ជាតិ
នាវាទេសចរណ៍ Westerdam មកដល់​ផែព្រះសីហនុ
13, Feb 2020 , 9:53 am        
រូបភាព
មន្ត្រីប៉ូលិសខ្មែរមើលនាវាពីចម្ងាយ។​ រូបថត AFP
មន្ត្រីប៉ូលិសខ្មែរមើលនាវាពីចម្ងាយ។​ រូបថត AFP
ដោយ: រួបរួម
នាវាទេសចរណ៍ MS Westerdam ​របស់​ក្រុមហ៊ុន Holland America បាន​មក​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ នេះ ក្រោយ​ទទួលបានភ្លើង​បៃតង​ពីរដ្ឋាភិបាល​កម្ពុជា។ នា​វានេះ ផ្ទុកអ្នកដំណើរ​១៤៥៥នាក់ និងបុគ្គលិក​នា​វា ៨០២នាក់។



MS Westerdam បានបង្ហាញ​វត្តមាននៅដែនទឹក​កម្ពុជា បន្ទាប់ពី​ជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និង​ថៃ បដិសេធ ដោយព្រួយបារម្ភពីបញ្ហាឆ្លងជំងឺ​រលាកសួត COVID-19។ សម្តេច ហ៊ុន សែន បាន​អះអាងពីស្មារតីមនុស្ស​ធម៌ចំពោះ​ការសម្រេច​ចិត្តទទួល​យកនាវាឲ្យចុះចត និងម្យ៉ាងទៀត ដោយសារតែមាន​ការអះអាងពីភាគីនាវា ថាអ្នកដំណើរមិនមាន​ករណីឆ្លង COVID-19 ឡើយ។

ឯកអគ្គ​រដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy ក៏ដូចជាអគ្គនាយកអង្គការ​សុខភាពពិភពលោក លោក Tedros Adhanom Ghebreyseus ក៏បាន​អរគុណផងដែរ​ដល់រដ្ឋាភិបាល​កម្ពុជា។

រដ្ឋមន្ត្រីកម្ពុជា រួមមាន លោក ស៊ុន ចាន់ថុល លោក ម៉ម ប៊ុនហេង លោក ថោង ខុន លោកអភិបាលខេត្ត គួច ចំរើន រួម​ទាំង​មន្ត្រី​ស្ថានទូតអាមេរិក បានទៅ​ស្វាគមន៍​ចំពោះការមក​ដល់​នាវានេះផងដែរ៕
 


Tag:
 កូរ៉ូណាវីរុស
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com