោក ក្រុមហ៊ុន realme ដែល​ប្រកាន់ខ្ជាប់ នូវ​ទស្សនវិស័យ “dare to leap” នឹង​បង្ហាញ​ស្មា​ត​ហ្វូ​ន 5G ដំបូង​របស់ខ្លួន​គឺ realme X50 Pro 5G បំពាក់​ដោយ​បន្ទះ​ឈី​ប​ដំបូង នៃ​ឈី​ប Qualcomm Snapdragon 865 5G ដែល​ដាក់​នៅលើ​ស្មា​ត​ហ្វូ​ន​។ ក្រុមហ៊ុន realme នឹង​បន្ត​ផ្ដល់​ភាព​ភ្ញាក់ផ្អើល​ដល់​អតិថិជន លើសពី​ការរំពឹងទុក​។​
 
​ស្មា​ត​ហ្វូ​ន 5G ដំបូងបង្អស់​ដែល​បំពាក់​ដោយ​ឈី​ប Snapdragon 865 5G នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ឆាប់ៗ​នេះ​
 
​នៅក្នុង​កិច្ចប្រជុំ​កំពូល​បច្ចេកវិទ្យា Qualcomm Snapdragon លើក​ទី​៤ ដែល​បាន​ធ្វើឡើង​នៅ​ចុង​ឆ្នាំនេះ ក្រុមហ៊ុន Qualcomm បានប្រកាសថា realme នឹង​ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់​មួយ ក្នុងចំណោម​ស្វាត​ហ្វូ​ន​ទាំងអស់ ដែល​បាន​បំពាក់​ប្រព័ន Snapdragon 765G និង Snapdragon 865 5G មុនគេ​បង្អស់​។ ជាងនេះទៅទៀត នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២០២ ស្មា​ត​ហ្វូ​ន 5G ដំបូងបង្អស់​របស់ realme ដែល​បំពាក់​ដោយ​ប្រព័ន្ធ Snapdragon 765G “5G Youth flagship” នោះ បានដាក់​លក់​ម៉ូ​ឌែ​ល realme X50 5G ជា​ផ្លូវការ នៅ​ប្រទេស​ចិន​ហើយ​។ ផលិតផល​ទាំងអស់ សុទ្ធតែ​ទទួលបាន​ការគាំទ្រ និង​កោតសរសើរ​ពី​អតិថិជន​។ 
 
​ក្រុមហ៊ុន realme កំពុង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​បញ្ចេញស្នាដៃ​ជា​លើក​ដំ  បូ​ង នៅក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​ប្រចាំឆ្នាំ (MWC)​។ ក្រុមហ៊ុន realme នឹង​នាំមក​នូវ​ផលិតផល​ដ៏​ពិសេស​មួយ គឺ realme X50 Pro 5G ដែលជា​ផលិតផល​ស្មា​ត​ហ្វូ​ន 5G ដំបូងបង្អស់​របស់ខ្លួន ដែល​ភ្ជាប់​មកជា​មួយ​បន្ទះ​ឈី​ប​ជំនាន់​ចុងក្រោយ នៃ​ប្រព័ន្ធ Snapdragon 865 5G ។ 
 
​ដ្បិតថា​ជា​ម៉ាក​យីហោ​វ័យក្មេង​មែនពិត ប៉ុន្តែ​ក្រុ​ហ៊ុន realme បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់ ដែល​បំពាក់​បន្ទះ​ឈី​ប Qualcomm Snapdragon 865 5G ដែល​នេះ មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះទេ​។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន realme បាន​បង្កើត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​បណ្តាញ​ផ្គត់ផ្គង់ ដែល​តំណាង​ដោយ​ក្រុមហ៊ុន Qualcomm ដែល​អាច​ផ្តល់ជូន​អតិថិជន​ទូទាំង​ពិភពលោក នូវ​បច្ចេកវិទ្យា​និង​ផលិតផល​ទំនើប​បំផុត​។​
 
realme នឹង​ខិតខំ​ដើម្បី​ក្លាយជា​ម៉ាក​បច្ចេកវិទ្យា​ដែល​ប្រកាន់ខ្ជាប់​នូវ​ទស្សនវិស័យ "Dare to Leap" ហើយនឹង​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​ប្រចាំឆ្នាំ (MWC) ក្នុងនាម​ជា​ម៉ាក​សញ្ញា​ឈានមុខ​គេ​លំដាប់​ពិភពលោក​។ 
 
​ចាប់តាំងពី​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​មក realme បាន​រីកចម្រើន​ជាមួយនឹង​គំនិត “Dare to Leap” និង​ផលិត​ផលស្មា​ត​ហ្វូ​ន​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​។ យោងតាម​ស្ថិតិ​ពិភពលោក ដែល​បាន​រាយការណ៍​ដោយ Counterpoint ការនាំចេញ​ស្មា​ត​ហ្វូ​ន realme សរុប​នៅក្នុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៩ មាន​ចំនួន លើសពី​១០​លាន​គ្រឿង រហូត​ជាប់​ចំណាត់ថ្នាក់​ទី​៧ បើ​ប្រៀប​ជាមួយ​ទីផ្សារ​ទូរស័ព្ទ​កំពូលៗ នៅ​ជុំវិញ​ពិភពលោក​។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨ realme មាន​អត្រាកំណើន​រហូតដល់ 808% ហើយ​បាន​ក្លាយជា​យីហោ​ស្មា​ត​ហ្វូ​ន ដែលមាន​ការរីកចម្រើន​លឿន​បំផុត​នៅលើ​ពិភពលោក​ផងដែរ​។ ក្នុងពេល​ជាមួយគ្នានេះដែរ realme ដែលជា​យីហោ ផ្តោតលើ​ទីផ្សា​ពិភពលោក កំពុង​ចា​រា​ចរណ៍​យ៉ាងសកម្ម​នៅលើ​ទីផ្សារ ធំៗ​ចំនួន ២៥ នៅ​ទូទាំង​ពិភពលោក រួមមាន​ប្រទេស ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ រុស្ស៊ី មជ្ឈិមបូព៌ា និង​អឺរ៉ុប​ជាដើម​។ នេះ​សបញ្ជាក់​ឱ្យឃើញថា realme កំពុង​មានឈ្មោះ​ល្បីល្បាញ ពាសពេញ​ពិភពលោក​។​
 

