អន្តរជាតិ
ស៊ូដង់​ព្រម​ផ្តល់ប្រាក់​សំណង​ដល់​ក្រុមគ្រួសារ​ទាហានជើងទឹក​អាមេរិក​ដែល​ត្រូវបាន​សម្លាប់​
14, Feb 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ អ្នក​ជំនាញ​កំពុង​ពិនិត្យនាវា USS Cole នៅ​កំពុង​ផែ​យេម៉ែន បន្ទាប់​ពីមាន​ការ​វាយប្រហារ​ពី​ក្រុម al-Qaida និង​បាន​សម្លាប់​មនុស្ស​១៧នាក់។
រូបឯកសារ៖ អ្នក​ជំនាញ​កំពុង​ពិនិត្យនាវា USS Cole នៅ​កំពុង​ផែ​យេម៉ែន បន្ទាប់​ពីមាន​ការ​វាយប្រហារ​ពី​ក្រុម al-Qaida និង​បាន​សម្លាប់​មនុស្ស​១៧នាក់។
ដោយ: VOA
​ប្រទេស​ស៊ូដង់​បាន​យល់ព្រម​ផ្តល់ប្រាក់​សំណង​ដល់​ក្រុមគ្រួសារ​ទាហានជើងទឹក​អាមេរិកាំង​១៧​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ប្រឆាំងនឹង​នាវាចម្បាំង​របស់​អាមេរិក USS Cole កាលពី​ឆ្នាំ​២០០០​។​

 
​រដ្ឋាភិបាល​អន្តរកាល​របស់​ស៊ូដង់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមគ្រួសារ​របស់​ក្រុម​ទាហាន​ដែល​បាន​ស្លាប់បាត់​បង់ជីវិត ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដកខ្លួន​ចេញពី​បញ្ជី​ប្រទេស​ដែល​ឧ​ប​ត្ត​ម្ភ​ដល់​ពួក​ភេរវជន​។​
 
​ក្រុមមន្ត្រី​ថ្លែងថា ការព្រមព្រៀង​គ្នា​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​សប្តាហ៍​មុន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប៉ុន្តែ​មិនបាន​បញ្ចេញ​ឲ្យ​ដឹង​អំពី​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ​ទេ​។ សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ស៊ូដង់​បាន​យល់ព្រម​បង់​ថវិកា​៣០​លាន​ដុល្លារ​ដល់​ក្រុមគ្រួសារ​របស់​ទាហាន​ដែល​ត្រូវបាន​សម្លាប់​។​
 
​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo បាន​ថ្លែងថា អាមេរិក​បន្ត​ពិនិត្យ​ទៅលើ​ការលុបចោល​ប្រទេស​ស៊ូដង់​ចេញពី​បញ្ជី​ប្រទេស​ដែល​ឧ​ប​ត្ត​ម្ភ​ដល់​ក្រុម​ភេរវជន ប៉ុន្តែ​លោក​បាន​លើកឡើងថា​មិនទាន់មាន​ការសម្រេចចិត្ត​អ្វី​នៅឡើយ​ទេ​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com