ជាតិ
សម្ដេច ទៀ បាញ់ នឹងទៅប្រជុំពីបញ្ហាសន្តិសុខអាស៊ាន នៅទីក្រុងហាណូយ សម្ដេច ទៀ បាញ់ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ទៀ បាញ់)
× ភ្នំពេញ៖ សម្ដេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ នឹងទៅចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថា ក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាននេះ សម្តេច ទៀ បាញ់ នឹងចូលរួមផ្តល់ទស្សនៈស្តីពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក។
ស្របគ្នានឹងកិច្ចប្រជុំនេះ សម្តេច ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ នៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសន្តិសុខរួម ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងលើវិស័យការពារជាតិរវាងអូស្ត្រាលីនិងអាស៊ាន ជាពិសេសជាមួយរដ្ឋសមាជិកអាស៊ាននីមួយៗ។ លើសពីនេះ សម្តេច នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានមួយចំនួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com