(2)​ ​Official Poster of realme’s Debut at MWC
 
​នៅ​ឆ្នាំ​២០២០​នេះ realme នឹង​ដើរតួ​ជា “​អ្នក​ពេញ​និយមនៃ​ពិភព​បច្ចេកវិទ្យា និង​កម្សាន្ត​”​។ ទន្ទឹមនឹង​នេះដែរ realme បាន​យកចិត្តទុកដាក់​យ៉ាង​ពិសេស ចំពោះ​តម្រូវការ​របស់​អតិថិជន​វ័យក្មេង​។ ជាមួយនឹង​ម៉ាស៊ីន​ភ្លោះ​នៃ​ស្មា​ត​ហ្វូ​ន និង​AloT ក្រុមហ៊ុន realme នឹង​បង្កើត​ជីវិត​បែប​ទាន់សម័យ និង​ឆ្លាត​វៃ​ដែល​ពេញនិយម​បំផុត​។ ជាងនេះទៅទៀត realme យល់​ពី​តម្រូវការ​អតិថិជន​វ័យក្មេង ហើយ​ផ្តល់ជូន​ផលិតផលបច្ចេកវិទ្យា​យ៉ាង​ទាន់សម័យ ជាមួយនឹង​បទពិសោធន៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដល់​អតិថិជន​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​។ 
 
​នៅពេលនេះ realme នឹង​បង្ហាញខ្លួន​ជា​យីហោ​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ នៅក្នុង​សមាជ​ទូរស័ព្ទ ពិភពលោក​ប្រចាំឆ្នាំ 2020  (MWC)  ដែលជា​ព្រឹត្តិការណ៍​ដ៏​ធំ​នៅក្នុង​ឧស្សាហកម្ម សារគមនាគមន៍​អន្តរជាតិ​។ ក្នុងនាម​ជា​ម៉ាក​យីហោ​វ័យក្មេង realme នឹង​បង្ហាញ​សក្ដានុពល​របស់ខ្លួន​ថា​ជា «​ក្លាយជា​អ្នក​និយម​បច្ចេកវិទ្យា​យ៉ាង​ទាន់សម័យ​» ដែល​មិន​ត្រឹមតែ​ជា​ជំហាន​ដ៏​ធំ​មួយ ក្នុងការ​កសាង​ម៉ាក​យីហោ realme ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាការ​ចាប់ផ្តើម​ដ៏​សំខាន់ ជាមួយនឹង​ជំហាន​ថ្មី​របស់ realme ក្នុង​បេសកកម្ម​នៅ​ឆ្នាំ 2020 នេះ​ផងដែរ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​តំណ​ភ្ជាប់​នេះ​៖ 
 
​អំពី realme

realme គឺជា​ម៉ាក​បច្ចេកវិទ្យា​មួយ ដែលមាន​ជំនាញ​ក្នុងការ​ផ្តល់នូវ​ផលិតផល និង​សេវាកម្ម​បច្ចេកវិទ្យា ដែលមាន​គុណភាព​ខ្ពស់ ជាមួយនឹង​បទពិសោធន៍ ទស្សនវិស័យ Dare-to-Leap​។ យីហោ​នេះ ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ នៅ​ថ្ងៃទី​៤ ខែឧសភា​ឆ្នាំ​២០១៨ ដោយ​ស្ថាបនិក​របស់ខ្លួន​ឈ្មោះ Sky Li រួមជាមួយ​យុវជន​មួយក្រុម ដែលមាន​បទពិសោធន៍​សម្បូរបែប នៅក្នុង​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​។ ក្រុមហ៊ុន realme បាន​ប្តេជ្ញាចិត្ត ផ្តល់ជូន​ស្មា​ត​ហ្វូ​ន​ដែលមាន​គុណភាព​ខ្ពស់ ជាមួយនឹង​ការ​រចនា​ទាន់សម័យ នៅក្នុង​បរិបទ​ការធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ 
​គេហទំព័រ Counterpoint បាន​បញ្ជាក់ថា realme បាន​ក្លាយជា​ម៉ាក​យីហោ​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក និង​បាន​ជាប់​លំដាប់​លេខ រៀង​ទី​៧ នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០១៧​។ ទន្ទឹមនឹង​នេះដែរ realme មាន​ចំនួន​អ្នកប្រើប្រាស់ កើនឡើង​រហូតដល់ ២៥ លាន​នាក់​ឯណោះ ក្នុងពេល​បច្ចុប្បន្ន ដែលជា​ហេតុ​ធ្វើឱ្យ realme ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត លំដាប់​ពិភពលោក​។​
 
realme បាន​ពង្រីក​ទីផ្សារ​ជា​សកល​រហូតដល់ 25 ទីផ្សារ​ដូចជា ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ អឺរ៉ុប រុស្ស៊ី ប៉ា​គី​ស្ថាន និង​អាហ្វ្រិក​ជាដើម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Solidus
© រក្សាសិទ្ធិដោយ thmeythmey.com