អត្ថបទពាណិជ្ជកម្ម
ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ A បន្ត​គ្រង​ជើងឯក​ប្រចាំ​មណ្ឌល​នៃ​ព្រឹត្តិការណ៍ Tiger Street Football 2020
17, Feb 2020 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តកំពត​៖ ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football 2020 មណ្ឌល​ខេត្តកំពត ដែលជា​មណ្ឌល​ទី​៦ គឺ​បាន​រកឃើញ​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល ដោយ​ទទួលបាន​ប្រាក់រង្វាន់​១៥០០​ដុល្លារ​ហើយ គឺ​ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ A បន្ទាប់ពី​ដំណើរការ​ប្រកួត​យ៉ាង​ស្វិតស្វាញ់​អស់​រយៈពេល​២​ថ្ងៃ​នៅ​ទីលាន​បាល់ទាត់​ដងព្រែក​ខេត្តកំពត​។ ទម្រាំ​ក្លាយជា​ជើងឯក​ប្រចាំ​មណ្ឌល​កំពត ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ A បាន​ទម្លាក់​ក្រុម​ខ្លាំង​ជា​បន្តបន្ទាប់​រហូត​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃអាទិត្យ បាន​បន្ត​យកឈ្នះ​ក្រុមបាល់ទាត់​ក្តាមថ្ម B ដោយ​លទ្ធផល​៣​ទល់​១ ក្លាយជា​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកំពត​។
 
​ជុំវិញ​ការបន្ត​គ្រង​តំណាង​ជើងឯក​មណ្ឌល​ខេត្ត​ជាប់មាត់​សមុទ្រ​ជា​បន្ត លោក លំ តាំង ប្រធាន​ក្រុមបាល់ទាត់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A បាន​ថ្លែង​បញ្ជាក់ថា កត្តា​ដែល​ជម្រុញ​ឲ្យ​ក្រុម​ខ្លួន​នៅតែ​រក្សាបាន​តំណែង​ជើងឯក​ជា​បន្តបន្ទាប់​នេះ ក៏​ព្រោះតែ​ក្រុម​យើង​បាន​លេង​សហការគ្នា​បាន​យ៉ាង​ល្អ ទាំង​ទម្រង់​លេង និង​សាមគ្គីភាព​ក្នុង​ក្រុម​បានល្អ​ទើប​ធ្វើ​ឲ្យ​ក្រុម​អាច​ដណ្តើមបាន​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​បន្តទៀត​នៅ​រាជធានី​ភ្នំពេញ​។ ប្រធាន​ក្រុម​រូបនេះ ជឿជាក់ថា ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ដែលជា​ការប្រកួត​ដណ្តើម​ប្រាក់រង្វាន់​ច្រើន​ក្រុម​របស់ខ្លួន នឹង​នៅតែ​បន្ត​គ្រង់​តំណែង​ជើងឯក​ថ្នាក់ជាតិ​ជា​លើក​ទី​២ ពិសេស​បាន​ជួប​ការលេង​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​តារាបាល់ទាត់​ពិភពលោក គឺ លោក Rio Ferdinand​។​


 
​សម្រាប់​មណ្ឌល​ខេត្តកំពត ដែលជា​មណ្ឌល​ទី​៦​នេះ គឺ​ត្រូវ​ចំរាញ់​ជ្រើសរើស​ក្រុម​ខ្លាំង​ចំនួន​៦​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០២០ ហើយ​ក្រុម​ទាំង​៦​ដែល​ឈ្នះ​កៅអី​ឡើងទៅ​នោះ មាន អគ្គស្នងការដ្ឋាន​នគ​របាល​ខេត្ត​ព្រះសីហនុ A ជើងឯក​ប្រចាំ​មណ្ឌល ក្រុម​ក្តាមថ្ម B ជើងឯក​រង ក្រុមបាល់ទាត់ Jack sport A ចំណាត់ថ្នាក់​លេខ​៣ ក្រុម Texas LT ចំណាត់ថ្នាក់​លេខ​៤ ក្រុមបាល់ទាត់ Osakho FC B ចំណាត់ថ្នាក់​លេខ​៥ និង​ក្រុមបាល់ទាត់ ស្នងការដ្ឋាន នគរបាល​ខេត្តកំពត (C) ចំណាត់​លេខ​៦​។​
 
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌល​ទី​៦ មាន​ខេត្ត​ចូលរួម​ចំនួន​៤ មានដូចជា ព្រះសីហនុ កែប កោះកុង និង​កំពត​ម្ចាស់ផ្ទះ​សរុប​ក្រុម​ចូលរួម​ចំនួន​៦០​ក្រុម​។ បន្ទាប់ពី​មណ្ឌល​កំពត នឹង​បន្តទៅ​មណ្ឌល​ទី​៧​គឺ មណ្ឌល​ខេត្តតាកែវ ដែលមាន​៣ ខេត្ត​ចូលរួម​គឺ ព្រៃវែង ស្វាយរៀង និង​តាកែវ​ម្ចាស់ផ្ទះ ដោយ​ធ្វើការ​ប្រកួត​នៅ​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០​។ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH.
​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com