ពីនេះ ពីនោះ
រូបត្លុក
កាហ្វេ​ថ្មីៗ​៖ អឺរ៉ុប​ឆ្លាត​មែន​! ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​បន្តិច លួងលោម​បក្ស​ជំទាស់​បន្តិច​
13, Feb 2020 , 10:25 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​យប់​ថ្ងៃទី​១២​ខែកុម្ភៈ សំណាង និង​សុធីរ បាន​តាមដាន​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ (EBA) រហូតដល់​យប់​អធ្រាត្រ​។ ឆ្លើយឆ្លង​សារ​តាម​ទូរស័ព្ទ​មិន​អស់​អស់ចិត្ត ព្រឹក​ឡើង​ក្លើ​ទាំងពីរ​មក​បូរបាច់​នៅ​ហាង​កាហ្វេ​ដូច​សព្វដង​។ រដ្ឋាភិបាល​ភ្នំពេញ​បាន​ថ្លែងការណ៍​ឆ្លើយតប​ទៅ​គណៈកម្មការ​អឺរ៉ុប​ហើយ​។ ប៉ុន្តែ សុធីរ និង​សំណាង ចង់​សាកល្បង​វិភាគ​ម្តងវិញ​ថា តើ​ការសម្រេចចិត្ត​របស់ អឺរ៉ុប ត្រឹមត្រូវ​ឬទេ​?

 
​សុធីរ​៖ អាណាង​! មានមតិ​ច្រើនណាស់​ជុំវិញ​សំណុំរឿង EBA នេះ​។ អ្នកខ្លះ​ថា កម្ពុជា​នឹង​ខាត​ច្រើន ព្រោះ​កម្ពុជា​មិនអាច​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​ទៀតឡើយ​។ កម្មករ​នឹង​អត់​ការងារ​ធ្វើ​ហើយ​។ សេដ្ឋកិច្ច នឹង​អីចេះ នឹង​អីចុះ​។ ហើយ​នេះ គឺជា​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ អ្នកខ្លះ​ទៀតថា ការ​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មួយផ្នែក​នេះ មិន​ប៉ះពាល់​សេដ្ឋកិច្ចកម្ពុជា​ទេ​។ វា​តិចតួច​ណាស់​។ អ្ហែង​យល់​ម៉េច​ដែរ​? 
 
​សំណាង​៖ អញ​អាន​ព័ត៌មាន​ទូទៅ​ដូចជា​វ៉​ល់​បន្តិច​។ តែ​ពេល​អញ​អាន​សេចក្តីប្រកាស​ព័ត៌មាន​ទាំងមូល​តែម្តង បញ្ហា​ដូចជា​មិនសូវ​ធំដុំ​ទេ​សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​អឺរ៉ុប​បានបញ្ជាក់​ច្បាស់​ថា គេ​កាត់​ចំនួន​នាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​ក្នុង​ទំហំ​ទឹកប្រាក់​ប្រហែលជា​១១០០​លាន​ដុល្លារ​លើ​ទំហំ​ទឹកប្រាក់​នាំចេញ​សរុប​ជិត​៥៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​។ អញចង់​បញ្ជាក់ប្រាប់​អ្ហែង​ឲ្យ​ច្បាស់​ថា ពាក្យ​ថា អឺរ៉ុប​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មិនមែន​មានន័យថា កាត់​ឈប់​ឲ្យ​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​ទេ​ណា៎​។ កាត់​នេះ មានន័យថា កម្ពុជា​នៅតែ​អាច​នាំចេញ​ទៅបាន តែ​ត្រូវ​បង់ពន្ធ​បន្ថែម ហើយ​ការបង់ពន្ធ​បន្ថែម​នេះ មានតម្លៃ​ប្រហែលជា​១២០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ 
 
​សុធីរ​៖ អ៊ីចឹង មានន័យថា អត់​ច្រើន​ផង​ហ្នឹង​។ មួយខែ ក្រុមហ៊ុន ឬ​រដ្ឋាភិបាល​មាន​អ​ម្រែ​ក​បន្ថែម​ប្រហែល​ជាជាង​១០​លាន​ដុល្លារ​បន្តិច​ហ្នឹង​។ Nothing for the Cambodian government? 
​សំណាង​៖ អ្ហែង​ថា Nothing ក៏​មិនត្រូវ​ដែរ​។ There is something ណា៎​។ វា​ប៉ះពាល់​ខ្លះ​ដែរ​។ តែ​មិន​ច្រើន​ទេ​។ បើ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​បាន ពេលនោះ ក្រុមហ៊ុន​នៅ​កម្ពុជា នៅតែ​អាច​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​បាន​ដូច​ធម្មតា​។ គ្មាន​បាត់​អ្វី​ទាំងអស់​។ ចំណុច​នេះ បើ​កម្ពុជា​អាចធ្វើ​បាន គឺជា​មោទនភាព​ជាតិ​ខ្លាំង​មែនទែន​។ កម្ពុជា​លែង​ដក​ដណ្តើម​តាម​គេ​ទៀតហើយ​។​
 
​សុធីរ​៖ អ៊ីចឹង ការព្យួរ EBA នេះ ដូចជា​គ្រាន់តែ​លួងលោម​ចិត្ត​បក្សប្រឆាំង​តែប៉ុណ្ណោះ​ទេ​ដឹង​? 
 
​សំណាង​៖ ការសម្រេចចិត្ត​របស់​អឺរ៉ុប គឺ​ឆ្លាត​មែនទែន មានន័យថា ចង់​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា តែ​ក៏​មិន​ចង់​ឲ្យ​បក្ស​ជំទាស់​ខកចិត្ត​ខ្លាំងណាស់​ដែរ​។ គោលបំណង​របស់​បក្ស​ជំទាស់ គឺ​ចង់​ឲ្យ​កាត់​លើសពីនេះ​។ តែ​អឺរ៉ុប​ថ្លឺ​ង​ថ្លែង​ណាស់ណា៎​។ ឃ្លា​ខាងដើម​នៃ​លិខិត​របស់​អឺរ៉ុប គឺ​«​តុង​»​ខ្លាំង​។ តែ​នៅ​ចុងក្រោយ​នៃ​ខ្លឹមសារ​លិខិត អឺរ៉ុប បញ្ជាក់ថា បើ​កម្ពុជា​ស្តារ​បញ្ហា​ឡើងវិញ​ទាំងអស់ កញ្ចប់ EBA ដែល​ត្រៀម​ផ្តាច់​នឹង​ប្រគល់​ឲ្យ​កម្ពុជា​វិញ​នៅពេល​ខាងមុខ​។ ឥឡូវនេះ គ្រាន់តែ​ព្យួរ​បណ្តោះអាសន្ន​ទេ​ណា៎​។ ដូច្នេះ វា​នៅសល់​ពេល​៦​ខែ​ទៀត ដើម្បី​ជួសជុល​បញ្ហា​។ នេះ​បញ្ជាក់ថា អឺរ៉ុប​គ្រាន់តែ​ចង់​លួង​ចិត្ត​បក្សប្រឆាំង​បន្តិច តែ តាមពិត​អឺរ៉ុប ចង់​បង្កើត​បរិយាកាស​ការទូត​ល្អ​ជាមួយ​រដ្ឋាភិបាល​ច្រើនជាង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com