អត្ថបទពាណិជ្ជកម្ម
ធនាគារ ជីប ម៉ុង ដៃគូ​យូរអង្វែង​ដ៏​មាន​ទំនុកចិត្ត​បំផុត​របស់​លោកអ្នក បើក​សាខា​ថ្មី​ម្ដង​២​សាខា ក្នុងពេល​តែមួយ​
12, Feb 2020 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ជីប ម៉ុង បើក​ដំណើរការ​សាខា​ថ្មី​២​បន្ថែមទៀត មួយ​នៅក្នុង​អគារ​ពាណិជ្ជកម្ម ជីប ម៉ុង បាក់​ទូក និង​មួយទៀត​ក្នុង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល ដើម្បី​បំពេញតម្រូវការ​ជូន​អតិថិជន​របស់ខ្លួន​។
 
​ឥឡូវនេះ ធនាគារ ជីប ម៉ុង សាខា​បាក់​ទូក និង​សាខា ណូ​រ៉ូ ម៉​ល ចាប់ផ្ដើម​ផ្តល់​ផលិតផល និង​បម្រើ សេវាកម្ម​ធនាគារ​ដ៏​សម្បូរបែប​ជូន​អតិថិជន​។ លោកអ្នក អាច​អញ្ជើញ​មក​សាខា​ថ្មី​ទាំង​២​នេះ ដើម្បី​បើក​គណនី​សន្សំ គណនី​បញ្ញើ​មាន​កាលកំណត់ ពិភាក្សា​អំពី​សេវាកម្ម​កម្ចី​នានា​ជាមួយនឹង​បុគ្គលិក​ជំនាញ ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។ លើស​ពីលើ​នេះ សាខា​ក៏មាន​បំពាក់ ម៉ាស៊ីន ATM និង​ម៉ាស៊ីន​ដាក់​/​ដក​ប្រាក់ សម្រាប់​អតិថិជន​ធ្វើ​ប្រតិបត្តិការ ដក ឬ​ដាក់​ប្រាក់​បាន​គ្រប់ពេលវេលា​។  
 
​លោក​ឧកញ៉ា លាង ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ ជីប ម៉ុង បាន​មានប្រសាសន៍ថា​៖«​ការបើក​សាខា​ថ្មី​២​នេះ ជា​សមិទ្ធផល​មួយ នៃ​គម្រោង​ពង្រីក​សាខា ឲ្យ​បាន​ពាសពេញ​ផ្ទៃ​ប្រទេស របស់​ធនាគារ ជីប ម៉ុង​។ អតិថិជន​អាច​អញ្ជើញ​មក​បើក​គណនី ឬ​ប្រើប្រាស់​សេវា​កម្ចី​នានា ដែលមាន​រយៈពេល​អនុ​ម័ត​ដ៏​ឆាប់រហ័ស ទាន់​តម្រូវការ​របស់​អតិថិជន​»​។​
 
​ធនាគារ ជីប ម៉ុង សាខា​បាក់​ទូក ស្ថិតនៅ​ជាន់​ទី​១ នៃ​អគារ​ពាណិជ្ជកម្ម ជីប ម៉ុង បាក់​ទូក ផ្ទះ​លេខ​១៧៤ មហាវិថី​សាធារណរដ្ឋ​ឆេ​ក សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង​ធនាគារ ជីប ម៉ុង  សាខា ណូ​រ៉ូ ម៉​ល ស្ថិតនៅ​ជាន់​ផ្ទាល់​ដី នៃ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ណូ​រ៉ូ ម៉​ល ស្ថិត​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​៣៦០ ភូមិ​៨ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ធនាគារ ជីប ម៉ុង មាន​សាខា​សរុប​ទាំងអស់​៧ ដែល​បាន​កំពុង​បម្រើសេវា​កម្ម​ជូន​អតិថិជន ហើយក៏​មាន​សាខា​ជាច្រើន​ទៀត​គ្រោង​បើកទ្វារ​បន្ថែម​ក្នុង​ឆ្នាំ​២០២០​នេះ​ផងដែរ​៕ 















(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Chip Mong Bank
© រក្សាសិទ្ធិដោយ thmeythmey.com