អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
គម្រោង Garden One នាំមក​នូវ​បទពិសោធន៍​រស់នៅ​ថ្មី​ក្នុង​ទីក្រុង​ជាមួយ​ធម្មជាតិ​បៃតង​
13, Feb 2020 , 11:16 am        
រូបភាព
ដោយ: ថ្មីៗ
ខណ្ឌទួលគោក ជា​តំបន់​សម្បូរ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ដែល​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​រាជធានី​ភ្នំពេញ​។ ទួលគោក​ជា តំបន់​មួយ​ក្នុងចំណោម​តំបន់​ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាងខ្លាំងបំផុត​នៅក្នុង​រាជធានី​ជាមួយ​វត្ត​មាននៃ​គម្រោង​អភិវឌ្ឍ​ធំៗ​ជាច្រើន​ដែល​បាន​កំពុង​រីកដុះដាល​ស្ទើរ​គ្រប់​ទីកន្លែង​ដូចជា​៖ សំណង់​លំនៅដ្ឋាន ផ្សារ​ទំនើប អគារ​ពាណិជ្ជកម្ម និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត​។​

 
 
​ក្នុងនោះដែរ​គម្រោង​ខុន​ដូ​ទំនើប Garden One ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​ក្នុង​ខណ្ឌទួលគោក​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩​។ បច្ចុប្បន្ន​គម្រោង Garden One កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំងបំផុត​ពី​សំណាក់ ប្រជាជន​ខ្មែរ ក៏ដូចជា​វិនិយោគិន​បរទេស​។​
 
​អំពី​គម្រោង Garden One
 
​ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​២ គម្រោង Garden One មាន​ទីតាំងនៅ​ចន្លោះ​ផ្លូវ ៥៧២ និង​៥៧៤ ខាងក្រោយ​សាលា​ឥ​ទ្ទ្រ​ទេវី​ដែលជា​តំបន់​ទីប្រជុំជន​។ គម្រោង ខុន​ដូ​ទំនើប Garden One នឹង​នាំមក​នូវ​ការរស់នៅ​ប្លែក និង បទពិសោធន៍​ថ្មី​ជាមួយ​ការរួមបញ្ចូល​ធម្មជាតិ​ទៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។​
 
​អគារ​ទាំងមូល​របស់​គម្រោង Garden One ត្រូវបាន​រចនា​ឡើង​ដោយ​ភ្ជាប់​ជាមួយ​រុក្ខជាតិ​បៃតង​នៅតាម​មាត់​បង្អួច ទ្វារ​និង​រាល​ហាន​ខាងមុខ ដែល​នឹង​ជួយ​បង្កើត​នូវ​បរិយាកាស​ស្រស់ស្រាយ​បែប​ធម្មជាតិ​គ្រប់ពេលវេលា​ទាំងអស់​។​
 
​គម្រោង Garden One ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ល្បីឈ្មោះ និង​មានបទពិសោធន៍​ច្រើន​ឆ្នាំ​មកពី​ប្រទេស​ចិន​គឺ ក្រុមហ៊ុន JianZhong YuTong Co., Ltd ។ ខុន​ដូ​ប្រណីត Garden One មាន​កម្ពស់ ២៩​ជាន់ ជាមួយ​យូ​នី​ត​សរុប ២៧១ ជា​ប្រភេទ ស្ទូ​ឌី​យ៉ូ និង យូ​នី​ត​ដែលមាន​បន្ទប់​គេង​ពីរ មាន​ទំហំ​ចាប់ពី ៤៤​ដល់ ៩១​ម៉ែត្រការ៉េ ។​
 
​យូ​នី​ត​ទាំងអស់នេះ​ស្ថិតនៅ​ពី​ជាន់​ទី ៥ ទៅដល់​ជាន់​ទី ២៧​។ លើសពីនេះទៅទៀត​គម្រោង Garden One ក៏មាន​ប្រភេទ​យូ​នី​ត​ប្រណីត​ដែលមាន​ទំហំ​ធំ​រហូត​ទៅដល់ ១៣៩ ម៉ែត្រការ៉េ​ស្ថិតនៅ​ជាន់​ទី ២៧​។​


