ជាតិ
ព័ត៍មានសុខភាព
សង្គមអន្តរជាតិ​
​កម្ពុជា ព្រម​ទទួល​នាវា​ដែល​បដិសេធ​ដោយ​ប្រទេស​៥
12, Feb 2020 , 8:12 pm        
រូបភាព
ដោយ:
កម្ពុជា បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​នាវា​ដឹក​អ្នកដំណើរ​មួយ ដែល​ត្រូវបាន​បដិសេធ​ដោយ​ប្រទេស​៥ ចូល​ចត​នៅ​កំពង់ផែ​ខ្លួន ហើយ​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ពួកគេ​ចុះ​។ ការបដិសេធ​ដោយ​ប្រទេស​ទាំង​៥​នោះ រួមមាន ជប៉ុន និង​ថៃ គឺ​ព្រោះ​ភ័យខ្លាច​ថា មាន​អ្នកដំណើរ​នៅលើ​នាវា​នោះ អាចមាន​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Holland America Line ដែលជា​ម្ចាស់​នាវា នៅ​ថ្ងៃ​ពុធ ១២ ខែកុម្ភៈ​។

 
 
​នាវា​ដឹក​អ្នកដំណើរ​ឈ្មោះថា MS Westerdam ដែលមាន​អ្នកដំណើរ​១៤៥៥​នាក់ និង​អ្នកបម្រើ​កលើ​នាវា ៨០២ នាក់ នឹង​ចូល​ចត​នៅ​កំពង់​ផែខេត្ត ព្រះសីហនុ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កុម្ភៈ ស្អែក​នេះ​។ នេះ​បើតាម​ក្រុមហ៊ុន​ដដែល​នេះ បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័​ត៌មានខ្លួន​។ នាវា​ដឹក​អ្នកដំណើរ​នេះ ដែល​បាន​អះអាងថា ខ្លួន​គ្មាន​អ្នក​ដំំ​ណើ​រ​ឈឺ​ទេនោះ ត្រូវបាន​បដិសេធ​ឲ្យ​ចូល​ចត​ពី​សំណាក់​ប្រទេស ថៃ ជប៉ុន កោះ​តៃវ៉ាន់ កោះ ហ្គាំ និង​ហ្វីលីពីន​។ អ្នកដំណើរ​ដែល​ជិះ​លើ​នាវា​នេះ ស្ថិតក្រោម​ការត្រួតពិនិត្យ​សុខ​ភាពជា​ទៀងទាត់​។ នេះ​បើតាម​ប្រតិបត្តិ​ករ​របស់​នាវា​នេះ Holland America៕

© រក្សាសិទ្ធិដោយ thmeythmey.com