ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរ នឹងដុតចោលផលិតផលក្លែងក្លាយជាង១០០តោននៅចុងខែមីនា ផលិតផលក្លែងក្លាយនិងខុសច្បាប់ដែលត្រូវដុតបំផ្លាញកាលពី ខែមីនា ឆ្នាំ២០១៩ កន្លងទៅ(រូបភាព៖ក្រសួងព័ត៌មាន)
× ភ្នំពេញ៖ ផលិតផលក្លែងក្លាយប្រមាណជា១០០តោន ដែលបង្ក្រាបបាននៅរាជធានីភ្នំពេញ នឹងត្រូវដុតចោល នៅដើមខែមីនា និងប្រមាណ១០តោន នៅចុងខែកុម្ភៈនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP) ដែលចុះផ្សាយសម្តីរបស់ លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសហព័ន្ធវិនិយោគិនកម្ពុជា កាលពីថ្ងៃទី៩ ខែកុម្ភៈ។--
បើតាមលោក មៀច សុផាន់ណា អនុស្សរណៈនេះ ផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយផលិតផលឱសថ គ្រឿងសម្អាងក្លែងក្លាយខុសច្បាប់ នាំចូលដោយគ្មានអាជ្ញាបណ្ណ រំលាភលើកម្មសិទ្ធិបញ្ញា រំលោភលើសិទ្ធិនាំចូលផ្ដាច់មុខនៅកម្ពុជា។
ចំណែកឯ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានបញ្ជាក់ដែរថា ការចុះអនុស្សរណៈយោគយល់គ្នានេះ មិនត្រឹមតែផ្ដល់អត្តប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ គឺថែមទាំងការពារអ្នកវិនិយោគសុចរិត និងបង្កបរិយាកាសប្រកួតប្រជែងដោយស្មោះត្រង់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com