ជាតិ
ក្រសួងអប់រំ រើសបណ្ឌិតនិងអនុបណ្ឌិត ទៅសិក្សានៅអូស្ត្រាលី
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា ជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំសិក្សា២០២១។
សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ដែលចេញនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា កម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសអូស្ត្រាលី មានគោលបំណងជំរុញការយល់ដឹង ពីការអប់រំ និងការបង្កើនទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអូស្ត្រាលី រួមទាំងសហគមន៍ទូទាំងសាកលលោកផងដែរ។
សម្រាប់បេក្ខជន ដែលមានបំណងចង់ពង្រឹងសមត្ថភាពពីការយល់ដឹង និងការអប់រំនោះអាចស្នើសុំពាក្យដាក់អាហារូបករណ៍ឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់
[email protected] ៕
© រក្សាសិទ្ធិដោយ thmeythmey.com