ជាតិ
ត្រីអំបូង ធម្មតារស់នៅតែក្នុងអន្លង់ទឹកជ្រៅ ម្តងម្កាលចូលទៅក្នុងបឹង និងតំបន់វាលទំនាបលិចទឹក ត្រីអំបូង។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជល
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមដកស្រង់ត្រីមានស្រកាមួយប្រភេទ ដែលរស់នៅក្នុងទ្វីបអាស៊ី ចាប់ពីប្រទេសឥណ្ឌា រហូតដល់ប្រទេសចិន។
ត្រីអំបូង មានឈ្មោះវិទ្យាសាស្ត្រ (Channa sp. (cf. marulius) និងមានឈ្មោះជាភាសាអង់គ្លេស មានស្តង់ដាប្រវែងដងខ្លួន ៦១ ស.ម។ វារស់នៅក្នុងទីជម្រកដូចជា បឹង និងទន្លេធំៗ និងចូលចិត្តទឹកជ្រៅ ទឹកថ្លាលាតសន្ធឹង ដោយនៅបាតក្រោមមានថ្ម និងខ្សាច់។ ធម្មតា គេឃើញត្រីអំបូងរស់នៅតែក្នុងអន្លង់ទឹកជ្រៅ និងម្តងម្កាលចូលទៅក្នុងបឹង និងតំបន់វាលទំនាបលិចទឹក។ ជាប្រភេទមំសាសី ត្រីអំបូងស៊ីត្រី ពស់ សត្វល្អិត ជន្លេន និងកូនក្អុក។
លក្ខណៈសម្គាល់៖
ដងខ្លួនវែង។ ព្រុយខ្នងវែងជាងព្រុយគូទ។ ស្រកានៅលើខ្សែឆ្នូតចំហៀងខ្លួន មានចំនួន ៦០-៧០ស្រកា។ មានអង្កត់ខ្មៅចំនួន ៤-៥ អង្កត់ នៅសងខាងតាមបណ្តោយខ្សែឆ្នូតចំហៀងខ្លួន។ មានអុចសតូចៗ លើព្រុយ។
បញ្ហាប្រឈមចំពោះត្រីប្រភេទនេះ៖ មិនត្រូវបានគេដឹងថា មានការគំរាមកំហែងធំអ្វី ដែលប៉ះពាល់ដល់ពួកវាឡើយ។
ប្រភព៖ មគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា, fishbase.org និង iucnredlist.org
© រក្សាសិទ្ធិដោយ thmeythmey.com