អន្តរជាតិ
បារាំងជាប្រទេសក្រៅទ្វីបអាស៊ីដំបូងដែលមានអ្នកស្លាប់ដោយសារ COVID-19
× មន្ត្រីសុខាភិបាលបារាំង Agnes Buzyn បានប្រកាសថា បារាំងមានករណីអ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ម្នាក់ ដែលនេះជាករណីដំបូងបំផុតនៅក្រៅទ្វីបអាស៊ី។
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលដកស្រង់សម្តីរដ្ឋមន្ត្រីសុខាភិបាលបារាំងខាងលើថា អ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិតដោយសារ មេរោគប្រភេទថ្មីនេះជាអ្នកទេសចរជនជាតិចិនវ័យ ៨០ឆ្នាំ។
មកដល់ម៉ោងនេះអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាប្រភេទថ្មីនេះមានរហូតដល់ ១៥២៧ ប៉ុន្តែករណីស្លាប់នៅក្រៅប្រទេសចិនមានតែពីរនាក់ប៉ុណ្ណោះក្នុងនោះមាននៅជប៉ុន និងហ្វីលីពីន។ ហុងកុងដែលជាតំបន់រដ្ឋបាលស្វ័យតរបស់ចិនក៏មានករណីស្លាប់១ផងដែរ។
នៅបារាំង អ្នកកើត COVID-19 មាន១១នាក់ ដែលក្នុងនោះ៣នាក់បានជាសះស្បើយ និង១នាក់បានស្លាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com