ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! ប្រើពេល​ត្រឹម​ប៉ុន្មាន​នាទី កម្ចាត់​ស្បែក​ងាប់ៗ​និង​មុន​ក្បាល​ខ្មៅ​
13, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ឡើង​មុន​ក្បាល​ខ្មៅ​ជា​បញ្ហា​ទូទៅ​បំផុត​មួយ​ដែល​កើតមាន​មិន​ថា​ចំពោះ​មនុស្ស​ប្រុស ឬ​ស្រី​! ភាគច្រើន​វា​កើតមាន​ត្រង់​ចង្កា​និង​ច្រមុះ​។


​ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​ងាយៗ​ដោះស្រាយ​បញ្ហា​ស្បែក​ងាប់ៗ​និង​កម្ចាត់​មុន​ក្បាល​ខ្មៅ​ឆាប់រហ័ស ៖
 
•​ ​អ្វីដែល​អ្នកត្រូវការ​
 
​ទឹកក្រូច​ឆ្មារ​ស្រស់​ពី ៥ ទៅ ៦ ដំណក់ និង​ម្សៅ​អង្ករ ១/២ ស្លាបព្រា​កាហ្វេ​។​
 
•​ ​អ្វីដែល​អ្នក​ត្រូវធ្វើ​
 
​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ជាមួយ​ម្សៅ​អង្ករ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ដុស​ល្បាយ​ថ្នមៗ យឺតៗ​ក្នុង​ចលនា​បែប​រង្វង់​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​បន្ថែមទៀត សឹម​លាង​សម្អាត​ចេញ​ដោយ​ប្រើ​ទឹក​ត្រជាក់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com