ជាតិ
សម្តេចនាយករដ្ឋមន្រ្តី ប្រាប់ឲ្យជួលសណ្ឋាគារ បើកសវនាការ បើតុលាការ ខ្វះបន្ទប់
17, Feb 2020 , 1:07 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារី បន្តសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការតាមដានទណ្ឌិត ឬពិរុទ្ធជនជាស្រ្តី ដើម្បីពន្លឿនការងារកាត់ក្តីឲ្យបានឆាប់ រួមទាំងការស្វែងរកមេធាវីសម្រាប់ការពារពួគេ។

 

ទំព័រហ្វេសបុករបស់សម្តេចនាយករដ្ឋមន្រ្តី បានសរសេរយ៉ាងដូច្នេះថា៖«សម្តេចតេជោ សុំឲ្យក្រសួងយុត្តិធម៌ ត្រូវពន្លឿនការងារនេះ ដែលបច្ចប្បន្ននេះ ឮថា មានជាង២ម៉ឺនសំណុំរឿងដែលមិនទាន់បានកាត់ក្តី។ ដូច្នេះ ត្រូវពន្លឿនសំណុំរឿងនេះឲ្យបានឆាប់ ហើយបើខ្វះសាលសវនាការកាត់ក្តី សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា អាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ»។

ប្រមុខរដ្ឋាភិបាល ណែនាំពីអនុសាសន៍នេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ កិច្ចប្រជុំនោះ ប្រមុខរដ្ឋាភិបាល ក៏បាន ប្រាប់ឲ្យក្រសួងការងារ តាមដានពលការិនី ដែលទៅធ្វើការងារនៅក្រៅប្រទេសផងដែរ ដោយត្រូវយកចិត្តទុកដាក់ទៅលើសុវត្តិភាពរបស់ពួកគេ និងការពារពួកគេ ពីការរំលោភបំពានផ្សេងៗ៕ 

Tag:
 ហ៊ុន សែន​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com