ONE Championship
កីឡាជាតិ
ជាតិ
ONE FC៖ Angela Lee ចង់​ប៉ះ Xiong ម្ដងទៀត​
17, Feb 2020 , 8:59 am        
រូបភាព
 អត្ថបទ​៖ ស៊ី​ធី​
 
​កីឡាការិនី Angela Lee ឬ “Unstoppable” ដែល​ឡើង​សង្វៀន​តំណាង​សិង្ហ​បុរី​បាន​ជួប​គូប្រជែង​ខ្លាំងៗ​ក្នុង​អាជីព​នៅ​ឆ្នាំ​២០១៩  និង​បញ្ចប់​ដោយ​លទ្ធផល​ល្អ​បំផុត​មួយ​។ Lee បាន​ឲ្យ​ដឹងថា ឆ្នាំ ២០២០ មិនទាន់​ដល់​កម្រិត​ខ្ពស់​នៅឡើយ​ទេ​។ យ៉ាងណាក្ដី ម្ចាស់​ខ្សែក្រវាត់ ONE Atomweight World Champion បាន​រង​បរាជ័យ​លើកដំបូង​ក្រោម​ថ្វីដៃ Xiong Jing Nan ឬ គេ​ស្គាល់​ថា “The Panda” ពេល​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​ទម្ងន់ strawweight កាល​ខែមីនា ប៉ុន្តែ ធ្វើ​ឲ្យ​រូបគេ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ បន្ទាប់មកទៀត​កីឡាការិនី​រូបនេះ​បាន​ជំរុញ​ខ្លួន​ហ្វឹកហាត់​កាន់តែ​ល្អ និង ការ​ខ្សែក្រវាត់ ONE Atomweight World Champion បានសម្រេច​ក្នុង​កម្មវិធី ONE: CENTURY ហើយ ក្លាយជា​កីឡាការិនី​ដ៏​ខ្លាំងក្លា​ក្នុង​ប្រវត្តិសាស្ត្រ​ម្នាក់​។


 
 
ONE Championship: បើ​ក្រឡេកមើល​ឆ្នាំ ២០១៩ តើ Angela Lee យល់​យ៉ាងណាដែរ​?
 
Angela Lee: ២០១៩ គឺជា​ឆ្នាំ​ដ៏​មាន​សារសំខាន់​សម្រាប់​ខ្ញុំ​។ វា​ជា​ឆ្នាំ​ដ៏​ល្អ​ដែល​ខ្ញុំ​ចង់បាន​។ បែបណា​ក្ដី ខ្ញុំ​ខកចិត្ត​ចំពោះ​បរាជ័យ​ពីរលើក​។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​បរាជ័យ​ក៏​ជា​ផ្នែក​សំខាន់ ដែល​ខ្ញុំ​អាច​រីកចម្រើន​ទៅមុខ​មេរៀន​នេះ​។ អ្នក​រាល់គ្នា​បាន​ជជែក​គ្នា​អំពី​ការ​ចាញ់​របស់ខ្ញុំ ប៉ុន្តែ​វា​អាច​ផ្លាស់ប្ដូរ​ខ្ញុំ ។ វា​ពិតជា​ផ្លាស់ប្ដូរ​ខ្ញុំ និង លើកទឹកចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ការងារ​ខុសប្លែកគ្នា និង ធ្វើការ​កាន់តែខ្លាំង​។ មុនពេល​បញ្ចប់​ឆ្នាំ  ខ្ញុំ​បាន​ផ្ដោតលើ​រឿង​មួយគត់ គឺ​ការពារ​ខ្សែក្រវាត់​របស់ខ្ញុំ និង​នាំយក​ទំនុកចិត្ត​ត្រលប់​មកវិញ​។ ការបញ្ចប់​គូប្រកួត​មុនពេល​ការបញ្ចប់​ទឹក​ចុងក្រោយ​ពិតជា​អស្ចារ្យ​ណាស់ ហើយ​វា​ជាការ​បង្ហាញ​អំពី​ការ​ខំប្រឹង​របស់ខ្ញុំ​ពិតជា​មានន័យ​មិនអាច​កាត់ថ្លៃ​បាន​។ 
 
ONE: ពេល​មើល​មក​ឆ្នាំ​២០២០ តើ​មាន Lee គោលដៅ​អ្វី​ទេ​?
 
