ជាតិ
សស​យក ភ្នំពេញ ផ្តល់​អាហារូបករណ៍​១១០​កន្លែង​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​
16, Feb 2020 , 11:19 pm        
រូបភាព
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) រាជធានី​ភ្នំពេញ ក្រោម​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អូស្ត្រាលី (AIST) ប្រកាស​ផ្ដល់​អាហារូបករណ៍​៥០​ភាគរយ ទៅ​១០០​ភាគរយ ចំនួន​១១០​កន្លែង សម្រាប់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន AIST ផ្ទាល់​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០​។

 
 
​តាម​សេចក្ដីជូនដំណឹង​របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) រាជធានី​ភ្នំពេញ អាហារូបករណ៍​ត្រូវ​ផ្ដល់​ទៅលើ​មុខជំនាញ​ចំនួន​៦​ដូចជា អក្សរសាស្ត្រ​អង់គ្លេស​, គ្រប់​គ្រង់​ពាណិជ្ជកម្ម​, គណនេយ្យ​, វិទ្យាសាស្ត្រ​កុំព្យូទ័រ​, ច្បាប់ និង​ការអភិវឌ្ឍ​សហគមន៍​។​
 
​អាហារូបករណ៍​១០០​ភាគរយ មាន​ចំនួន​១០​កន្លែង ខណៈ​អាហារូបករណ៍​៥០​ភាគរយ មាន​១០០​កន្លែង​។ អាហារូបករណ៍​នេះ ធ្វើឡើង​ដើម្បី​លើកកម្ពស់​ការអប់រំ​ដល់​និស្សិត​កម្ពុជា ទៅលើ​ការបណ្ដុះបណ្ដាល​ផងដែរ​។ សម្រាប់​លក្ខខណ្ឌ ដើម្បី​ទទួលបាន​អាហារូបករណ៍​នេះ បេក្ខជន​ត្រូវមាន​សញ្ញាបត្រ បរិញ្ញាបត្រ និង​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។​
​បេក្ខជន​ត្រូវដាក់​ពាក្យ​ស្នើរ​ឲ្យ​បាន​មុន​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​។ ក្នុងការ​ស្នើរ​សុំ​ពាក្យ​អាហារូបករណ៍ បេក្ខជន​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ ពាក្យ​អាហារូបករណ៍​១​ច្បាប់​, បង្កាន់ដៃ​ទទួល​ពាក្យសុំ​១​ច្បាប់​, ជីវប្រវត្តិ​រូប​សង្ខេប​១​ច្បាប់​, សញ្ញាបត្រ​១​ច្បាប់ និង​រូបថត ៤​គុណ​៦ ចំនួន​៣​សន្លឹក​។ 
 
​សម្រាប់​ការបំពេញ​បែបបទ​រួច បេក្ខជន​ត្រូវ​មក​ដាក់ពាក្យ​ស្នើរ​សុំ​នៅ​អាគារ​រា​នី ទីស្នាក់ការ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​សម្រាប់​ព័ត៌មាន​បន្ថែម ០១២ ៩០៦ ០០៦, ០១៦ ៨៣១ ៣៩៧៕

Tag:
 សហព័ន្ធ​យុវជន​
  អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com