អត្ថបទពាណិជ្ជកម្ម
realme ចាប់ដំណើរការ​មជ្ឈមណ្ឌល​សេវាកម្ម​អតិថិជន ពីថ្ងៃ​ទី​១៦​ខែកុម្ភៈ​នេះ​តទៅ​
16, Feb 2020 , 2:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃអាទិត្យ​ទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០ តទៅ មជ្ឈមណ្ឌល​សេវាកម្ម​អតិថិជន​ទីមួយ​របស់ realme ក្នុងប្រទេស​កម្ពុជា​ត្រូវ​ចាប់​បើក​ដំណើរការ​នៅ​ផ្សារ​ទំនើប Aeon 1 ភ្នំពេញ​។
 
realme គឺជា​ម៉ា​កប​ចេ្ច​ក​វិទ្យា​ដែលមាន​អាយុកាល​វ័យក្មេង​។ ចាប់តាំងពី​ពេល​បង្កើត​មក​ពេលនេះ realme បាន​នាំនូវ​ភាព​ភ្ញាក់ផ្អើល​ជាច្រើន​ដល់​អ្នក​ទាំងអស់គ្នា ដោយ​ត្រឹមតែ​រយៈពេល​២​ឆ្នាំ​ប៉ុណ្ណោះ realme បាន​ជាប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៧​ទូទាំង​ពិភពលោក ជាពិសេស​នៅ​ប្រទេស​ឥណ្ឌា និង​ហ្វីលីពីន​ដោយ​ទទួលបាន​នូវ​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤​នៅក្នុង​ទីផ្សារ​។​
 
​ចំណែកឯ​មជ្ឈមណ្ឌល​សេវាកម្ម​អតិថិជន​ដែល​ចាប់​បើក​នៅ​ផ្សារ​ទំនើប Aeon ភ្នំពេញ​នេះ មិន​ត្រឹមតែ​បើក​ឡើង​សម្រាប់​អោយ​សាកល្បង​ប្រើប្រាស់ និង​ដាក់លក់​នោះទេ ក្នុងនាម​ជា​ម៉ា​កប​ចេ្ច​ក​វិទ្យា​ដែល​ផ្តោតទៅលើ​ការរស់នៅ​របស់​យុវវ័យ realme ក៏​នឹង​នាំយកមក​នូវ​ផលិតផល loT ផ្សេងៗ​ទៀត​ដល់​អ្នក​ទាំងអស់​គ្នា​សាកល្បង រួមមាន​កាស​ត្រចៀក TWS ដែល​អ្នក​ទាំងអស់​គ្នាទ​ន្ទឹ​ង​រង់ចាំ​ផងដែរ​។​
 
​ក្រុមការងារ realme បាន​ប្រាប់​អោយដឹងថា “​ចាប់តាំងពី realme បាន​ចូល​មកដល់​ប្រទេស​កម្ពុជា​មក បាន​មាន​អតិថិជន​ជាច្រើន​នៅក្នុង​បណ្តាញ​សង្គម  បាន​សួរថា​តើ​នៅទីណា​អាចធ្វើ​ការសាកល្បង​ប្រើប្រាស់​និង​ទិញ​ទូរស័ព្ទ​realme​បាន​? ហើយ​ដើម្បី​ដោះស្រាយ​នូវ​ចម្ងល់​និង​បំពេញតម្រូវការ​របស់​អតិថិជន​ទាំងអស់​realme​ក៏បាន​ខិតខំ​បង្កើតឡើង​នូវ​មជ្ឈមណ្ឌល​សេវាកម្ម​អតិថិជន​ទីមួយ​នៅ​ប្រទេស​កម្ពុជា ”​។​


 
​ក្រៅពីនេះ​ទៅទៀត មជ្ឈមណ្ឌល​សេវាកម្ម​អតិថិជន realme ថែមទាំង​មាន​សេវាកម្ម​ក្រោយពេល​ទិញ​ដែល​ធ្វើឡើង​សម្រាប់​ឆ្លើយតប​ទៅនឹង​រាល់​បញ្ហា​របស់​អ្នក​ទាំងអស់គ្នា​។​
 
​ជាមួយគ្នានេះដែរ ក្រៅពី​បទពិសោធន៍​នៃ​ផលិតផល​មានគុណ​ភាពល្អ​ដែល​បាន​ផ្តល់អោយ​អតិថិជន realme សង្ឃឹមថានឹង​អាច​នាំមក​នូវ​សេវាកម្ម​ក្រោយពេល​ទិញ​ដែល​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​អ្នក​ទាំងអស់គ្នា​។​
 
​ក្រោយពេល realme បាន​ចូល​មកដល់​ប្រទេស​កម្ពុជា realme មាន​សកម្មភាព​ជាច្រើន  ដោយ​ត្រឹមតែ​រយៈពេល ៤​ខែ​ប៉ុណ្ណោះ មជ្ឈមណ្ឌល​សេវាកម្ម​អតិថិជន​realme ក៏បាន​ដាក់​បើក​ដំណើរការ​ជា​ផ្លូវការ បើ​ប្រៀប​នឹង​ម៉ាក​ទូរ​សព្ទ័​ដទៃទៀត​ដែលមាន​នៅក្នុង​ប្រទេស​ក​ម្ព​ជា realme គឺជា​ម៉ា​កប​ចេ្ច​ក​វិទ្យា​ដែល​បានដាក់​បើក​មជ្ឈមណ្ឌល​សេវាកម្ម​អតិថិជន​លឿន​ជាងគេ ។ នេះ​បង្ហាញអោយឃើញថា​realme​បាន​មានចិត្ត​មោះមុត​ក្នុងការ​រីកចម្រើន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។​សូម​ទន្ទឹម​រង់ចាំ​ទាំងអស់គ្នា​ថា​នឹងមាន​អ្វី​កើតឡើង​បន្តទៀត​ជាមួយ realme ។​
 
​ព័ត៌មាន​លំអិត​នៃ​ការបើក​សម្ពោធ​៖
​ពេលវេលា​:​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០ 
​ទីតាំង​:​ក្នុង​ផ្សារ​ទំនើប​Aeon1(​ជាន់​ទី​1) រាជធានី​ភ្នំពេញ 
 
​ម៉ោង​ធ្វើការ​ពី​ម៉ោង​០៩​ព្រឹក​ដល់​ម៉ោង​០៩​យប់ ចាប់ដំណើរការ​ផ្លូវការ​ពីថ្ងៃ​ទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០
 
​លឺថា​នៅ​ថ្ងៃ​បើកសម្ពោធ realme បាន​ត្រៀម​នូវ​កាដូ​អនុស្សាវរីយ៍​ជាច្រើន​សម្រាប់​អ្នក​ទាំងអស់គ្នា​ទៀតផង កុំ​ភ្លេច​ចូល​រូ​ម​ទាំងអស់គ្នា​ណា​!













(អត្ថបទពាណិជ្ជកម្ម)

Tag:
 Solidus
© រក្សាសិទ្ធិដោយ thmeythmey.com