 
​លក្ខណៈពិសេស​នៃ​គម្រោង Garden One

​គម្រោង​ខុន​ដូ Garden One នឹង​បំពាក់​ដោយ​សម្ភារ​បរិក្ខា​រ ទំនើបៗ​មាន​គុណភាព​ខ្ពស់ ប្រព័ន្ធ​ប្រកាសអាសន្ន កាំ​មេ​រ៉ា​សុវត្ថិភាព និង​សេវាកម្ម​សន្ដិសុខ ២៤​ម៉ោង​។​
​អគារ Garden One មាន​កន្លែង​សម្រាប់​ចត​រថយន្ដ​ជាច្រើន កម្ពស់​៥​ជាន់ លាតសន្ធឹង​ចាប់ពី​ជាន់ B1 ដល់​ជាន់​ទី​៤ ដំណើរការ​ដោយ​ប្រព័ន្ធ​ចំណត​ឆ្លាត​វៃ​។ ដូច្នេះ​គ្រប់​យានយន្ដ​ទាំងអស់​នឹងត្រូវ​លើកឡើង​ដោយ​ជណ្ដើរយន្ដ​ទៅកាន់​ចំណតរថយន្ដ​នីមួយៗ​។ គម្រោង Garden One ក៏មាន​ផ្ដល់នូវ​សេវាកម្ម​ជាច្រើន​ទៀត​នៅ​ផ្នែក​ខាងលើ​នៃ​អគារ រួមមាន​៖ កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក ស្កា​យ​បារ ភោ​ជនី​ដ្ឋា​ន និង​សេវាកម្ម​កំសាន្ត​ផ្សេងៗ​ជាច្រើន​ទៀត​។​
 
​គម្រោង Garden One មានតម្លៃ​សមរម្យ​

​ជាមួយ​ការ​រចនា​ដ៏​ល្អ​ឥត​ខ្ជោះ និង​ការផ្ដល់ជូន​ដ៏​សម្បូរបែប យូ​នី​ត​នៅក្នុង​គម្រោង Garden One មានតម្លៃ​ចាប់ផ្ដើម​ត្រឹមតែ​៨​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។ ប្រសិនបើ​លោកអ្នក​ទិញ​យូ​នី​ត​ណាមួយ​ពី​គម្រោង Garden One អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ដ៏​ច្រើន​ពី​ក្រុមហ៊ុន​អភិវឌ្ឍ មានដូចជា​៖ ការធានា​ជួល​ត្រឡប់​ជាមួយ​អាត្រា ១២% ក្នុង​រយៈពេល ២​ឆ្នាំ និង ការទិញ​ត្រឡប់​វិញ ១០០% បន្ទាប់ពី​ប្រគល់​ផ្ទះ​បាន​រយៈពេល​២​ឆ្នាំ​។​
 
​ទោះបីជា​លោកអ្នក​គ្មាន​បំណង​រស់នៅក្នុង​អគារ​នេះ​ក៏ដោយ គម្រោង Garden One គឺជា​គម្រោង​មួយ​ដែល​ល្អ​បំផុត​សម្រាប់​ការវិនិយោគ ពីព្រោះ​អ្នក​អាច​រកចំណូលបាន​ពី​ការជួល​ប្រមាណ​ពី ៨០០ ទៅ ១០០០ ដុល្លារ​ក្នុង​មួយខែ សម្រាប់​យូ​នី​ត​មាន​បន្ទប់​គេង​១ និង ពី ១០០០ ទី ១៥០០ ដុល្លារ​ក្នុង​មួយខែ សម្រាប់​យូ​នី​ត​មាន​បន្ទប់​គេង​២​។​


 
Realestate.com.kh មាន​មោទកភាព​ក្នុងការ​នាំយក ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ ដ៏​ធំ​របស់​កម្ពុជា​ត្រឡប់មកវិញ​។ ព្រឹត្តិការណ៍​ដ៏​មហាអស្ចារ្យ​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០២០ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។​
 
​សម្រាប់​ព័ត៌មាន​អំពី​ការ​ជាវ​ស្ដង់​ពិព័រណ៍ និង ការចូលរួម​ជា​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​សូម​ទំនាក់ទំនង​ទៅកាន់​៖
​នី​ន កាំ​ង (​ខ្មែរ និង ចិន​)
+855 78 637 323
+855 93 552 305
Tyler Stuart (English)
+855 12 599 699
+855 81 599 669






















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com