AL: ខ្ញុំ​គិតថា​នេះ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយទៀត និង​ជា​ឆ្នាំ​រីកចម្រើន​នៅ ONE Championship​។ ខ្ញុំ​នៅតែ​រវល់​នឹង​ការត្រៀមខ្លួន​ដដែល​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ការប្រកួត​នៅមុខ​ទស្សនិកជន​ជាថ្មី​។ ខ្ញុំ​ដឹងថា ONE នឹង​រៀបចំ​ការប្រកួត​នៅ​អាមេរិក​ឆ្នាំនេះ ហើយ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ចំពោះ​រឿងនេះ​។ មាន​កីឡាករ​ល្បីៗ​ជាច្រើន​នៅ ONE Championship និង មាន​កីឡាករ​មាន​ទេពកោសល្យ​ជាច្រើន​ផងដែរ​។ ខ្ញុំ​នឹង​រៀបចំខ្លួន​ឲ្យ​បានល្អ​។ ខ្ញុំ​នឹង​ស្វាគមន៍​ពួកគេ ហើយ​ម្នាក់ៗ​សុទ្ធតែ​ចង់បាន​ខ្សែក្រវាត់ World Champion​ដូចគ្នា ប៉ុន្តែ ខ្ញុំ​នៅតែ​និយាយថា ពេលវេលា​របស់ខ្ញុំ​មិនទាន់​ផុត​នៅឡើយ​ទេ​។ ខ្ញុំ​នៅតែ​រីកចម្រើន​ទៅមុខ និង មានរឿង​ច្រើនណាស់​ត្រូវធ្វើ​។ 
 
ONE: ហេតុអ្វី​បានជា Angela Lee រំពឹងថា​ការប្រកួត​នៅ​អាមេរិក​?
 
AL: ខ្ញុំ​ចូលចិត្ត​ធ្វើដំណើរ​ជុំវិញ​ពិភពលោក វា​ជា​បទពិសោធន៍​ល្អ បំផុត និង ពិសេស​បំផុត​សម្រាប់​ខ្ញុំ​។ ខ្ញុំ​គិតថា​ជាការ​ផ្សារភ្ជាប់​នឹង​ផែនការ​ជាច្រើន ខ្ញុំ​ក៏​យល់ថា ONE Championship នឹងធ្វើ​អ្វីៗ​ឲ្យ​ប្រសើរឡើង ហើយ​អ្នកគាំទ្រ​ពិតជា​ស្រលាញ់​មិន​ខាន​។ សម្រាប់​ខ្ញុំ វា​ជា​កិត្តិយស ហើយ​ខ្ញុំ​រំពឹងថា​ការប្រកួត​នៅ​អាមេរិក​នឹង​កើតឡើង​ក្នុងឆ្នាំនេះ​។ 
 
ONE: Angela Lee ឃើញ​អំពី​ការប្រកួតប្រជែង​នៅ​នឹង​មុខ តើ​គូប្រកួត​មួយណា​ដែល​ចង់​ជួប​ពេល​មក​ដណ្ដើម​ខ្សែក្រវាត់ World Title?
 
AL: សម្រាប់​ខ្ញុំ​បើ​បាន​ប្រកួត​ម្ដងទៀត​ជាមួយ Xiong គឺជា​រឿង​ធំ​បំផុត​។ ខ្ញុំ​នៅតែមាន​គោលដៅ​ដើម្បី​យក​ខ្សែក្រវាត់ ONE Strawweight World Title មួយទៀត​ក្នុង​ចិត្ត​របស់ខ្ញុំ​។ នេះ​ជា​គោលដៅ​ឆ្នាំនេះ ។ ខ្ញុំ​ពិតជា​ស្រលាញ់​ការប្រកួត​ទល់នឹង Xiong  និង​ការដណ្ដើម​ខ្សែក្រវាត់​។ 
 
