ជាតិ
អ្នកទេសចរលើនាវា Westerdam ទៅដើរលេងនៅភ្នំពេញ រូបពីក្រសួងព័ត៌មាន
× អ្នកទេសចរបរទេស បានចុះពីនាវា Westerdam ហើយធ្វើដំណើរពីខេត្តព្រះសីហនុ ទៅដើរទស្សនា ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ នេះតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
លោក ឃួង ស្រេង អភិបាលរាជភ្នំពេញ ជាអ្នកជូនដំណើរអ្នកទេសចរទាំងនោះ។ បើតាមក្រសួងព័ត៌មាន មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ អះអាងថា ជនបរទេសទាំងនោះ នឹងដើរទស្សនាតាមរមណីយដ្ឋាន តាមដងទន្លេមុខព្រះបរមរាជវាំង និងកន្លែងផ្សេងៗទៀត ដើម្បីបង្ហាញពីភាពរីកចំរើនរបស់រាជធានីភ្នំពេញ ហើយពួគេ នឹងសម្រាកនៅសណ្ឋាគារសុខាភ្នំពេញ។
ក្រសួងព័ត៌មាន សរសេរថា ជនបរទេសទាំងនោះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់ ពីមន្ត្រីក្រសួងសុខាភិបាល ដោយលទ្ធផលបង្ហាញថា គ្មានរោគសញ្ញាពាក់ព័ន្ធនឹងវីរុស Covid-19 នោះឡើយ ក្រោយចុះពីនាវា Westerdam៕
© រក្សាសិទ្ធិដោយ thmeythmey.com