ជាតិ
ព័ត៍មានសុខភាព
សង្គមអន្តរជាតិ
កម្ពុជា ព្រមទទួលនាវាដែលបដិសេធដោយប្រទេស៥
× កម្ពុជា បានយល់ព្រមអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើរមួយ ដែលត្រូវបានបដិសេធដោយប្រទេស៥ ចូលចតនៅកំពង់ផែខ្លួន ហើយអនុញ្ញាតឲ្យអ្នកដំណើរពួកគេចុះ។ ការបដិសេធដោយប្រទេសទាំង៥នោះ រួមមាន ជប៉ុន និងថៃ គឺព្រោះភ័យខ្លាចថា មានអ្នកដំណើរនៅលើនាវានោះ អាចមានកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវា នៅថ្ងៃពុធ ១២ ខែកុម្ភៈ។
នាវាដឹកអ្នកដំណើរឈ្មោះថា MS Westerdam ដែលមានអ្នកដំណើរ១៤៥៥នាក់ និងអ្នកបម្រើកលើនាវា ៨០២ នាក់ នឹងចូលចតនៅកំពង់ផែខេត្ត ព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ ស្អែកនេះ។ នេះបើតាមក្រុមហ៊ុនដដែលនេះ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានខ្លួន។ នាវាដឹកអ្នកដំណើរនេះ ដែលបានអះអាងថា ខ្លួនគ្មានអ្នកដំំណើរឈឺទេនោះ ត្រូវបានបដិសេធឲ្យចូលចតពីសំណាក់ប្រទេស ថៃ ជប៉ុន កោះតៃវ៉ាន់ កោះ ហ្គាំ និងហ្វីលីពីន។ អ្នកដំណើរដែលជិះលើនាវានេះ ស្ថិតក្រោមការត្រួតពិនិត្យសុខភាពជាទៀងទាត់។ នេះបើតាមប្រតិបត្តិកររបស់នាវានេះ Holland America៕
© រក្សាសិទ្ធិដោយ thmeythmey.com