​ក្នុង​ទម្ងន់ atomweight ពិត​ជាមាន​គូប្រជែង​ច្រើន​មែន​ពោល​មាន​គូប្រជែង​ពី ៥ ឬ ១០ នាក់​ឯណោះ​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​ផ្ដោតអារម្មណ៍​។ អ្នក​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ច្រើន​គឺ Stamp Fairtex  ដោយ​រូបគេ​ចូលប្រឡូក​គុន​ចម្រុះ ហើយ​រូបគេ​តែងតែ​ចង់បាន​ខ្សែក្រវាត់​។ គេ​ជា​កីឡាការិនី​ល្អ និង​អស្ចារ្យ​ម្នាក់​។  Stamp ជា​ម្ចាស់​ខ្សែក្រវាត់ Muay Thai និង kickboxing World Titles នាពេលនេះ ប៉ុន្តែ​ការប្រកួត​គុន​ចម្រុះ គឺ​ផ្សេង​ពីគ្នា​។ 
 
ONE: ដូច្នេះ ឆ្នាំនេះ Angela Lee នឹង​ប្រកួត​ក្នុង​ទម្ងន់ atomweight និង strawweight ?
 
AL: ចា៎​! ការពិត​ណាស់ នោះ​គឺជា​គម្រោង​របស់ខ្ញុំ​។ 
 
ONE: ពេលណា​ដែល Angela Lee រំពឹង​ការបង្ហាញ​ខ្លួន​សាជាថ្មី​?
 
AL:  ប្អូនប្រុស​របស់ខ្ញុំ ដែល​ម្ចាស់​ខ្សែក្រវាត់ ONE Lightweight World Champion គឺ Christian “The Warrior” Lee នឹង​ចូល​រោងការ នា​ខែកុម្ភៈ​នេះ ដូច្នេះ​គ្រួសារ​ទាំងមូល​ពិតជា​រវល់ ណាស់ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា​ការបង្ហាញ​ខ្លួន​របស់់ខ្ញុំ​នឹង​កើតឡើង​បន្ទាប់ពី​ប្អូនប្រុស​រៀបការ​រួច​។ ខ្ញុំ​រង់ចាំ​មើល​តើ​អាច​ប្រកួត​ខែ មេសា ឬ ឧសភា​។ ខ្ញុំ​អត់​មាន​របួស​អ្វី​ទេ​។ ខ្ញុំ​មាន​ស្ថាន​ភាពល្អ និង​ហាត់​រៀងរាល់ថ្ងៃ ហើយ ខ្ញុំ​ចង់​ផ្ដើម​ការប្រកួត​តាមតែ​អាចធ្វើ​ទៅបាន​។ 
 
ONE: ឆ្នាំ​២០២០ នេះ​តើ Angela Lee ចង់​ទទួល​ប៉ុន្មាន​ប្រកួត ?
 
AL: ខ្ញុំ​ចង់​ប្រកួត​៣​លើក​យ៉ាងតិច​ក្នុង​ឆ្នាំ ២០២០ នេះ​។ 
 
ONE: តើ​អាច​និយាយ​បន្តិច​បានទេ​អំពី​ប្អូនប្រុស Christian ក្នុងការ​ប្រកួត​ឆ្នាំនេះ​?
 
AL: ឆ្នាំមុន​ពិតជា​អស្ចារ្យ​ណាស់ និង​លំបាក​ណាស់​ទម្រាំ​ដល់​កម្រិត​កំពូល​។ សម្រាប់​ពួកយើង វា​ពិតជា​សំខាន់​ណាស់​។ សម្រាប់ Christian ឆ្នាំនេះ​ត្រូវតែ​ការពារ​តំណែង​ខ្សែក្រវាត់ របស់គេ ដើម្បី​បង្ហាញខ្លួន​ជា​កីឡាករ​កម្រិត​កំពូល​លំដាប់​ពិភពលោក ។ ប្អូនប្រុស​របស់ខ្ញុំ​ជា​កីឡាករ​ស្រេកឃ្លាន​ជ័យជម្នះ​ម្នាក់ ហើយក៏​ជា​រឿង​ដែល​ទើប​ចាប់ផ្ដើម​សម្រាប់​រូបគេ​ដែរ​ព្រោះថា​នៅមាន​ផ្លូវត្រូវ​ដើរ​វែងឆ្ងាយ​ទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com